
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7526 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697697 នាក់
នូវែលសេឡង់៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជួបជជែកពិភាក្សាទ្វេភាគី ជាមួយលោក វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់។
លោករដ្ឋមន្ត្រី បានជម្រាបជូនភាគីនូវែលសេឡង់ នូវសេចក្តីសោមនស្សរីករាយ ចំពោះទស្សនកិច្ចលើកដំបូងរបស់លោក នៅប្រទេសនូវែលសេឡង់ ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសំខាន់ៗដូចជា៖ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងកសិកម្ម។
លោកប្រាក់សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នូវែលសេឡង់ដែលបានផ្តល់ជំនួយបន្ថែមចំនួន ៧,៥ លានដុល្លារនូវែលសេឡង់ (ប្រមាណ ៤,៣លានដុល្លារអាម៉េរិក) ដល់កម្ពុជា លើការងារបោសសម្អាតមីន និងការបន្តផ្តល់អាហារូបករណ៍ដល់កម្ពុជា។ ក្នុងន័យនេះ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំកម្ពុជា-នូវែលសេឡង់ តែងតែឆ្លៀតឱកាសជួបពិភាក្សាគ្នា។
លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនក៏ បានឆ្លៀតឱកាសធ្វើបច្ចុប្បន្នភាពជូនភាគីមិត្តនូវការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ។សូមជម្រាបថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងអូក្លិន ប្រទេសនូវែលសេឡង់ បន្ទាប់ពីបានទស្សនៈកិច្ចនៅ ប្រទេសសិង្ហបុរី៕