» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8252 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698423 នាក់

ឈ្នះ​សម្លេង​តិចជាង​មុន​ធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី លោក​គិ​ស៊ិ​ដា​អាច​ប្រឈម​និង​បញ្ហា​


​ប្រទេស​ជប៉ុន​៖​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​និង​កិច្ចការបរទេស​ក្រោយពេល​សម្ពន្ធមិត្ត​កាន់អំណាច ទទួលបាន​កៅអី​ភាគច្រើន​ក្នុងការ​បោះឆ្នោត​រដ្ឋសភា កាលពី​ថ្ងៃទី​៣១​ខែតុលា​។​a japon prim win 

​លោក គិ​ស៊ិ​ដា​ដែល​នឹង​នៅ​បន្ត​តួនាទី​ជាំ​នាយករដ្ឋមន្ត្រី បានប្រកាសថា សន្តិសុខ​អាមេរិក​-​ជប៉ុន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង​គោលនយោបាយ​ការបរទេស​របស់​ទីក្រុង​តូ​ក្យូ​។ ទីក្រុង​តូ​ក្យូ​នឹង​សហការ​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ឥណ្ឌា និង​ប៉ាស៊ីហ្វិក ក្នុងនោះ​មាន​អាមេរិក អូស្ត្រាលី ឥណ្ឌា និង​ជប៉ុន​។​
​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្វ៊ូមី​អុ គិ​ស៊ី​ដា (Fumio Kishida) នៅ​ថ្ងៃ​ចន្ទ​ទី​១​វិច្ឆិកា​នេះ​បានប្រកាស​ជ័យជម្នះ​ជា​ផ្លូវការ ក្រោយ​ដឹកនាំ​គណបក្ស លោក​ទៅ​ទទួល​ជ័យជម្នះ​យ៉ាងរឹងមាំ ក្នុងការ​បោះឆ្នោត​សកល កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​។

ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹងថា​៖​គណបក្សកាន់អំណាច​ជប៉ុន​គឺ គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) ហើយ​និង​ដៃគូ​របស់ខ្លួន​គឺ​គណបក្ស​កូ​ម៉ី​តុ (Komeito)​ឈ្នះ​បាន​អាសនៈ​ចំនួន​២៩៣ ក្នុងចំណោម​អាសនៈ​សរុប​ចំនួន​៤៦៥ នៅក្នុង​រដ្ឋសភា​ជប៉ុន​។ កន្លងមក ដៃគូ​ទាំងពីរ​កាន់កាប់​អាសនៈ​ចំនួន​៣០៥ ក្នុងនោះ LDP គ្រប់គ្រង​តែឯង​ចំនួន​២៧៦​អាសនៈ​។ ទោះជា​យ៉ាងណាក្តី អាសនៈ​ដែល​ឈ្នះ​រួមគ្នា​នាពេលនេះ​នៅតែ​ជា​ចំនួន​ដ៏​ច្រើន​មួយ​។​

​សម្រាប់​ការដឹកនាំ​លោ​គិ​ស៊ី​ដា​បេ្ត​ជ្ញា​ថា នឹង​ពង្រឹង​សេដ្ឋកិច្ច​ប្រទេស​ជប៉ុន​តាមរយៈ​កញ្ចប់​ថវិកា​ថ្មី ដែល​លោក​អះអាងថា នឹងត្រូវ​ព្រាង​ឡើង​ក្នុង​ខែវិច្ឆិកា​នេះ​តែម្តង​។ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​បន្ថែមទៀតថា ជប៉ុន​នឹង​ដើរតួនាទី​នាំមុខ​ក្នុង​កិច្ចប្រឹងប្រែង​ឆ្ពោះទៅរក​ការបញ្ចេញ​កាបូន​កម្រិត​សូន្យ​ក្នុង​តំបន់​អា​ស៉ី​។​
​គួរ​បញ្ជាក់ថា លោក គិ​ស៊ិ​ដា បាន​ឡើងកាន់​អំណាច​កាលពី​១​ខែ​មុន បន្ទាប់ពី​លោក យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា (Yoshihide Suga) សម្រេច​លាលែង​ពី​តំណែង​បន្ទាប់ពី​កាន់អំណាច​បាន​១​ឆ្នាំ ដែល​ហេតុផល​មួយផ្នែក​គឺ ដោយសារ​ប្រជាជន​មិន​ពេញចិត្ត​ចំពោះ​ការគ្រប់គ្រង​វិបត្តិ COVID-19 របស់លោក​នៅក្នុង​ប្រទេស​ជប៉ុន​៕

​