» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9673 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699844 នាក់

បាញ់​!!​ៗ​បាញ់​ទៀតហើយ ! ​ម្តងនេះ​មន្ត្រី PM បាញ់ សម្លាប់​ប្រពន្ធ​និង​សម្លាប់ខ្លួនតាម នៅ​ខណ្ឌ​សែន​សុខ​ចោល​កូន​

 

​ភ្នំពេញ​: នៅ​យប់​ថ្ងៃទី ១០ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​១២:២៥​នាទី​យប់ មន្ត្រី​អាវុធហត្ថ​ស័​ក្ត​៤​កន្លះ​ម្នាក់​បាញ់សម្លាប់​ប្រពន្ធ​ខ្លួនឯង​ស្លាប់ ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម រួច​ហើយក៏​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោយ ចោល​កូនស្រី​ម្នាក់​ឲ្យ​រស់នៅ​កំព្រា​។​ហេតុ​ការបង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅ​ចំណុច​បន្ទប់​ជួល​លេខ​២ តាម​បណ្ដោយ​ផ្លូវ អេស​អូ​អេស ក្នុង​សង្កាត់​កោ​គ​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​a pm wife 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា​បុរស​ជា​ប្តី​មានឈ្មោះ សេក គឹម​សាន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ​មន្ត្រី​អាវុធហត្ថ មាន​ឋ​នៈរ​ន្ត​ស​ក្ត័ វីរៈ​សេនីយ៍​ទោ ជា​គ្រូបង្រៀន​នៅ​សាលា​កងរាជអាវុធហត្ថ​កំបូល​។​ចំណែក​ប្រពន្ធ​មានឈ្មោះ ជួប សា​រ៉ែ​ន ភេទ​ស្រី​អាយុ​៣៦ ឆ្នាំ​មុខរបរ​នៅផ្ទះ អ្នក​ទាំងពីរ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​ប្រជាពលរដ្ឋ​ជិតខាង​បាន​ប្រាប់​ឲ្យ​ដឹងថា ប្តី​ប្រពន្ធ និង​កូនស្រី​ម្នាក់​បានមក​ស្នាក់ នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​រយៈពេល​ច្រើន​ខែ​កន្លងមកហើយ ដោយ​គេ​សង្កេតឃើញថា បុរស​ដែលជា​ប្ដី​តែងតែ​ប្រច័ណ្ឌ​និង​ប្រពន្ធ​ជា​រើ​យៗ ពេលដែល​ឃើញ​ប្រព​ន្និយាយ​ទូរស័ព្ទ​ម្តងៗ ប្ដី​តែងតែ​ចោទ​រករឿង​ថា​នេះ​រឿង​នោះ​ស្ទើ​រៀងរាល់ថ្ងៃ​។

ជនដៃដល់​ជា​ប្ដី​ធ្លាប់មាន​ប្រពន្ធ​ម្តង​រួចមក​ហើយដោយ​មានកូន​នៅក្នុង​បន្ទុក​ចំនួន​៥​នាក់ ចំណែក​ជនរងគ្រោះ​ជា​ប្រពន្ធក្រោយ ដោយ​រួមរស់​ជាមួយគ្នា​បានកូន​ស្រី​អាយុ​១៥ ឆ្នាំ​ម្នាក់​ជា​ចំណងដៃ​។ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​គេង​ឮសូ​សំឡេង​ផ្ទុះអាវុធ ៣​ទៅ ៤ ចេញពី​បន្ទប់​ជួល​បង្ក​ឲ្យ​មានកា​ភ្ញាក់ផ្អើល​ដល់​អ្នកស្នាក់នៅ​បន្ទប់​ក្បែរ​គ្នា ក៍​នាំគ្នា​ចូលទៅ​មើលឃើញ​ប្ដី​ប្រពន្ធ​ទាំងពីរ​នាក់ ស្លាប់​បាត់ទៅហើយ​​ក៍​បាននាំគ្នា​រាយការណ៍​ជូនទៅ​សម្បត្តិ​កិច្ច​មូលដ្ឋាន​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់​និង​ពិ​និត្យនៅ​កន្លែង​កើ​តុ​ហេតុ​ឃើញ​ប្រពន្ធ​ស្លាប់​លុតជង្គង់​មុខ​បន្ទប់ទឹក​ចំណែក​ប្ដី​ស្លាប់​នៅក្នុង​បន្ទប់​ជាប់មាត់​ទ្វារ រួច​សមត្ថកិច្ច​ធ្វើ​ការហ៊ុំព័ទ្ធ​រងចាំ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើ​កោសល្យវិច័យ​ទើប​ដឹង​ករណី​អ្វី​ឲ្យ​ពិតប្រាកដ​។​ដោយឡែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ប្រគល់ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕a pm wife1 a pm wife2 a pm wife3 a pm wife4 

​