» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8291 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698462 នាក់

ចាប់​ខ្លួ​នឧក​ញ៉ា​ខាង​អចលនៈទ្រព្យ​ម្នាក់​រឿង​បាញ់បោះ​សេរី​កណ្តាល​ក្រុង​សៀមរាប​ព្រោះខឹងប្រពន្ធ?


ខេត្តសៀមរាប​៖​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាញ់បោះ​សេរី គឺ លោក ស៊ឹង ប៊ុណ្ណា យកទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បន្ទាប់ពី​មានការ​ផ្ទុះអាវុធ​កាលពី​យប់​។ មូលហេតុ​ត្រូវបាន​គេ​រាយការណ៍​ថា ដោយសារតែ​ខឹង​ប្រពន្ធ​មក​ផ្ទះ​យឺត​។​​ហេតុការណ៍​ផ្ទុះអាវុធ​បានកើត​ឡើង នៅវេលា​ម៉ោង ២២​និង ១៦​នាទី​ថ្ងៃទី​៣០ ខែកក្កដា​ឆ្នាំ ២០២២ នៅផ្ទះ​វីឡា​មួយកន្លែង ស្ថិតក្នុង​ក្រុមទី​៦ ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ឬ​ស្ថិត​ក្រោយ​អតីត​សណ្ឋាគារ ឡឺ​មេ​រី​ឌា​ន​។​a buna shoot 

ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ស៊ឹង ប៊ុណ្ណា ភេទ​ប្រុស​អាយុ ៤៧​ឆ្នាំ មុខរបរ អ្នកជំនួញ​ដែលមាន​គោ​រម្យ​ងា​ឧកញ៉ា​ផងដែរ​។ ជនសង្ស័យ​បាន​បាញ់​ឡើងលើ​ចំនួន​៤​គ្រាប់ ដោយ​អាវុធ​ម៉ាក​K59 លេខ​2249 ផលិត​នៅ​ប្រទេស​រុស្ស៊ី​។​ក្រោយពី​បាញ់​ហើយ​ជនសង្ស័យ​បាន​ចូលក្នុង​បន្ទប់ដេក​ដោយ​កាន់​កាំភ្លើង​ទៅជា​មួយ​ផងដែរ​។​ក្រោយពី​មាន​ករណីនេះ កម្លាំង​សមត្ថកិច្ច​បាន​ហ៊ុ​ព័ទ្ធ​ខាងក្រៅ​តាំងពី​យប់​រហូត ដល់​ម៉ោង​៧​និង​១០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​ព្រះរាជអាជ្ញារង ថេ​ង សំណាង ឈានដល់​បាន​នាំខ្លួន​ជនសង្ស័យ​តែម្ដង​។​

តែ​លោ​កឿ​ក​ញ៉ា​សឹង​ប៊ុន​ណា​បាន​ប្រាប់​សម​ត្ត​កិច្ច​ថា​មូលហេតុ​គាត់​បាញ់​៤​គ្រាប់​គឺ​គាត់​ប្រកាស​ទាមទារ​សិទ្ធ​ពេញលេញ​៤​យ៉ាង​ដែរ​?​។​សិទ្ធ​ដែល​ឧកញ៉ា សឹង ប៊ុន​ណា ទាមទា​នោះ​គឺ​១ សិទ្ធិ​ក្នុង​ការរស់នៅ​ពេញលេញ​
២ ក្នុងការ​ទំនាក់ទំនង​ពេញលេញ​។៣ សិទ្ឋិ​ក្នុង​ការរកស៊ី​ពេញលេញ​។៤ សិទ្ធិ​ក្នុងការ​ទំនាក់ទំនង​ពេញលេញ​និង​គាត់​បាន​សុំ​បើក​ស​ន្និ​សិទ្ធ​កាសែត​ដើម្បី​តវ៉ា​ផងដែរ​។​តែ​សម​ត្ត​កិច្ច​ប្រហែល​មិន​ប្រគល់​ឲ្យ​គាត់​ទេ​!​។​ទោះបីយ៉ាងណា​នៅ​ថ្ងៃ​ដដែល​លោក​ឧគញ៉ា​សឹង​ប៊ុន​ណា​ត្រូវបាន​អយ្យការ​តុល​ការ​ខេត្តសៀមរាប​ស​ម្រ​ច​ឃុំខ្លួន​បណ្តោះអាសន្ន​សិន​ហើយ​។​សូម​បញ្ជាក់ដែរថា​លោក​ឧកញ៉ា​សឹង​ប៊ុណ្ណា​នេះ​ធ្លាប់​ផ្ទុះ​រឿងរ៉ាវ​ក្នុង​គ្រួសារ​ម្តង​រួចហើយ​ពាក់​ព​ន្ធ័​និង​ករណី​យ៍​ប្តី​ប្រពន្ធ​អតីត​ឌី​ជេ​ឡាយ​អឹ​ន​ដែល​ក្រោយមក​ត្រូវបាន​ចាប់ឃុំខ្លួន​ពាក់​ព​ន្ធ័​ករណី​យ៍​គ្រឿងញៀន​៕a buna shoot1 a buna2 

​