» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10689 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700860 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន ៖​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​, ខួប​២២​ឆ្នាំ​នយោបាយ​ឈ្នះ​ឈ្នះ និង​ដំណក់​ប្រេងកាត​លើកដំបូង​របស់​កម្ពុជា​


​ភ្នំពេញ​៖ ព្រឹក​ថ្ងៃទី​២៩​ធ្នូ​ឆ្នាំ​២០២០​ថ្លែង​សារ​ពិសេស​មួយ​ចេញពី​គេហដ្ឋាន នា​ក្រុង​តាខ្មៅ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ប្រកាស​ពី​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​, រំលឹក​ខួប​២២​ឆ្នាំ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ និង​ការទទួលបាន​ដំណក់​ប្រេងកាត​លើកដំបូង​របស់​កម្ពុជា​និង អំពាវនាវ​ដល់​ពលក​រ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ បន្ត​រស់នៅក្នុង​ប្រទេស​ថៃ​បន្តទៀត ចៀសវាង​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។a hun oil

សម្តេច​តេ​ជោ​កោតសរសើរ​ក្រសួងសុខាភិបាល មន្ត្រី​ពេទ្យ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ដែល​ចូលរួម​ទប់ស្កាត់​កូ​វីដ​១៩ និង​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា និង​អំណរគុណ​ដល់ដៃ​គូ អង្គការ​សុខភាព​ពិភពលោក ដែល​ចូលរួមចំណែក​ក្នុងការ​ទប់ស្កាត់​។ តាំងពី​ថ្ងៃទី​២០ ខែធ្នូ រហូតមកដល់​ពេលនេះ មិនទាន់មាន​ពលករ​ខ្មែរ ដែល​នាំ​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​ផ្ទុះឡើង នៅ​ប្រទេស​ថៃ ចូលមក​កម្ពុជា​នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ជោ​បញ្ជាក់ថា ឆ្លងកាត់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា យើង​បាន​កំពុង​ប្រយុទ្ធ​នឹង​សមរភូមិ​៣ រួមមាន​ទី​១៖ គឺ​ការ​នាំចូល​, ទី​២៖ គឺ​ការឆ្លង​ក្នុង​សហគមន៍​ដែល​ទើបនឹង​ឆ្លង​កាលពី​ថ្ងៃទី​២៨​វិច្ឆិកា និង ទី​៣៖ គឺ​ការព្យាបាល​ឱ្យ​ជាសះស្បើយ​។ សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​រំលឹកថា កាល​មុន​កម្ពុជា​ជាប់​លេខ​១​នៅ​អាស៊ី និង​លេខ​៣ នៅលើ​ពិភពលោក ក្នុងការ​ទប់ស្កាត់​កូ​វីដ​១៩ ប៉ុន្តែ​ពេលនេះ​កម្ពុជា​ជាប់​លេខ​១​លើ​ពិភពលោក ក្នុងការ​ទប់ស្កាត់​កូ​វីដ​១៩​។ ទោះជា​ទទួលបាន​ចំណាត់ថ្នាក់​ល្អ ប៉ុន្តែ​យើង​មិនត្រូវ​ត្រេកអរ​ទេ ដោយសារតែ​បញ្ហា​កូ​វីដ​១៩ នៅលើ​ពិភពលោក មិនទាន់​បិទ​បញ្ចប់​ទេ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០២០ នឹង​បញ្ចូល​ក្របខណ្ឌ​គ្រូពេទ្យ​២​ពាន់​នាក់​សិន ហើយ​ឆ្នាំ​២០២១ នឹង​បញ្ចូល​៣​ពាន់​នាក់​ទៀត ប៉ុន្តែ​បើ​ខ្វះ​ត្រូវ​បញ្ចូល​ថែមទៀត​។ លើ​វិស័យ​អប់រំ សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​ឱ្យ​យក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ ជា​ថ្ងៃ​បើក​បវេសនកាល ហើយ​សាលារៀន​ឯកជន​អាច​ចាប់ផ្ដើម​ពី​ពេលនេះ​តទៅ​បាន​ហើយ​។​

ចំពោះ​ការជួបជុំ​ណាមួយ​ដែល​មិនចាំបាច់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែងថា មិនបាច់​ជួបជុំ​ទេ ដូចជា​ការប្រជុំ​របស់​រដ្ឋ អាច​បន្ត​ធ្វើតាម​អន​ឡាញ​បាន ។ ម្ចាស់​សណ្ឋាគារ ភោជនីយដ្ឋាន និង​មណ្ឌល​សេវាកម្ម​ទេសចរណ៍ រៀបចំ​វិធានការ​ដើម្បី​ទប់ស្កាត់​កូ​វីដ​១៩ ហើយ​ផ្តល់​សិទ្ធិ​ឱ្យ​អាជ្ញាធរ​ចុះ​បិទ​តែម្តង បើសិន​មិន​អនុវត្ត​វិធានការ​សុវត្ថិភាព​។ សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឱ្យ​រួមគ្នា​ទប់ស្កាត់​ការឆ្លង​ជា​សហគមន៍​ជាថ្មី​ម្តងទៀត ក្រោយ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ដំណឹង​ល្អ​របស់​កម្ពុជា គឺ​ថ្ងៃនេះ​ដំណក់​ប្រេង​លើកដំបូង​របស់​ខ្មែរ ត្រូវបាន​ចាប់ផ្តើម​ហើយ​។ បើ​គ្មាន​សន្តិភាព គឺ​គ្មានទេ​នូវ​អ្វីៗ​ដូច​សព្វថ្ងៃនេះ​រួមទាំង​ដំណក់​ប្រេង​លើកដំបូង​ផងដែរ ។ សម្ដេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា តំបន់​ប្រេង​នៅក្នុង​សមុទ្រ​របស់​កម្ពុជា មិនមាន​ការត្រួត​ស៊ីគ្នា​ជាមួយ​ថៃ​ទេ​។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចាត់ទុកថា ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា ជា​ពរជ័យ​ជូន​ចំពោះ​ប្រជាជាតិ​កម្ពុជា​។ លុយ​ដែល​បានមក នឹង​ប្រើប្រាស់​ក្នុង​វិស័យ​អាទិភាព​២ គឺ​អប់រំ និង​សុខាភិបាល​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា នាពេល​ខាងមុខនេះ កម្ពុជា នឹងមាន​ប្រភព​ចំណូល​ថ្មី ដូចជា​ចំណូល​បាន​ពី​វិស័យ​ប្រេង ចំណូល​បាន​ពី​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខ្នាត​ធំ និង​ចំណូល​ពី​ការលក់​ធ្យូងថ្ម ជាដើម​។ ប្រមុខ​រាជរាជ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​ថ្ងៃទី ២៨​ខែធ្នូ ឆ្នាំ ២០២០​នេះ កម្ពុជា មាន​សាច់ប្រាក់​សន្សំ​ក្នុង​រតនាគារ​ប្រមាណ ១៣​លាន​លាន​រៀល គឺ​ប្រហែល ៣.២៥០​លាន​ដុល្លារ​, ទុនបម្រុង​អន្តរជាតិ មាន​ជាង ២០​ពាន់​លាន​ដុល្លារ ក្នុងនោះ​មាន​បរិមាណ​មាស​សរុប ៤៤,៤​តោន ហើយ​មាស​ដែលជា​មរតក​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​ចំនួន ១២,៤​តោន កំពុង​តម្កល់​នៅ​ប្រទេស​ស្វី​ស​, មាស​ទិញ​ថ្មី​នៅ​អង់គ្លេស ចំនួន ១៧​តោន និង ១៥​តោន កំពុង​តម្កល់​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​.​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​រម្លឹក​ជាថ្មី​អំពី​ការយក​ជីវិត​ទៅ​ប្តូរ កាលពី​២​ទសវត្ស​មុន ដើម្បី​យក​សន្តិភាព​មក​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​​សង្គ្រាម​កម្ពុជា ដែល​កើតឡើង​តាំងពី​ឆ្នាំ​១៩៧០ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ ឆ្នាំ​១៩៩៨ ។ ការបញ្ចប់​សង្គ្រាម​ជា​ស្ថាពរ​នៅ​កម្ពុជា ត្រូវបាន​រាប់​ចាត់តាំង​ពីថ្ងៃ​ដែល​មេដឹកនាំ​កំពូល​របស់​ខ្មែរក្រហម មក​ច​ចារ​ជាមួយ​សម្ដេច​ដល់ផ្ទះ ។

សម្តេច​តេ​ជោ ប្រកាសថា គិត​ត្រឹម​ម៉ោង​២​រសៀល ម្សិលមិញ រាជរដ្ឋាភិបាល​បានទទួល​ថវិកា លុយ​ដុល្លារ ៥៣ ៦៧៩ ៧១៤​ដុល្លារ និង​ប្រាក់រៀល ៩ ៩៣៥ ៤៨៨ ៥០០​រៀល ពី​សប្បុរសជន ដើម្បី​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ។

សម្តេច​តេ​ជោ​បាន អរ​ព្រះ​គុណ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ ដែល​បាន​ចូលរួម​ប្រទាន​ថវិកា ដើម្បី​ទិញ​វ៉ាក់សាំង ព្រមទាំង​អរគុណ​ដល់​សប្បុរសជន​នានា​ដែល​បាន​ចូលរួម​ផងដែរ​។ សម្តេច​បន្តថា ច្រកទ្វារ​សម្រាប់​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ យកមក​កម្ពុជា មាន​៣​ច្រក ក្នុងនោះ​មាន​តាមរយៈ​ខូ​វ៉ា​ក់​ច្រក​ទី​២ តាមរយៈ​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស និង​ច្រក​ទី​៣ តាមរយៈ​ការចរចា​ជាមួយ​ក្រុមហ៊ុន​ផ្ទាល់​តែម្តង​។a oil product1 

​