» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11407 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701578 នាក់

ចូលរួម​បុណ្យសព​សម្តេច​ប៉ាប​នៅ​បុរី​វ៉ា​ទី​កង់​លោក ត្រាំ និង​លោក ហ្សេ​លេន​ស្គី ជួប​មុខ​គ្នា​ផ្ទាល់​បង្ហាញ​ក្តីសង្ឃឹម​ដូចគ្នា


​រ៉ូម​, អ៉ី​តា​លី​៖ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ជួបគ្នា​ផ្ទាល់​មុខជា​ថ្មី គ្រា​ដែរ​អ្នក​ទាំងពីរ​ទៅ​ចូលរួម​ព្រះ​រាជពិធី​បុណ្យសព​សម្តេច​ប៉ាប ហ្វ្រ​ង់​ស៉ី​ស ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៉ី​តា​លី​នា​ថ្ងៃ​សៅរ៍ ទី​២៦ ខែមេសា​។a trum zelenskya

​ទីភ្នាក់ងារសារព័ត៌មាន Reuters​ឲ្យ​ដឹងថា​៖​អ្នកនាំពាក្យ​ការិយាល័យ​របស់ លោក ហ្សេ​លេន​ស្គី និយាយថា មេដឹកនាំ​ទាំងពីរ​បាន​ជជែក​គ្នា នៅឯ​វិហារ St. Peter's Basilica រយៈពេល​ប្រហែល ១៥​នាទី ដោយ​យល់ព្រម​ឱ្យមាន​ជំនួប​លើក​ទី​ពីរ​នៅពេល​ក្រោយ​។ លោក Steven Cheung ប្រធាន​ក្រុមការងារ​ផ្នែក​ទំនាក់ទំនង​នៃ​សេត​វិមាន បានឱ្យដឹងថា លោក​ប្រធានាធិបតី ត្រាំ និង​លោក​ប្រធានាធិបតី ហ្សេ​លេន​ស្គី បាន​ជួបគ្នា​ជា​លក្ខណៈ​ឯកជន​ហើយ​មានការ​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​។​

លោក​ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម Trust Social ដោយ​លោក​បានសរសេរថា​៖ លោកពូ​ទីន​គ្មាន​ហេតុផល​អ្វី​ទាល់តែសោះ ដែល​ត្រូវ​ទៅ​បាញ់​ប្លោង​គ្រាប់ សម្លាប់​ជីវិត​ប្រជាជន​ស៊ី​វី​ល​អ៊ុយ​ក្រែ​ន ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។ លោក​ត្រាំ សរសេរ​បន្តថា​៖ ចំណុច​នេះ​បានធ្វើ​ឲ្យ​លោក​គិតថា ប្រហែលជា​លោកពូ​ទីន​មិន​ចង់​ឈប់​ធ្វើសង្គ្រាម​នោះទេ ហើយ​លោកពូ​ទីន​ប្រហែលជា​កំពុងតែ​បោក​បញ្ឆោត​រូបលោក​ឲ្យ​ចេះតែ​ដើរ​តាម​។ បើ​អ៊ីចឹង​មែន គឺ​ត្រូវតែ​រក​វិធី​ផ្សេង​ហើយ ដើម្បី​ដោះស្រាយ​។​

​ប្រធានាធិបតី អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky បាន​បង្ហោះ​សារ​ក្រោយ​ជំនួប​នោះ ដែល​មានន័យថា​៖«​ជាការ​ប្រជុំ​ល្អ​។ យើង​បាន​ពិភាក្សា​ច្រើន​ម្នាក់​ទល់​ម្នាក់​។ សង្ឃឹមថានឹង​ទទួលបាន​លទ្ធផល​លើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​បាន​រ៉ាប់រង​។ ការពារ​ជីវិត​ប្រជាជន​យើង​។ បទ​ឈប់​បាញ់​ពេញលេញ និង​គ្មាន​លក្ខខណ្ឌ​។ សន្តិភាព​ដែល​អាច​ទុកចិត្តបាន និង​ស្ថិតស្ថេរ​ដែល​នឹង​ការពារ​មិន​ឱ្យមាន​សង្គ្រាម​មួយទៀត​ផ្ទុះឡើង​ទៀត​។ កិច្ចប្រជុំ​ជា​និមិត្តរូប​ដ៏​សំខាន់​ដែលមាន​សក្តានុពល​ក្លាយជា​ប្រវត្តិសាស្ត្រ ប្រសិនបើ​យើង​សម្រេចបាន​លទ្ធផល​រួមគ្នា​។ សូម​អរគុណ​លោក​ប្រធានាធិបតី Donald J. Trump»​។​

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​អះអាងថា រុ​ស្ស៉ី​និង​អ៊ុយ​ក្រែ​ន កំពុង​ខិត​តែ​ជិត​មែន​ទៀតហើយ ក្នុងការ​សម្រេចបាន​កិច្ចព្រមព្រៀង​ឈប់​បាញ់ បន្ទាប់ពី​បេសកជន​របស់លោក បាន​ជួបពិភាក្សា​ជាថ្មី​ម្តងទៀត ជាមួយ​ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ទីក្រុង​មូ​ស្គូ កាលពី​ថ្ងៃ​សុក្រ ទី​២៥ ខែមេសា​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP​។​​បន្ទាប់ពី​ទៅដល់​ទីក្រុង​រ៉ូម​កាលពី​យប់​ថ្ងៃ​សុក្រ ដើម្បី​ចូលរួម​ព្រះ​រាជពិធី​បុណ្យសព​រប​ស់ស​ម្តេច​ប៉ាប ហ្វ្រ​ង​ស៉ី​ស លោក ត្រាំ បាន​បង្ហោះ​សារ​ថា រុ​ស្ស៉ី​និង​អ៊ុយ​ក្រែ​ន កំពុង​ខិត​កាន់តែ​ទៅជិត​ការសម្រេចបាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​មួយ ហើយ​ភាគី​ទាំងពីរ​នាពេលនេះ គួរតែ​ជួប​មុខ​គ្នា​ផ្ទាល់​ក្នុង​កម្រិត​ខ្ពស់ ដើម្បី​សម្រេច​រឿង​នោះ​ជា​ស្ថាពរ ខណៈ​ចំណុច​ធំៗ​ភាគច្រើន ត្រូវបាន​ឯកភាពគ្នា​រួចហើយ​។​

​បើតាម​វិមាន​ក្រឹម​ឡាំង កិច្ចសន្ទនា​រវាង​បេសកជន​លោក ត្រាំ គឺ​លោក Steve Witkoff និង​លោក ពូ​ទីន គឺ​រួមមាន​ទាំង​ការជជែក​អំពី​លទ្ធភាព​នៃ​ការចាប់ផ្តើម​ឡើងវិញ នូវ​ការចរចា​ដោយផ្ទាល់​រវាង​ទីក្រុង​កៀវ​និង​ទីក្រុង​មូ​ស្គូ​។ វិមាន​ក្រឹម​ឡាំង បាន​បន្ថែមថា ជំនួប​ថ្មី​ចុងក្រោយ​នេះ បាន​នាំឱ្យ​គោលជំហរ​របស់​រុ​ស្ស៉ី​និង​អាមេរិក ជុំវិញ​បញ្ហា​អ៊ុយ​ក្រែ​ន កាន់តែ​ខិត​កៀក​គ្នា​។​​គួរ​បញ្ជាក់ថា រុ​ស្ស៉ី​និង​អ៊ុយ​ក្រែ​ន មិនបាន​បើក​កិច្ចពិភាក្សា​ដោយផ្ទាល់​ជុំវិញ​ជម្លោះ​ឡើយ ចាប់តាំងពី​អំឡុងពេល​ប៉ុន្មាន​សប្តាហ៍​ដំបូង នៃ​ការ​ផ្ទុះឡើង​នូវ​សង្គ្រាម​ឈ្លានពាន​របស់​ទីក្រុង​មូ​ស្គូ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២២​។


​ទាក់ទិន​និង​ការ​ចារ​ចារ​បញ្ចប់សង្គ្រាម​នេះ​ដឺរ​ថ្លែង​ក្នុង​កិច្ច​សម្ភាស​ជាមួយ BBC នៅ​ថ្ងៃ​សុក្រ​ទី​២៥​ខែមេសា​ឆ្នាំ​២០២៥ អភិបាលក្រុង​កៀវ លោក​Vitali Klitschko ទទួលស្គាល់ថា អ៊ុយ​ក្រែ​ន ប្រហែលជា​ត្រូវ​ព្រម​បាត់​ទឹកដី​ហើយ ដើម្បី​សន្តិភាព​។​​ក្នុងនាម​ជា​មន្ត្រីជាន់ខ្ពស់​មួយរូប ដែល​ហ៊ាន​សារ​ភាពជា​សាធារណៈ​អំពី​ការបាត់បង់​ទឹកដី​, លោក Klitschko និយាយថា ខ្លួន​លោក​ផ្ទាល់​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​រដ្ឋធានី​កៀវ ហើយ​ម្យ៉ាងវិញទៀត​លោក​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី ក៏​អាច​នឹង​បង្ខំចិត្ត​ទទួលយក​ដំណោះស្រាយ​ដ៏​ឈឺចាប់ ដើម្បី​រក​សន្តិភាព​ជូន​ប្រជាជន​ដែរ​។​

​ការអត្ថាធិប្បាយ​របស់​លោក Klitschko នេះ​ទៀតសោត កើតឡើង​២​ថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ព្រមាន​ថា អ៊ុយ​ក្រែ​ន អាច​បាត់​ប្រទេស​ទាំងមូល​តែម្តង បើ​លោក ហ្សេ​លេន​ស្គី នៅតែ​រឹងទទឹង​មិន​ព្រម​ចូល​តុ​ចរចា​ជាមួយ​រុស្ស៊ី​។​​ក្នុង​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម Truth Social កាលពី​ថ្ងៃ​ពុធ​ទី​២៣​ខែមេសា​ឆ្នាំ​២០២៥ លោក​ត្រាំ ថែមទាំង​ចោទប្រកាន់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ជា​សាធារណៈ​ថា បានធ្វើ​ឲ្យ​ខូច​ដល់​កិច្ចចរចា​សន្តិភាព ព្រោះតែ​ការបដិសេធ​ទទួលស្គាល់​តំបន់​គ្រី​មៀ​ថា​ជា​របស់​រុស្ស៊ី​ផងដែរ​។​

​ជា​ប្រតិកម្ម​តប​ទៅ​ប្រធានាធិបតី​អាមេរិក​, លោក​ហ្សេ​លេន​ស្គី ក៏​បង្ហោះ​សេចក្តីប្រកាស​ឆ្នាំ​២០១៨ ដែល​រដ្ឋបាល​អាណត្តិ​ទីមួយ​របស់លោក ត្រាំ ប្រឆាំង​ការ​កាត់​យក​ឧបទ្វីប​នេះ​ពី​សំណាក់​រុស្ស៊ី​។​​តាមរយៈ​បណ្តាញ​សង្គម X កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ខែមេសា​ឆ្នាំ​២០២៥ លោក ហ្សេ​លេន​ស្គី បាន​បង្ហោះ​សេចក្តីប្រកាស​គ្រី​មៀ​ឆ្នាំ​២០១៨ ធ្វើឡើង​ដោយ​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo ដែលមាន​ខ្លឹមសារ​សំខាន់​ថា «​សហរដ្ឋអាមេរិក សូម​ច្រានចោល​ការប៉ុនប៉ង​ដាក់បញ្ចូល​ឧបទ្វីប​គ្រី​មៀ ជា​របស់​រុស្ស៊ី ហើយ​សន្យា​រក្សា​គោលនយោបាយ​នេះ រហូតដល់​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​ត្រូវបាន​ស្ដារឡើងវិញ​»​។​​ភ្ជាប់​ជាមួយ​សេចក្តីប្រកាស​នោះ លោក ហ្សេ​លេន​ស្គី ក៏​សរសេរ Caption ផងដែរ​ថា «​អ៊ុយ​ក្រែ​ន តែងតែ​ធ្វើ​សកម្មភាព​ស្របតាម​រដ្ឋ​ធម្មនុញ្ញ​របស់ខ្លួន​ជានិច្ច ហើយ​យើង​ប្រាកដ​ណាស់​ថា ដៃគូ​របស់​យើង ជាពិសេស​សហរដ្ឋអាមេរិក នឹងធ្វើ​សកម្មភាព​ស្របតាម​ការ​សម្រេចចិត្ត​ដ៏​រឹងមាំ​របស់ខ្លួន​»​។​a putine invoice a trum ze;lensky 

 

​