» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8272 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698443 នាក់

ឥទ្ធិពល​គ្រឿង​ញន​! ប្តី​ផ្តាច់ជីវិត​ប្រពន្ធ​ទុកចោល​ក្នុង​បន្ទប់​រហូត​ស្អុយ​!


​ខេត្តតាកែវ ៖ ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២៤ ចន្លោះ​ម៉ោង​១០​យប់ ត្រង់ចំណុច​បន្ទប់​ក្នុងផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​ស្វាយ​ឬ​ស្សី សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ​។​a kill wife 

​សព​ជនរងគ្រោះ​ត្រូវបាន​កូនប្រុស​ប្រទះឃើញ​ដេកស្លាប់​នៅលើ​គ្រែ​ក្នុងផ្ទះ​របស់ខ្លួន​ដោយមាន​សភាព​រៀង​ហើម​ស្អុយ​ទៅហើយ ។ កូន​របស់​ស្ត្រី​រងគ្រោះ​ក៏​រត់​ទៅប្រាប់​ជីដូន​ឱ្យមក​មើល និង​បង្កអោយមាន​ការភ្ញាក់ផ្អើល​ពេញ​ភូមិ​មក​ចោមរោម​មើល​។​​ករណីនេះ​ក្រោម​ការស្រាវជ្រាវ និង​ការបំភ្លឺ​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​ផ្ទះកើតហេតុ​ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​នោះ គឺ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ខុន វណ្ណ​ថង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ត្រូវជា​ប្តី​របស់​ស្ត្រី​រងគ្រោះ បានធ្វើ​សកម្មភាព​ដោយ​យក​ក​ខ្នើយ​សង្កត់​ទៅលើ​មុខ​ជនរងគ្រោះ​និង​កាច់​បំបាក់​ក បណ្តាលអោយ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​
​ស្ត្រី​រងគ្រោះ​ឈ្មោះ ខែម ម៉ាច អាយុ​៣២​ឆ្នាំ ជា​កម្ម​ការី​នី​រោងចក្រ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​និង​មានកូន​ប្រុស​ម្នាក់​។​

​បើតាម​សំដី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ផ្ទះ​ស្ត្រី​រងគ្រោះ​បានអោយដឹងថា ស្ត្រី​រងគ្រោះ​គឺ​ត្រូវបាន​ជនដៃដល់​ជា​ប្តី​ចាក់ និង​កាច់ក​សម្លាប់​តាំង​យប់​ថ្ងៃទី​២ សីហា ឆ្នាំ​២០២៤ ចន្លោះ​ម៉ោង​៩​ទៅ​ម៉ោង​១០​យប់ នៅពេល​ស្ត្រី​រងគ្រោះ​ត្រឡប់​មកពី​ធ្វើការ​រោងចក្រ​វិញ​រៀបចំ​ងូតទឹក​។​​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា លុះ​ព្រឹក​ឡើង មុន​មានការ​ភ្ញាក់ផ្អើល ជនដៃដល់​ជា​ប្តី​បាន​យក​ថ្នាំ​ទៅ​បាញ់​ស្រូវ​ជាធម្មតា ដូច​អត់​មានរឿង​អ្វី​កើតឡើង​អញ្ចឹង ។ ពេលនោះ​ម៉ែក្មេក​ជនដៃដល់​បាន​សួរថា​មេច​បានជា​ប្រពន្ធ​ឯង​មិន​មក បន្ទាប់មក​ជនដៃដល់​ឆ្លើយថា​ទៅធ្វើ​ការបាត់​ហើយ​។ រហូតដល់​ម៉ោង​កើតហេតុ កូនប្រុស​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ​ខុន មាន់ អាយុ​១០​ឆ្នាំ បាន​ចូល​ក្នុងផ្ទះ​បើកទ្វា​បន្ទប់ ក៏​ស្រាប់​ឃើញ​សព​ម្តាយ​មុខ​ហើម​ដេក​ដណ្តប់ភួយ​នៅលើ​គ្រែ​លែង​ស្គាល់មុខ​ម្តាយ​ក៏​រត់​ទៅប្រាប់​ជីដូន​អោយមក​មើល ទើប​ដឹង​ជា​កូនស្រី​ស្លាប់​បាត់ទៅហើយ ក៏មាន​ការ​ឆោឡោ​នឹង​ភ្ញាក់ផ្អើល​ឡើង​តែម្តង​។​

​សាក្សី​បាន​បញ្ជាក់ថា ជនដៃដល់​ជា​ប្តី​រូបនេះ​មិនបាន​ជួយ​ធ្វើ​ការងារ​រកស៊ី​ទេ ហើយ​ជាម​នុស្ស​ប្រើប្រាស់​គ្រឿង​ញៀ​.​ន រករឿង​ស្ត្រី​ជា​ប្រពន្ធ​រាល់ថ្ងៃ​មិនដែល​ខាន​ឡើយ ។
​នគរបាល​បច្ចេកទេស​បានអោយដឹងថា ជនដៃដល់​បាន​វាយ​អោយ​ស្ត្រី​ជា​ប្រពន្ធ​អោយ​សន្លប់ រួច​លើកដាក់​លើ​គ្រែ​ដេក និង​យក​កាំបិត​ចាក់​ដើមទ្រូង រួច​មួល​បំបាក់​ក តែម្តង ។​សម​ត្ត​កំពុង​តាម​ចាប់​ជនដៃដល់​ដែល​រត់គេចខ្លួន​មក​ផ្តន្ទាទោស​។​a kill wife1 

​