» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8322 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698493 នាក់

សេចក្តីបំភ្លឺ​ព័ត៌មាន​របស់​នគរបាល​ខេត្តកណ្តាល​ករណី​ម៉ាហ្វីយ៉ា​ចិន​ចាប់​ជម្រឹត​!


​ខេត្តកណ្តាល​៖​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​ឆ្លើយតប​ជូន​សាធារណជន និង​បណ្តាញសារព័ត៌មាន​ទៅនឹង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Video Funny ដែល​បាន​បង្ហោះ​វីដេអូ ករណី​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ព្យាយាម​លោត​ចេញពី​រថយន្ត​ម៉ាក Prius ពណ៌​ក្រហម អមដោយ​ខ្លឹមសារ​ថា​៖ (​ព័ត៌មាន​បឋម​) នៅតាម​បណ្តោយ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ២:៣០​នាទី ត្រូវ​នឹង​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២៥​។​a china aus 

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម ដោយ​អនុវត្តតាម​បទបញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល កម្លាំង​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​ទទួល​បាន​លទ្ធផល​ដូចខាងក្រោម​៖​ជា​ករណី​៖ ចាប់ជំរិត​ទារ​.​ប្រាក់​កើតហេតុ​៖ នៅ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៥:១០​នាទី ។​ចំណុច​៖ ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ស្ថិត​ក្នុងភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ។​ជនរងគ្រោះ ០១​នាក់​មានឈ្មោះ​លូ​សិន​( LIU SEN )​ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​EN6418573 មាន​សុពលភាព​លិខិតឆ្លងដែន ២៣.០១.២០៣៥ សុពលភាព​ទិដ្ឋាការ ០២.០៤.២០២៥​។​

​ចំណែក​ជនសង្ស័យ​មាន​ចំនួន ០៤​នាក់​-​ជនជាតិខ្មែរ (​មិន​ស្គាល់​អត្តសញ្ញាណ​) ភេទ​ប្រុស​។​ផលប៉ះពាល់​-​បាត់ វ៉ា​លីដា​ក់​ខោអាវ ០១​។​-​បាត់​ទូរ​សព្ទ ០១​គ្រឿង​។​​សាវតា​នៃរ​រឿងហេតុ​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា​:​នៅ​អំឡុង​ឆ្នាំ​២០១៦ ឈ្មោះ LIU SEN ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន បាន​ចាក​ចេញពី​ប្រទេស​ចិន ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ប្រកប​របរ​រកស៊ី​លក់​កញ្ចក់​រថយន្ត​នៅ​ទីនោះ ដែលមាន​ជនជាតិ​អូស្ត្រាលី ភេទ​ប្រុស ជា​ដៃគូ​រកស៊ី​ត្រូវជា​មិត្តភក្តិ​របស់ខ្លួន​។ នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០២៤ ឈ្មោះ LIU SEN បាន​ស្គាល់ឈ្មោះ FENG ZHIYE ភេទ​ប្រុស ជនជាតិ​ចិន តាមរយៈ​ឈ្មោះ WANG JIANWEI ភេទ​ប្រុស ជនជាតិ​ចិន ដែលជា​មិត្តភក្តិ​ជិតស្និត​បាន​ណែនាំ​។ ឈ្មោះ LIU SEN បាន​ទាក់ទង​ជាមួយ​ឈ្មោះ FENG ZHIYE បាន​រយៈពេល​០៣​ខែ ដោយ​ឈ្មោះ​នេះ​បាន​ព្យាយាម​ពន្យល់​និង​លួងលោម​ឈ្មោះ LIU SEN ឱ្យមក​រកស៊ី​នៅ​ប្រទេស​កម្ពុជា ដោយ​ឈ្មោះ FENG ZHIYE បាន​ប្រាប់ថា ខ្លួន​នឹង​បើក​ក្រុមហ៊ុន​រកស៊ី​មួយកន្លែង​នៅក្នុង​រាជធានី​ភ្នំពេញ តែ​មិនទាន់​ប្រាប់ថា​រកស៊ី​អ្វី​នោះទេ និង​សន្យាថា​ឱ្យឈ្មោះ LIU SEN ឈរឈ្មោះ​ជា​តំណាង​ក្រុមហ៊ុន និង​ទទួលបាន​ភាគលាភ​ជាប្រចាំ​ខែ​។

ដោយ​មូលហេតុ​ឈ្មោះ WANG JIANWEI ដែលជា​មិត្តភក្តិ​ជិតស្និត​បាន​ណែនាំ និង​បាន​ប្រាប់ថា ឈ្មោះ FENG ZHIYE ជា​មនុស្ស​គួរឱ្យ​ទុកចិត្តបាន ហើយ​ឈ្មោះ FENG ZHIYE បាន​និយាយ​លួងលោម​បន្ថែមទៀត​នោះ ទើប​ឈ្មោះ LIU SEN សម្រេចចិត្ត​មក​ប្រទេស​កម្ពុជា​។​​នៅ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​២២:៥០​នាទី ឈ្មោះ LIU SEN បាន​ចាក​ចេញពី​ប្រទេស​អូស្ត្រាលី ហើយ​បាន​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង ១១:០០​នាទី តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ នៅពេល​មកដល់ ឈ្មោះ LIU SEN បាន​ទាក់ទង​ទៅ​ឈ្មោះ FENG ZHIYE ហើយ​ឈ្មោះ​នេះ​ក៏បាន​រៀបចំ​រថយន្ត ០១​គ្រឿង ម៉ាក TOYOTA PRIUS ពណ៌​ក្រហម ពាក់​ផ្លាកលេខ ភ្នំពេញ 2BJ-5042 ដោយមាន​អ្នកបើកបរ​ជា​ជនជាតិ​ខ្មែរ​ម្នាក់ (​មិន​ស្គាល់​អត្តសញ្ញាណ​) ភេទ​ប្រុស បានមក​យកឈ្មោះ LIU SEN ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​ទៅ​ជួប​ជនជាតិ​ចិន​ម្នាក់ទៀត (​មិន​ស្គាល់​អត្តសញ្ញាណ​) ដែលជា​ដៃគូ​រកស៊ី​របស់​ឈ្មោះ FENG ZHIYE ។

នៅពេល​ធ្វើដំណើរ​ដល់​ចំណុច​មួយ នៅលើ​កំណាត់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ក្បែរ​ស្ពាន​អាកាស​ផ្លូវជាតិ​លេខ​២ ក៏មាន​បុរស​ជនជាតិខ្មែរ​ចំនួន​០៣​នាក់ ឈរ​ចាំ​នៅលើ​ចិញ្ចើមផ្លូវ​ក្នុង​ចំណុច​ខាងលើ ហើយ​បាន​លើកដៃ​ហៅ ពេលនោះ​អ្នកបើករថយន្ត​បាន​ឈប់​ចត​ឡាន​នៅលើ​ចិញ្ចើមផ្លូវ​នោះ ស្រាប់តែ​បុរស​ជនជាតិខ្មែរ​ទាំង​០៣​នាក់​នោះ បាន​រត់​ឡើងលើ​រថយន្ត​ដោយ​បុរស​ជនជាតិខ្មែរ​ចំនួន​០២​នាក់ បាន​ចាប់ដៃ​ឈ្មោះ LIU SEN ទាំងសងខាង និង​ម្នាក់ទៀត​បានធ្វើការ​សង្ក​ត់​ពីលើ​ដោយបាន​ចា​ប់ក ព្រមទាំង​បាន​ប្រើ​អំពើហិង្សា នឹង​ដកហូតយក​ទូរ​សព្ទ​របស់​ឈ្មោះ LIU SEN ទៀតផង​។ នៅពេលនោះ ឈ្មោះ LIU SEN បាន​រើ​បម្រាស់​តបត ជាមួយ​បុរស​ជនជាតិខ្មែរ​ទាំង​០៣​នាក់​នោះ និង​បាន​ចុច​បើក​កញ្ចក់​រថយន្ត ដោយ​ព្យាយាម​គេចខ្លួន​តាម​បង្អួច ហើយ​ក៏បាន​ធ្លាក់​ពីលើ​រថយន្ត​តែម្តង​។ នៅពេលដែល​ឈ្មោះ LIU SEN គេចខ្លួន​បានសម្រេច ខ្លួន​ក៏បាន​រត់​ចូល​ហាង​បាយ​មួយកន្លែង​ដើម្បី ឱ្យ​ប្រជាពលរដ្ឋ​ជួយ ហើយ​បន្ទាប់មក​ក៏មាន​សមត្ថកិច្ច​មកដល់​និង​បាន​នាំខ្លួន​មក​សាកសួរ​តែម្តង​។​​បច្ចុប្បន្ន​កម្លាំង​សម​ត្ត​កិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនសង្ស័យ និង​ម្ចាស់​រថយន្ត​ខាងលើ យកមក​ចាត់ការ​តាម​នីតិវិធី​។​a china aus1 a china aus2 a china aus3 

​