» អ៊ុយ​ក្រែ​ន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ចរចា​សន្តិភាព ប៉ុន្តែ​មិនមែន​ដើម្បី​ចុះចាញ់​ឡើយ » រាជធានី​ភ្នំពេញ ជាប់​ចំណាត់ថ្នាក់​លេខ​២ លើ​ពិភពលោក ជាទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​នៅពេល​រាត្រី​ » ស្ថាប​ន័​IMF ទម្លាក់​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​កម្ពុជា មក​នៅត្រឹម ៤% ក្នុង​ឆ្នាំ ២០២៥​បន្ទាប់ពី​គណបក្ស​ប្រជាជន​ថា​ឡើង​ខ្ពស់​ » កៅអី​កូរ៉េខាងត្បូង​ជា​កៅអី​ក្តៅ​!​អតីត​ប្រធានាធិបតី លោក​មូ​ន​ចេ​អ៊ី​ន​ជាប់ចោទ​ពីបទ​ពុករលួយ » មាន​អ្វីខ្លះ​ក្នុង​ដំណើរ​ទស្សនកិច្ច​លោកជំទាវ​នាយករដ្ឋមន្ត្រី​ថៃ​នៅ​កម្ពុជា​? » ដី​ចំណីផ្លូវ​សាធារណ​:​នៅតាម​ដងផ្លូវ​ទៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ត្រូវបាន​គេ​រំលោភបំពាន​យក​ធ្វើ​សំណង់​អគារ​តូប​លក់ដូរ​ឯកជន ស្រេច​ចិត្ត ? » ACU និង​គណៈ​ត្រួតពិនិត្យ​កិច្ចការរដ្ឋ​ចិន ខេត្ត​យូ​ណាន ជួបពិភាក្សា​គ្នា និង​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​ប្រឆាំង​អំពើពុករលួយ​ » កម្ពុជា និងអង់គ្លេស ចុះអនុស្សរណៈដើម្បីអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា » ការនាំចេញ​បន្ទះ​សូ​ឡា​របស់​កម្ពុជា ឆ្នាំ​២០២៤​ធ្លាក់ចុះ​ជិត​៦០​ភាគរយ​ឆ្នាំ​២០២៥​អាមេរិក​ដាក់​បំរាម​! ? » ពីរ​នាក់​ប្តី​-​ប្រពន្ធ កាប់​ដើម​សំរង​យក​ផ្លែ រលំ​កិន ស្លាប់ក្នុងព្រៃ, » ស្នងការរង​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ម្នាក់ ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍សាចញាតិថាបេះដូងគាំង » កម្ពុ​ជាមាន​រោងចក្រ​តម្លើងរថយន្ត​៩​រាជរដ្ឋាភិបាល​កំពុង​គិតគូ​ពី​បញ្ហា​ពន្ធ​ដើម្បី​ឲ្យ​ប្រជា​ពើ​រដ្ឋ​មានលទ្ធភាព​ទិញ​ជិះ​ » ចិន​ធើ្វ​ការបង្ហាញ​គ្រឿង​សព្វាវុធ​ទំនើបៗ​ជំនាន់​ថ្មី ក្នុងឱកាស​ពិព័រណ៍​យោធា​នៅ​ប្រទេស​អ៊ីរ៉ាក់​ » ករណីយ៍ស្ថាបនិកក្រុមហ៊ុនវិនិយោគដីធ្លីមួយ បោកលុយ ប្រជាពលរដ្ឋជាង ២០០០នាក់ត្រុវបានចាប់ខ្លួនបញ្ជូនទៅតុលាការ! » អតីត​កីឡា​ករបាត់​ទាត់​ជម្រើសជាតិ​ម្នាក់ ជិះ​ម៉ូតូ​ធ្លាក់ចូល​ទឹក​ប្រឡាយ​ស្លាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2236 នាក់

ម្សិលមិញ 3250 នាក់

សរុប 16500660 នាក់

ករណី​យ៍​ចិន​ត្រូវធ្វើ​ទារុណកម្ម​ស្លាប់​នៅ​ប៉ៃលិន​សម​ត្ត​កិច្ច​ប្រកាស​ពី​ការស៊ើបអង្កេត​!

 

​ភ្នំពេញ ៖ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២៤ កងរាជអាវុធហត្ថ បានឃើញ​អត្ថបទ​ព័ត៌មាន​មួយ​ពាក់ព័ន្ធ​នឹង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ដែល​សរសេរថា “​ប្រភពពី​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២៤ មេការ​កាស៊ីណូ ញូ​វ​ហ្វ័​រ​ធូ​ណា បាន​នាំខ្លួន​ជនរងគ្រោះ ជនជាតិ​ចិន​ឈ្មោះ Zhou Chunhua អាយុ​៣៦​ឆ្នាំ តាម​រថយន្ត Alphard ពណ៌​ស ទៅកាន់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ប៉ៃលិន ដោយ​ចោទប្រកាន់ថា ជនរងគ្រោះ​ជំពាក់​លុយ​ពួកគេ​។a eng hy

ក្នុងអំឡុងពេល​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន មាន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​មួយរូប​ឈ្មោះ សុផល បាន​ទូរស័ព្ទ​ទៅ​ស្ដ្រី​ខ្មែរ​ម្នាក់​ជា​ប្រពន្ធ​ជនរងគ្រោះ​ឱ្យ​យកលុយ​ចំនួន ២​ម៉ឺន​ដុល្លារ​មក​ដើម្បី​ដោះស្រាយ​រឿង​ប្តី​។ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២៤ មេការ​កាស៊ីណូ បានឱ្យ​បក្សពួក​ទៅ​ដឹក​ជនរងគ្រោះ​ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ត្រលប់​ទៅ​កាស៊ីណូ​វិញ​។ ប៉ុន្តែ​ដោយ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ធ្ង​រ​ពី​ការធ្វើ​ទារុណកម្ម ជនរងគ្រោះ​ក៏បាន​ស្លាប់​។​”

​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​គោរព​ជម្រាបជូន​សាធារណជន អ្នកសារព័ត៌មាន និង​បុគ្គល​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ មេត្តា​ជ្រាបថា​៖
១-​តាម​សេចក្តីរាយការណ៍​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន និង​លោក​អនុសេនីយ៍ទោ ផូ​រ៍ សុផល នាយការិយាល័យ​ព្រហ្មទណ្ឌ មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស បាន​បញ្ជាក់ថា នៅវេលា​ម៉ោង​ប្រមាណ​៩​ជាង​ពេលយប់ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២៤ មាន​ខាង​កាស៊ីណូ​ដឹក​មនុស្សម្នា​ក់មក​បញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ហើយ​បាន​ប្រាប់ថា ជនជាតិ​ចិន​នេះ​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន បាន​លួច​លុយ​ក្រុមហ៊ុន ខាង​ក្រុមហ៊ុន​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ដោយសារ​ពេលយប់​មិនមាន​អ្នកបកប្រែ មន្ត្រីនគរបាល​យុត្តិធម៌​មិនទាន់​បានទទួល​ពាក្យបណ្ដឹង ហើយ​បុគ្គល​ជនជាតិ​ចិន​នោះ ត្រូវបាន​រក្សាទុក​សម្រាក​ក្នុង​បន្ទប់​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន​។

លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២៤ មន្ត្រី​ជំនាញ​បា​នរក​អ្នកបកប្រែ ហើយ​សួរ​បុគ្គល​នោះ​អំពី​ដំណើរ​ហេតុ​មួយ​ហ៊ាន បានដឹងថា មិនមែនជា​ករណី​លួច​ទេ គឺជា​ការ​ជំពាក់​ប្រាក់ ដូច្នេះ​មន្ត្រី​ជំនាញ​ក៏​មិន​ទទួល​ពាក្យបណ្ដឹង​ពី​ក្រុមហ៊ុន​ទេ ព្រោះ​ការ​ជំពាក់​ប្រាក់​ជា​រឿង​រដ្ឋប្បវេណី បន្ទាប់មក​មន្ត្រី​ជំនាញ​បាន​ទំនាក់ទំនង​ខាង​ក្រុមហ៊ុន​កាស៊ីណូ ឱ្យមក​យក​បុគ្គល​ជនជាតិ​ចិន​នោះ​ទៅវិញ​។​
២-​បុគ្គល​ឈ្មោះ Zhou Chunhua ពេលមកដល់​បញ្ជាការ​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន មិនមាន​ស្នាមរបួស និង​មិន​បានធ្វើ​ទារុណកម្ម ហើយ​នៅពេល​ប្រគល់ជូន​ទៅខាង​ក្រុមហ៊ុន​កាស៊ីណូ​វិញ ក៏​មិនមាន​របួស​ធ្ងន់ធ្ងរ​ទេ​។ 

៣-​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណីនេះ ទាំង​អង្គហេតុ ទាំង​ការអនុវត្ត​នីតិវិធី និង​ក្រមសីលធម៌ វិជ្ជាជីវៈ​។ កងរាជអាវុធហត្ថ ស្នើសុំ​ស្ដ្រី​ដែលជា​ប្រពន្ធ​របស់​ជនរងគ្រោះ និង​បុគ្គល​ពាក់ព័ន្ធ សហការ​ជាមួយនឹង​មន្ត្រីនគរបាល​យុត្តិធម៌ ដើម្បី​អនុវត្ត​នីតិវិធី​ករណី​ខាងលើនេះ​។​
​សូមបញ្ជាក់ថា​បើតាម​ប្រភពពី​ខេត្ត ប៉ៃលិន បានអោយដឹងថា នៅ​ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៤ មេការ​កា​ស៉ី​ណូ ញូ​វ​ហ្វ័​រ​ធូ​ណា បាន​នាំខ្លួន​ជនរងគ្រោះ​ជនជាតិ​ចិន​ឈ្មោះ Zhou Chunhua អាយុ ៣៦ ឆ្នាំ តាម​រថយន្ត Alphard ពណ៌​ស ទៅកាន់ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន ដោយ​ចោទប្រកាន់ថា​ជនរងគ្រោះ​ជំពាក់​លុយ​ពួកគេ ។ ក្នុងអំឡុងពេល​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន មាន​មន្ត្រី​កង​រាជ​អាវុធ​ហ្ថ​ខេត្ត​មួយរូប​ឈ្មោះ សុផល បាន​ទូរស័ព្ទ​ទៅ​ស្ត្រី​ខ្មែរ​ម្នាក់​ជា​ប្រពន្ធ​ជនរងគ្រោះ​អោយ​យកលុយ​ចំនួន ២​ម៉ឺន​ដុល្លារ​មក​ដេ​ី​ម្បី​ដោះស្រាយ​រឿង​ប្ដី ។

​នៅ​ថ្ងៃទី ១៦ សីហា ឆ្នាំ ២០២៤ មេការ​កា​ស៉ី​ណូ បានអោយ​បក្សពួក​ទៅ​ដឹក​ជនរងគ្រោះ​ពី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ត្រលប់​ទៅ​កា​ស៉ី​ណូ​វិញ ។ ប៉ុន្តែ​ដោយ​ជនរងគ្រោះ​រងរបួស​ធ្ងន់​ធ្ង​រ​ពី​ការ​ធ្វេ​ី​ទារុណកម្ម ជ​រងគ្រោះ​ក៏បាន​ស្លាប់ ។​បន្ទាប់ពី​ជ​រងគ្រោះ​ស្លាប់ សមត្ថកិច្ច​ខេត្ត​ប៉ៃលិន​បាន​ចុះ​ត្រួតពិនិត្យ​សាកសព និង​វាយតម្លៃថា​ជនរងគ្រោះ​មិនមែន​ស្លាប់​ដោយសារ​ការធ្វើ​ទារុណកម្ម​ទេ ហើយ​ការស៊ើបអង្កេត​ហាក់ដូច​ធ្វើ​មិន​អស់ពី​សមត្ថភាព ។ បន្ទាប់មក​ក៏​បញ្ជូន​សំណុំរឿង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ។

​ដោយ​គ្មាន​សង្ឃឹមថា សមត្ថកិច្ច​ខេត្ត​ប៉ៃលិន​អាច​រក​យុត្តិធម៌​ជូន​ប្ដី​គាត់​បាន​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្ដឹង​ជាថ្មី​នៅ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដើម្បី​សុំអោយ​បើក​ការស៊ើបអង្កេត​ឡើងវិញ ទោះបី​ពេលនេះ​ជនល្មើស​រត់គេចខ្លួន​អស់​ក៏ដោយ​បន្ទាប់ពី​ត្រុ​វ​បាន​ចាប់ខ្លួន​មក​ស្នងការ​នគរបាល ។ ករណីនេះ សមត្ថកិច្ច​គួរ​ពង្រីក​ការស៊ើបអង្កេត តែ​អស់លោក​មួយចំនួន ហាក់ដូចជា​ចង់​បិទបាំង​ករណី​ឃាត​កម្មនេះ​ណាស់ ។

​សូមបញ្ជាក់ថា កា​ស៉ី​ណូ ញ៉ូ​វ​ហ្វ័​រ​ធូ​ណាយ មាន​ទីតាំង​ស្ថិតនៅ​ជិត​ផ្សារ​ព្រំ សង្កាត់​ស្ទឹង​កាច់ ខេត្ត ប៉ៃលិន ។​(​ប្រភព​លោក​ផែង​វណ្ណៈ​)​បន្ទាប់ពី​មានការ​ប្រកាស​របស់​ក​ង​រាជ​អាវុធហត្ថ​អយ្យការ​អម​តុលាការខេត្ត​ប៉ៃលិន​ក៏បាន​យល់ព្រម អនុញ្ញាតអោយ​មន្ដ្រីនគរបាល​យុត្តិធម៌​ពី​ក្រសួងមហាផ្ទៃ ចុះទៅ​សហការ​ស្រាវជ្រាវ​ករណី​ធ្វើ​ទារុណកម្ម​លើ​ជនជាតិ​ចិន​បណ្ដាល​ឲ្យ​ស្លាប់​ផងដែរ​។​

​លោក សេង គឹម​ឡាក់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដែល​បាន​យល់ព្រម អនុញ្ញាតអោយ​មន្ដ្រីនគរបាល​យុត្តិធម៌​ពី​ក្រសួងមហាផ្ទៃ ចុះទៅ​សហការ​ស្រាវជ្រាវ​ករណី​ធ្វើ​ទារុណកម្ម​លើ​ជនជាតិ​ចិន​បណ្ដាល​ឲ្យ​ស្លាប់ នៅ​ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២៤ នៅ​ខេត្ត​ប៉ៃលិន ។ តាម​អ្នក​ដែល​ដឹង​រឿង​បាន​លើកឡើងថា​ដោយ​ដាក់បន្ទុក​ថា​លោកស្នងការ​ខេត្ត​ប៉ៃលិន​លោក សេង សុគន្ធ និង លោក កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន បាន​ចូលរួម​បិទបាំង​ភូតភរ តាម​ថៅកែ​កាស៊ីណូ ៕a eng hy1 a eng hy2 a eng hy3 a eng hy4 a eng hy5 a eng hy6