» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5543 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695714 នាក់

មន្ត្រី​យោធា​ម្នាក់​ញៀន​ល្បែង​ហើយ​ផ្ទុក​កូ​វីត​ទៀត​សម្រេចចិត្ត​អ្វើ​អត្តឃាត​!


​បន្ទាយមានជ័យ​÷ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​០១​សីហា​២០២១ មាន បុរស​ម្នាក់​បានធ្វើ​អត្តឃាត ដោយ​ចងក​និង​ខ្សែ​រ៉​ត នៅ​នឹង​អគារ​ក្រុមហ៊ុន​កា​សុ​ី​ណូ LPP Sky ប៉ោយប៉ែត ។​​បុរស​ដែល​បានសម្លាប់ ខ្លួន​ត្រួវបាន​គេ​ស្គាល់​ថា​មានឈ្មោះ ភួ​ន​បូរី ភេទ​ប្រុស​អាយុ​ខ្ទង់​៥៩ មាន​លំនៅដ្ឋាន នៅ​ភូមិ និមិត្ត ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​a army die 

​គាត់​មាន​អតី​ត​ភាពជា​នាយទាហាន​ក្រសួងការពារជាតិ ហើយ​និង​បានរស់នៅ​ក្នុងភូមិ​ចំការ​ខ្នុរ​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ។
​សព​ឈ្មោះ ភួ​ន​បូរី បាន​ទៅ​រស់នៅ​ក្រុង​ប៉ោយប៉ែត គាត់​ជា​អ្នក​និយម​លេងល្បែង​ស៊ីសង​តាម​បណ្តា​កាស៊ីណូ​នានា​ដែល​បាន​បើក​លែង គ្រា​ដែល​ប្រទេស​កម្ពុជា កំពុងតែ​ផ្ទុះ​ឆ្លង​មេរោគ​កូ​រ៉ូ​ណា ប្រភេទ​ថ្មី Delta ។ ប្រភព​ថា បើតាម​ដឹង ប្រុស​នោះ​ទំនងជា ស្លាប់​នៅ​យប់​ថ្ងៃ​សៅរ៍ ប៉ុន្តែ​លុះ​ព្រឹក​ថ្ងៃអាទិត្យ​ទើប​ដឹង​ដល់​អាជ្ញាធរ​។​

​បុរស​ម្នាក់​ជា​អ្នកទទួល​ការងារ ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​មួយផ្នែក បាន​បង្ហើប​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី​០២​សីហា​២០២១​នេះ​ថា បុរស​ដែល​ស្លាប់​នៅក្នុង​ការ​រដ្ឋា​ន​សំណង់​ក្រុមហ៊ុន​កាស៊ីណូ​នោះ គឺ​គាត់​ចងក​នឹង​ខ្សែ​រ៉​ត​សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត ចំណែក​លោក មិនបាន​នៅនឹងកន្លែង​កើតហេតុ​ទេ ព្រោះ​មាន​កិច្ចការងារ​នៅ​ខាងក្រៅ​ក្រុមហ៊ុន ។​

​មន្ត្រីនគរបាល​ក្រុង​ប៉ោយប៉ែត ទទួលបន្ទុក​ផ្នែក​កោសល្យវិច័យ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ដដែល​នេះ​ថា ខាង​លោក​មិនអាច​ដឹង​អត្តសញ្ញាណ​នៃ​ជន​អត្តឃាត​នោះទេ ព្រោះថា​គាត់​មិនមាន​ឯកសារ​នៅជាប់​និង​ខ្លួន ម្យ៉ាងវិញទៀត សព​របស់គាត់​ត្រូវបាន​គ្រូពេទ្យ​ពិនិត្យ រកឃើញ​មាន​ផ្ទុកមេរោគ​ខូ​វិដ​-19 ហើយ​សព​ក៏ត្រូវ​បាន​ខាង​មន្ត្រី​សុខាភិបាល​យកទៅ​បូជា នៅ​ក្រុង​សេរី​សោ​ភ​ណ័​ហើយ​ដែរ​។​​លោក​មិនសូវ​ហាន​នៅ​ជិត​សាកសព​ប៉ុន្មាន​ទេ ព្រោះ​សព​មាន​មេរោគ​ខូ​វិដ​-19 ម្យ៉ាងវិញទៀត​ខ្លាច​ឆ្លង​មេរោគ​ប្រភេទ​ថ្មី Delta ព្រោះ​សមត្ថកិច្ច មិនមាន​ខោអាវ​សុវត្ថិភាព​ដើម្បី​ពាក់​ការពារ​ដូច​គ្រូពេទ្យ​ផង​ទេ ។​a army die1 a army die2 

​