» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5657 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695828 នាក់

គ្រោះថ្នាក់​ចរាចរ​បង្ក​ហឹ​ង្សា​សម្លាប់​នាយរង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ម្នាក់ រកឃើញ​ឡាន​ជនសង្ស័យ​នៅ​ពន់​សាំង​


​ភ្នំពេញ ៖​នា​ព្រឹក​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០២០ រកឃើញ​ហើយ​រថយន្ត​ម៉ាក​លុច​ស៊ី​ស RX300 របស់​ជនសង្ស័យ ដែល​ជិះ​បង្ក​គ្រោះថ្នាក់​ចរាចរ​ហើយ​បាញ់សម្លាប់​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដោយ​ជនសង្ស័យ​ជា​ឃាត​កបាន​យក​រថយន្ត​នេះ​មក​ប្លុង​ចោល នៅ​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ តែ​បាន​ដោះ​ស្លាក​លេខ​ចេញ និង​គេចខ្លួន​បាត់អស់​។​a car shoot7 

បន្ទាប់ពី​រក​ឃោះ​ញ​រថយន្ត​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់ នាំ​ទៅយក​សាកសួរ នេះ​ផងដែរ ដើម្បី​ស្រាវជ្រាវ​បន្ដ​កំណត់​មុខសញ្ញា​ទៅរក​ការឃាត់ខ្លួន ជនសង្ស័យ​មក​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​។​​អំពើ​បាញ់ប្រហារ​យ៉ាង​សាហាវ នេះ កើតឡើង​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២០ តាម​បណ្តោយ​មហាវិថី​សហព័ទ្ធ​រុស្ស៊ី មុខ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ក្នុងភូមិ​ក្បាលដំរី​ទី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា រ៉េត ស៊ី​នេ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​ស្រាល​នៃ​ស្នងការ​រាជធានី​ភ្នំពេញ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់ ៩​គ្រាប់​បណ្តាល​អោយស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។ ការបាញ់​នេះ ក្រោយ​ជនរងគ្រោះ និង ក្រុម​ជនបង្ក​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានអោយដឹងថា ជនរងគ្រោះ បើករថយន្ត​ម៉ាក FORD ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BD-3738 តាម​មហាវិថី​ហស​ព័ន្ធ​រុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ។​​ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ឡិច​ស៊ី​ស ពណ៌​ខ្មៅ​មួយគ្រឿង​ស្លាក​លេខ សៀមរាប 2A 4546 បើក​មក​បុក​គូទ​ឡាន​បណ្តាល​ឲ្យ​រង​ការខូចខាត​បន្តិចបន្តួច ។ បន្ទាប់មក​ភាគី​ទាំងសងខាង​បាន​ឈប់​ដើម្បី​ចរចា​គ្នា​ដោយ​ភាគី​បាន​សម្រួល​គ្នា ដោយ​គ្រាន់តែ​អោយ​ភាគី​បង្ក​យក​រថយន្ត​ទៅ​ជួសជុល​ដើម្បី​បញ្ចប់រឿង​ប៉ុណ្ណោះ ។

​តាម​ប្រភពព័ត៌មាន​ដដែល​បន្តថា បន្ទាប់មក​ស្រាប់តែ​ម្ចាស់​រថយន្ត​បង្កឡើង​ទៅលើ​រថយន្ត​ចំណែក​បក្ខពួក​២​នាក់​ទៀត​បាន​ដក​កាំភ្លើង​មិន​ចាំ​ម៉ាក​បាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ​ជាច្រើន​គ្រាប់ ។ ក្រោយមក ក្រុម​ជនបង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល ។​​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះ​ដែរ តែ​អកុសល​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ។​​ទោះបីយ៉ាងណា ពេលនេះ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ ចំពោះ​ការបាញ់ប្រហារ នេះ តើ​កើតឡើង​ភ្លាមៗ​ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ឬ ជាការ​រៀបចំ​គម្រោង​បាញ់សម្លាប់​ជនរងគ្រោះ​ជាមុន​។​a car shoot a car shoot1 a car shoot2 a car shoot3 a car shoot4 a car shoot5 a car shoot6 

​