» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4960 នាក់

ម្សិលមិញ 10264 នាក់

សរុប 14144142 នាក់

ភ្លៀង​ធ្លាក់​ជន​លិច​៤​ឃុំ​បាក់​ស្ពាន​យោល​ក្នុងស្រុក​សំឡូត​ពលរដ្ឋ​ជាង​២០​គ្រួសារ​ត្រូវជម្លៀសចេញ​អ្នកនៅតាមដងស្ទឹងសង្កែប្រយត្ន័ផង

 

​បាត់ដំបង​៖​ក្រោយពី​មាន​ភ្លៀង​ធ្លា​ក់ជ​ញ្ជ្រាំ​នៅ​ប៉ែក​ខាងលើ​ក្នុងស្រុក​សំឡូត​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ បណ្តាល​ឲ្យ​មាន​ឃុំ​ចំនួន​៤​ក្នុងស្រុក​សំឡូត កំពុង​រង​ផលប៉ះពាល់​ខ្លាំង​រហូត​បាក់​ស្ពាន​យោល​ស្ថិតក្នុង​ឃុំ​តា​សាញ​កាលពី​ព្រឹក ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ និង​ពលរដ្ឋ​ជាង​២០​គ្រួសារ​ត្រូវបាន​ជម្លៀស​ចេញពី​លំនៅឋាន​។​a som lot5 

​តាម​ប្រភពពី​អាជ្ញាធរ​ស្រុក​បាន​ឲ្យ​ដឹងថា នៅ​យប់មិញ មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​រហូត ដល់​វេលា​ម៉ោង​១០​ព្រឹក​នេះ បានធ្វើ​ឲ្យ​ទឹក​ហូរ​ខ្លាំងពេក បណ្តាល​ឲ្យ​ស្ពាន​យោល​ស្ទឹង​គ្រញូង​នេះ បាន​ដាច់​ទាំងស្រុង និង​ធ្វើ​ឲ្យ​ប៉ះពាល់ លិចលង់​ឃុំ​ចំនួន​៤ គឺ​១៖ ឃុំ​ត​តោក​, ២៖ ឃុំ​តា​សាញ​, ៣៖ ឃុំ​សំឡូត​, ៤៖ ឃុំ​អូរ​តា​ទៀក ស្រុក​សំឡូត ខេត្តបាត់ដំបង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​២៧​គ្រួសារ រស់​ជិត​នោះ​រត់​យករួចខ្លួន​ទាន់ និង​មិន​ប៉ះពាល់​អ្វី​គ្រោះថ្នាក់ ដល់​ជីវិត​នោះទេ​។​

​លោក សើ សា​ម៉េ​ត អភិបាលស្រុក​សំឡូត បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា ក្រោយ​មាន​ជំនន់​ទឹកភ្លៀង​យ៉ាងគំហុក រហូតមកដល់​ពេលនេះ​ត្រូវបាន​ប្រធាន​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង​សម្រេច​បើកទ្វារ​ទឹក​ក្នុង​អាង​ពហុ​បំណង​សេក​សក​បង្ហូរ​ធ្លាក់ចូល​ស្ទឹង​សង្កែ ធ្វើ​ឲ្យ​ស្ថានភាព​ទឹក​ផ្នែក​ខាងលើ​សំឡូត​បាន​ថមថយ​បន្តិច តែ​ផ្លូវ​មួយចំនួន​នៅ​មិនទាន់​អាចធ្វើ​ដំណើរ​ឆ្លងកាត់​បា​ន​នៅឡើយ​។​

បើតាម​រដ្ឋបាល​ខេត្តបាត់ដំបង បានបញ្ជាក់​តាមរយៈ​គេហទំព័រ​ហ្វ​ស​ប៊ុ​កថា “​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង នឹង​បើកទ្វារ​ទឹក​បន្ធូរ​ស្ថានភាព ទឹក​តាម​ស្ទឹង​សង្កែ ដូច្នេះ យប់​នេះ ឬ​ព្រឹកស្អែក ទឹក​នៅក្នុង​ស្ទឹង​សង្កែ​ទី​រួម​ខេត្តបាត់ដំបង នឹង​កើនឡើង​ខ្ពស់ អាស្រ័យ ដូចនេះ​សូម​បងប្អូន​មេត្តា មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​”។

​សូមបញ្ជាក់ថា ទឹកជំនន់​បាន​វាយប្រហារ​ខេត្ត​ចំនួន​៧ ក្នុង​រយៈពេល​កន្លះ​ខែកញ្ញា ឆ្នាំ​២០១៩ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១២​នាក់ និង​ជាង ១​ម៉ឺន​គ្រួសារ ត្រូវបាន​ប៉ះពាល់ និង​ជម្លៀស​ចេញពីផ្ទះ​សម្បែង​ទៅកាន់​ទីទួល​សុវត្ថិភាព​។​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​១៥ ខែកញ្ញា ទឹកជំនន់​ទន្លេមេគង្គ និង​ជំនន់​ទឹកភ្លៀង បាន​ប៉ះពាល់​ដល់​ខេត្ត​ចំនួន ៧ រួមមាន​៖ ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និង​ខេត្តព្រៃវែង ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១២​នាក់ និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​សរុប ៨៧.៤៦៩​គ្រួសារ​។​

​លោក បាន​បញ្ជាក់ថា ទឹកជំនន់​ទន្លេមេគង្គ បាន​ឲ្យ​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​សរុប ៨៧.៤៦៩​គ្រួសារ ក្នុងនោះ​ទឹក​ជន់​លិច​ស្រែ​ស្រូវ​ជាង ៣៧.៨០១​ហិច​តា លិច​ចម្ការ ៣.៤៧០​ហិច​តា​។ ទឹកជំនន់​ជន់​លិច​សាលា ៣២៣​កន្លែង លិច​វត្ត​អារាម ១៥៣​វត្ត និង​លិច​មណ្ឌល​សុខភាព ២៨​កន្លែង​។ ច្រាំងទន្លេ​ប្រវែង​២២.៣៤៥​ម៉ែត្រ នៅ​ខេត្តក្រចេះ កំពង់ចាម និង​ត្បូងឃ្មុំ ដែល​បង្ក​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ ៥១​ខ្នង​ផ្ទះ ក៏ត្រូវ​រុះរើ​បន្ទាន់​៕a som lot a som lot1 a som lot2 a som lot3 a som lot4