» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11363 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701534 នាក់

ឧក្រឹដ្ឋ​ករ​បំផ្លាញ​ព្រៃឈើ​នៅ​រតនៈគិរី​កាន់តែ​ឡើងចាង​ជែរមេព្រៃកប់មាត់!?

 

​រតនៈគីរី​៖​ជំនួញ​ឈើប្រណិត​នៅ​អាណាចក្រ​ខេត្តរតនៈគិរី​ថ្មីៗ​នេះ​គេ​សង្កេតឃើញថា​ហាក់បីដូចជា​ឡើងចាង​សម្បើម​ដោយសារ​អាជ្ញាធរខេត្ត​បើកដៃ​ឲ្យ​ឬក៏​គ្មាន​សម​ត្តភាព​បង្ក្រាប​ឬ​ទប់ស្កាត់​តាម​បទបញ្ជារ​នាយករដ្ឋមន្ត្រី​ក៏​មិនដឹង​។​​ជាក់ស្តែង​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ៣​និង​៣០​នាទី រសៀល លើផ្លូវ​ជាតិ​លេខ​៧៨A ត្រង់ចំណុច លើ​ទួល​អូរ​ត្រាវ ស្ថិតនៅ​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង​មាន​ករណី​ឈ្មួញ​ឈើ​និង​បក្ខពួក​ព្រួត​គ្នា​គម្រាម​សម​ត្ត​កិច្ច​ជំនាញ​ដែល​តាម​បង្ក្រាប​ដើម្បី​រំដោះ​យក​ឡាន​ដឹកឈើ​។​

​លោក ទន់ វីរភាព ជា​នាយរង​ផ្នែក រ​ដ្ធ​បាល​ព្រៃឈើ​ស្រុក​អូរ​ជុំ​ដែល ជា​អ្នក​ចុះ​ចាប់​ផ្ទាល់ បាន​ឲ្យ​សារពត៌មាន ដឹងថា នៅក្នុង​សកម្មភាព​ចុះបង្ក្រាប​នេះ គាត់​មាន​គ្នា​ពីរ​នាក់ បាន​ឃាត់​រថយន្ត​សាំ​យ៉ុង ដឹកឈើ​មួយគ្រឿង ដែលមាន​ស្លាក​លេខ កំពង់ចាម ២A៥៥៨៨ ពណ៌​ស ផ្ទុក​ឈើ​ប្រភេទ​ធ្នង់ ពេញ មួយ​ឡាន សាំ​យ៉ុង បំណង​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ អូ​រយ៉ា​ដាវ ។​ពេលដែល​លោក បាន​ឃាត់​រថយន្ត​ដឹកឈើ​នោះ ម្ចាស់​រថយន្ត មិន​ព្រម​ឈប់ ព្រមទាំង​បើករថយន្ត​បន្ត ព្យាយាម​រត់គេច ។​FB_IMG_1531793435710 

ឃើញ​សកម្មភាព​មេ​ឈ្មួញ​ធ្វើបែបនេះ លោក ទន់ វីរភាព នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ អូរ​ជុំ បាន​យក​ដែក​ស្រួច ចាក់​បំបែក​កង់ឡាន​ដឹកឈើ តែ​ខាង​ក្រុម​ឈ្មួញ មាន​គ្នា​ជាច្រើន​នាក់ ចាប់​តោង​ដៃ មេព្រៃ​មិន​ឲ្យ​ចាក់​កង់ឡាន នឹង​រុញ​ទ្រូង​មេព្រៃ ឲ្យ​ផ្ងារ​ក្រោយ ថែមទាំង​មាន​បក្សពួក​ខាង​ក្រុម​ឈ្មួញ​ឈើ ពីរ​បីនាក់​ទៀត តោង​បំពង់​ទីប គំរាម​វ៉ៃ​។​តាម​ឃ្លិប​វិ​ដេ​អូ​ដេ​ល​ថត​បាន​គឺ​ឈ្មួញ​ឈើ​ពីរ​នាក​ប្តី​ប្រពន្ធ​បាន​ជេរ​សម​ត្ត​កិច្ច​និង​ចោទថា​ចាប់​ឡា​នា​គេ​ខុស​ដែន​សម​ត្ត​កិច្ច​។​car foree4 

ទោះជា​យ៉ាងណា​មេព្រៃ​បាន​ចាក់​កង់ឡាន​បែក ដូច​បំណង ពេលនោះ​ក្រុម​ឈ្មួញ បាន​ដូរ​កង់ឡាន រត់​ទៅមុខ​បន្តទៀត ចំណែក​មេព្រៃ​បាន​បើកឡាន​ម៉ាក លុច​ស៊ី​ស​៣៣០ កាក់​ឡាន​ដឹកឈើ​បន្ត ។​ពេលនោះ ក្រុម​ឈ្មួញ យក​ឡាន​សេរី​ទំនើប​ពីរ​គ្រឿង​ទៀត មក​គៀរ​រថយន្ត​មេព្រៃ​បណ្តាល​ឲ្យ​ឆ្កូត​ថ្នាំ ខាងឆ្វេង​យ៉ាងដំណំ ធ្វើ​ឲ្យ​ប្រជា​ពលរ​ដ្ធ ធ្វើដំណើរ​តាម​ដងផ្លូវ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាង​។​

​លោក ទន់ វីរភាព អត់​មាន​របួស​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​គ្រិច​កដៃ​ខាងស្តាំ ក្រោយមក រថយន្ត​ដឹកឈើ​រត់គេច​បាន​ជាង​២០​គីឡូម៉ែត្រ ក៏​ចាប់បាន វេលា​ម៉ោង ៧​យប់ ក្នុង​ថ្ងៃ​ដដែល ត្រង់ចំណុច​ភូមិបរ​កែវ​ចាស់ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ​។​​បច្ចុប្បន្ន វុ​ត្ថុ​តាង​ឈើ​និង​រថយន្ត ត្រូវបាន​យកមក​រក្សាទុក នៅ​ផ្នែករ​ដ្ធ​បាល​ព្រៃឈើ ស្រុក​បរ​កែវ​។​

​លោក ទន់ វីរភាព បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ​ដែលជា​ម្ចាស់​ឈើ និង​រថយន្ត​មាន ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត មាន​ទីលំនៅ ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគីរី​។​សូម​បញ្ជាក់ដែរថា​កាលពី​ថ្ងៃទី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ក៏មាន​រថយន្ត សាំ​យ៉ុង​ដឹកឈើ​របស់​ឈ្មួញ​ទូច​ក្បាល​ធំ​(​ប្អូន​ណាក់​ក្បាល​ធំ​ដែលជា​មន្ត្រី​ប៉េអឹម​) ដែលមាន​ស្លាក​លេខ ភ្នំពេញ ២A០៩០៩ ដឹកឈើ​បើក​បុក​ជាមួយ​ឡាន ក្រុម​អ្នក​សារ​ព​ត៌​ដែល​តាម​ប្រមាញ់​យក​ព​តិ​មាន​និង​បញ្ជារ​ឲ្យ​បក្ខពួក​ស្ទាវ​វាយកំទេច​រថយន្ត​អ្ន​កាសែត​បណ្ដាលអោយ បែក​កញ្ចក់​រថយន្ត កាំ​ម៉ា​រី​គូទ​ស្វិត ៤​គ្រឿង ខូចខាត​យ៉ាងដំណំ​ផងដែរ ។​car foree car foree1 car foree2 car foree3 
​