» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5152 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695323 នាក់

មានចោរលួចគុយនិងដែកបង្កាន់ដៃផ្លូវល្បឿនលឿនសមត្តកិច្ចតាមរក

 

 

ខេត្តកំពង់ស្ពឺ ៖ មានក្រុមចោរបានធ្វើសកម្មភាពលួចអាគុយកាមេរ៉ាសុវត្ថិភាព និងលួចដែកបង្កាន់ដៃផ្លូវល្បឿនលឿន យកទៅលក់បន្តនៅកន្លែងទិញអេតចាយមួយក្នុងស្រុកភ្នំស្រួច ។ កម្លាំងនគរបាលប៉ុស្តិ៍ឃុំយាយម៉ៅពេជ្រនិល និងនគរបាលស្រុកភ្នំស្រួចព្រមទាំងកំពុងស្រាវជ្រាវរកអ្នកទទួលទិញ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។a thief speed road 

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឱ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំយាយម៉ៅពេជ្រនិល បានធ្វើការល្បាតតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១០៦-១០៧ ស្ថិតនៅក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច បានប្រទះឃើញជនសង្ស័យ១នាក់ភេទប្រុស ជិះម៉ូតូ១គ្រឿង (ម៉ូតូស៊េរីចាស់) ពាក់ផ្លាកលេខ សៀមរាប 1A-9933 ដឹកអាគុយ២០០អំពែ ជិះចូលផ្ទះទិញ-លក់អេតចាយ និងទទួលបញ្ចាំម៉ូតូមួយកន្លែង ដែលស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ។

ក្រោយមានការសង្ស័យ កម្លាំងនគរបាលបានជិះតាមនិងចូលសួរនាំជនសង្ស័យខាងលើ និងចូលសួរម្ចាស់ផ្ទះ ក៏បានឃើញមានដែកបង្កាន់ដៃផ្លូវល្បឿនលឿន និងបង្គោលរបងថ្ម ចំនួន៦ដើម ទើបកម្លាំងនគរបាលបានទូរស័ព្ទប្រាប់រដ្ឋបាលផ្លូវល្បឿនលឿនឲ្យមកមើលអាគុយ និងដែកទាំងអស់នោះ ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបន្តឱ្យដឹងថា ពេលរដ្ឋបាលផ្លូវល្បឿនលឿនមកដល់បានបញ្ជាក់ថា កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ រដ្ឋបាលបានជិះរថយន្តល្បាតលើផ្លូវល្បឿនលឿនចន្លោះបង្គោលគីឡូម៉ែត្រលេខK90 ទៅលេខK95 ឃើញបាត់ដែកបង្កាន់ដៃផ្លូវ និងអាគុយកាមេរ៉ាសុវត្ថិភាព ហើយបានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំយាយម៉ៅពេជ្រនិល តែមិនបានដាក់ពាក្យ បណ្ដឹងជាលាយល័ក្ខណ៍អក្សរនៅឡើយទេ ។ រដ្ឋបាលរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនទើបដាក់ពាក្យ បណ្ដឹងស្ដីពីការបាត់សម្ភារៈ នៅថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២៥ ។

ក្រោយពីទទួលបានពាក្យបណ្ដឹងរួចមក កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនគរបាលស្រុកភ្នំស្រួច និងកម្លាំងនគរបាលប៉ុស្តិ៍ បានហៅជនសង្ស័យឈ្មោះ ហម ហឿន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល យកមកសាកសួរនៅប៉ុស្តិ៍នគរបាលឃុំយាយម៉ៅពេជ្រនិល ។

ជនសង្ស័យបានឆ្លើយសារភាពថារូបខ្លួនបានទិញអាគុយខាងលើពីឈ្មោះ រ័ត្ន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា ក្នុងតម្លៃ៩០០០០រៀល ហើយក៏បានយកអាគុយនោះទៅលក់នៅផ្ទះរបស់ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៧៥ឆ្នាំ រស់នៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ដែលទទួលបញ្ចាំនិងទិញអេតចាយ ពិតប្រាកដមែន (នគរបាលមិនទាន់បង្ហាញរូបថតជនសង្ស័យទេ) ។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ករណីខាងលើនេះកំពុងតែធ្វើការស្រាវជ្រាវចាប់ចោរបន្តទៀតនិងចាំក្រសោបអ្នកទទួលទិញ ។ សម្ភារៈដែលបានឃើញជាក់ស្តែងនិងយកទៅរក្សាទុករួមមានម៉ូតូចំនួន៦គ្រឿង និងដែកចម្រឹងបង្អួចចំនួន១៣គ្រោង យករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំយាយម៉ៅពេជ្រនិល ។ ចំណែកវត្ថុតាងរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿននគរបាលបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមហ៊ុនវិញហើយ ។a thief speed road1 a thief speed road2