» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6435 នាក់

ម្សិលមិញ 7515 នាក់

សរុប 20032332 នាក់

លោក​ត្រាំ​ព្រម​ដែល​រង​ភាព​អា​មាស​និង​ឯកោ​ព្រម​ផ្ទេរអំណាច ក្រោយ​សភា​អនុម័ត​ថា​លោក​បៃ​ឌិន​ជា​អ្នកឈ្នះ​!!

 

​អាមេរិក​៖​បន្ទាប់ពី​ផ្អាក​ដោយសារ​បាតុករ​គាំទ្រ​លោក​ត្រាំ​អុកឡុក​សភា​អាមេរិក​បាន​ប្រជុំ​និង​បានប្រកាស​ជា​ផ្លូវការ​ថា​លោក​បៃ​ឌិន​ជា​អ្នកឈ្នះ​ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០២០ ។ លោក​ត្រាំ បាន​ព្រម​ផ្ទេរអំណាច ប៉ុន្តែ​មុនពេល​ចាកចេញ​លោក​ត្រាំ បាន​បន្សល់ទុក​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​និង​នៅតែ​ទន្ទេញ​ថា​ការបោះឆ្នោត​មានការ​បន្លំ​។​a byden trum 

​អនុ​ប្រធានាធិបតី​អាមេរិក លោក​Mike Pence ដែល​បាន​ដឹកនាំ​កិច្ចប្រជុំសភា​បានប្រកាសថា លោក​បៃ​ឌិន និង​លោកស្រី កា​ម៉ា​ឡា ហារី​ស​ជា​អ្នកឈ្នះ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​និង​អនុ​ប្រធានាធិបតី​។ លោក Mike Pence បានប្រកាសថា លោក​បៃ​ឌិន ទទួលបាន​សំឡេងគាំទ្រ​៣០៦ ចំណែក​លោក​ត្រាំ​ទទួល​បានតែ​២៣២​សំឡេង​ប៉ុណ្ណោះ ។ ដូច្នេះ​លោក​បៃ​ឌិន​ក្លាយជា​ប្រធានាធិបតី​ទី​៤៦​របស់​អាមេរិក​។ នៅវេលា​ថ្ងៃត្រង់​ថ្ងៃទី​២០​ខែមករា​(​ពេលវេលា​អាមេរិក​) លោក​បៃ​ឌិន​និង​លោកស្រី ហារី​សនឹង​ស្បថ​ចូលកាន់​តំណែង​។​​ក្រោយ​អនុ​ប្រធានាធិបតី Mike Pence ប្រកាសថា លោក​បៃ​ឌិន​ជា​អ្នកឈ្នះ​ទើប​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​ព្រម​ចុះ​ចាញ់ហើយ​ផ្ទេរអំណាច​ប្រធានាធិបតី​អាមេរិក​ប្រកបដោយ​សន្តិភាព​។​

​សូមបញ្ជាក់ថា​ដោយសា​តែមាន​ការអំពាវនាវ​ពី​លោក​ត្រាំ​បាតុករ​ដែល​គាំទ្រ​បាន​ប្រមូលគ្នា​ធ្វើបាតុកម្ម​ចូល​អុកឡុក​វិមាន​សភា (Capitol Hill) ដើម្បី​ព្យាយាម​រារាំង​ដល់ ការបោះឆ្នោត​ទទួលស្គាល់​ជ័យជម្នះ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក ចូ បៃ​ដិ​ន​បណ្តាល​ឲ្យ​មា​ការ​ប៉ះ​ទ​ង្គិះ​គ្នា​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់ ហើយ​មាន​បាតុករ​៥២​នាក់​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​។​បេ​ី​តាម​ការបញ្ជាក់​ពី​ប៉ូលីស​អាមេរិក ក៏បាន​រកឃើញ គ្រាប់បែក​ច្នៃ​ចំនួន​០២​គ្រាប់ នៅក្បែរ​គណៈកម្មាធិការ​ជាតិ​បក្ស​ប្រជាធិបតេយ្យ និង​គណៈកម្មាធិការ​ជាតិ​បក្ស សាធារណរដ្ឋ​ផងដែរ​។ ចំណែក​នៅ ក្នុង​បរិវេណ​វិមាន Capitol Hill អាជ្ញាធរ​បាន​រកឃើញ​រថយន្ត​មួយគ្រឿង​ដែលមាន​កាំភ្លើង​វែង​មួយ​ដើម និង​គ្រាប់បែក​សាំង​មួយចំនួន​។​

​នៅ​យប់​ថ្ងៃ​ពុធ រហូតដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៧ ខែមករា​នេះ (​ម៉ោង​នៅ​វ៉ាស៊ីនតោន​) លោកស្រី Muriel Bowser អភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន ឌី​ស៊ី បានសម្រេច​ចិត្ត​អូសបន្លាយ​ការដាក់​រដ្ឋធានី​មួយ​នេះ​ក្នុង​ភាពអាសន្ន រយៈពេល​១៥​ថ្ងៃ ពោលគឺ​រហូតដល់​ក្រោយ​លោក ចូ បៃ​ដិ​ន ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​២០ ខែមករា​នេះ​។​​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៧ ខែមករា​ឆ្នាំ​២០២១ បាន​ចុះផ្សាយ​ការប្រកាស​ដាក់ចេញ​បទបញ្ជា​ថ្មី​ខាងលើ​របស់​លោកស្រី Muriel Bowser កើតមានឡើង បន្ទាប់ពី​លោកស្រី បានប្រកាស​ដាក់​បម្រាម​គោចរ​លើ​រដ្ឋធានី​វ៉ាស៊ីនតោន ឆ្លើយតប​ទៅនឹង​ភាពចលាចល នៅឯ​វិមាន​សភា​អាមេរិក​។

​លោកស្រី យូ​ស៊ូ​ឡា វ៉ុ​ន ដឺ ឡេ​យ៉េន (Ursula von der Leyen) ប្រធាន​គណៈកម្មការ​ស​ហ​ភាព​អឺរ៉ុប (European Commission) នៅ​យប់​ថ្ងៃ​ពុធ (​ពេលវេលា​នៅ​ព្រុ​ច​សែ​ល​) បាន​អំពាវនាវ​ឲ្យ​មានការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី នៅ​សហរដ្ឋអាមេរិក បន្ទាប់ពី​បាតុកម្ម​អុកឡុក​វិមាន​សភា​អាមេរិក នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ផ្ទុះឡើង​ដ៏​ហិង្សា​បំផុត​។​​លោកស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប ដោយ​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ការផ្ទេរអំណាច​ដោ​យស​ន្តិ​វិធី គឺជា​ស្នូល​… លោក ចូ បៃ​ដិ​ន បានឈ្នះ​ឆ្នោត​ហើយ​»​។ ការ​ថ្លែង​របស់​លោកស្រី Leyen បែបនេះ​បាន​កើតមានឡើង ក្រោយពី​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក បូរី​ស ច​ន​សុន ហៅ​ការធ្វើ​បាតុកម្ម​អុកឡុក​សភា​អាមេរិក​នោះ​ថា​ជា «​ឈុត​ឆាក​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​»​។​

​ក្រោយពី​កើតមាន​ព្រិ​ត្តិ​ការណ៍​អុក​ឡូ​ក​រដ្ឋសភា​អាមេរិក​មក​មាន​មន្ត្រី​ជាច្រើនរូប​នៅ​សេត​វិមាន​បានសម្រេច​លាលែង​ចេញ​ពី​តំណែង ដោយ​មិន​ចង់​ជាប់​ឈ្មោះ​អាក្រក់​ថា​គាំទ្រ​លោក​ត្រាំ​ក្នុង​សកម្មភាព​តវ៉ា​ប្រឆាំងនឹង​រដ្ឋសភា​នោះទេ ។ ការលាលែង​កើតឡើង​ក្រោយពេល​អ្នកគាំទ្រ​លោក​ត្រាំ អុកឡុក​រដ្ឋសភា​ធ្វើ​ឲ្យ​រាំងស្ទះ​កិច្ចប្រជុំ​។​

​សារព័ត៌មាន CNN បាន​ដកស្រង់​សម្តី​មន្ត្រី​សេត​វិមាន​ដែល​បាន​ឲ្យ​ដឹងថា លេខា​ព័ត៌មាន​នៅ​សេត​វិមាន Stephanie Grisham បានដាក់​លិខិត​លាលែង​ចេញពី​តំណែង​ភ្លាមៗ​។ ក្រៅពីនេះ​នៅមាន​លេខា​សេត​វិមាន​ទទួលបន្ទុក​សង្គម Anna Cristina “Rickie” ក៏បាន​ដាក់​លិខិត​លាលែង​ពី​តំណែង​ផងដែរ​។​
​លោកស្រី​Anna Cristina “Rickie” និង Niceta ជា​មន្ត្រី​ដែល​បម្រើការ​យូរ​បំផុត​នៅ​សេត​វិមាន​ក្នុង​រដ្ឋ​កាល​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ។ ចំណែក​លេខា​ព័ត៌មាន​សេត​វិមាន​លោកស្រី Sarah Matthew បាន​លាលែង​ចេញពី​តំណែង​នៅ​យប់​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២១​។

លោកស្រី​បានលើកឡើង​ថា «​ខ្ញុំ​ពិតជា​រីករាយ​ដែល​បានធ្វើការ​ជាមួយ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​បានឃើញ​ថ្ងៃនេះ ធ្វើ​ឲ្យ​ខ្ញុំ​បារម្ភ​យ៉ាងខ្លាំង​»​។ លោកស្រី​បន្តទៀតថា​«​ទឹកដី​របស់​យើង​ត្រូវការ​ផ្លាស់ប្តូរ​អំណាច​ដោយ​សន្តិភាព មិន​ត្រូវមាន​អំពើហិង្សា​កើតឡើង​បែបនេះ​ឡើយ​។​​អ្នក​ដែល​បង្ហាញ​ភាពមិន​គាំទ្រ​លោក​ត្រាំ​មុនគេ​គឺ​លោក​អនុ​ប្រធានាធិបតី​ម៉ៃ​ផែន​( Mike Pence)​តាមរយៈ​ចេញ​បញ្ជា​ឲ្យ​សម​ត្ត​កិច្ច​ទប់ស្កាត់​បាតុករ​និង​ប្រកាស​ពី​ជ័យជំនះ​របស់លោក​បៃ​ដិ​ន​នៅក្នុង​សភា​៕a byden trum1 a byden trum2 a byden trum3 a byden trum4 a byden