» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5823 នាក់

ម្សិលមិញ 12365 នាក់

សរុប 20057052 នាក់

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​”​ចាក់អង្រែ​ក្រោម - ព្រែកប្រា​”

​ភ្នំពេញ​៖​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុ​ជារួម​ជាម​យ​យ​ឯកឧត្តម វ៉ាង វិ​ន​ធាន​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​”​ចាក់អង្រែ​ក្រោម - ព្រែកប្រា​”​មានតម្លៃ​ជាង​៦០​លាន​ដុល្លារ​អាមេរិក​នា​ព្រឹក​ថ្ងៃទី​១៩ ខែ កុម្ភៈ ឆ្នាំ​២០២៤​។ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានស្នើ​រដ្ឋាភិបាល​ចិន និង​ក្រុមហ៊ុន​វិនិយោគ​របស់​ចិន បន្ត​ជួយ និង​មក​បណ្តាក់​ទុនវិនិយោគ​លើ​គម្រោង​សាងសង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ បន្តទៀត​នៅ​កម្ពុជា ដូចជា​គម្រោង​ផ្លូវ​ល្បឿន​លឿន គម្រោង​ផ្លូវ​នាវាចរណ៍​ព្រែកជីក​តេ​ជោ​-​ហ្វូណន គម្រោង​ផ្លូវ​រថភ្លើង​ធន់​ស្រាល និង​រថភ្លើង​ក្រោម​ដី​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។​a manet takhmao3 

​សម្តេច​ធិបតី​បាន​គូសបញ្ជាក់ថា មិត្ត​ចិន​តែងតែបាន​យកចិត្តទុកដាក់​ក្នុង​ការជួយ​ស្តារ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន​ទាំង​នៅក្នុង​ទីប្រជុំជន តំបន់​ព្រំដែន តំបន់​ដាច់​ស្រ​យ៉ា​ល និង​តំបន់​ដែលមាន​ភាព​ស្មុ​គ្រ​ស្មាញ និង​កក់​ស្ទះចរាចរណ៍ ដើម្បី​បម្រើ​ដល់​ការដឹកជញ្ជូន ការផ្សារភ្ជាប់​ទំនាក់ទំនង​របស់​ប្រជាពលរដ្ឋ​ទៅដល់​គ្រប់​ទីកន្លែង និង​ការតភ្ជាប់​ប្រទាក់ក្រឡា​គ្នា នៅ​ទូទាំងប្រទេស ព្រមទាំង​ត​ភ្ជាប់​ផងដែរ​នូវ​ផ្លូវ​ជាមួយ​បណ្តា​ប្រទេសជិតខាង​តាម​តម្រូវការ និង​រីកចម្រើន​នៃ​ប្រទេសជាតិ​។​​ជាក់ស្តែង មកទល់​បច្ចុប្បន្ននេះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ជួយ​សាងសង់​ស្ពាន​នៅ​កម្ពុជា​បាន​សរុប​១៦ ខណៈ​ស្ពាន​ចាក់អង្រែ ព្រែកប្រា​នេះ គឺជា​ស្ពាន​ទី​១៦ ដែល​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់ សៀង​ហៃ ដែល​ក្រុមហ៊ុន​ចិន​នេះ បាន​សាងសង់​ស្ពាន​ធំៗ​ចំនួន​១៤ ក្នុងចំណោម​ស្ពាន​ធំៗ​ទាំង​១៦​នេះ ។​

​សម្តេច​ធិបតី​បាន​បន្ថែមថា «​ការជួយ​ជ្រំ​ជ្រែង និង​ការជួយឧបត្ថម្ភ​គាំទ្រ​ទាំងនេះ បានធ្វើឱ្យ​មិត្ត​ចិន​ក្លាយជា​ប្រទេស​លំដាប់​ទីមួយ​ដែល​បានផ្តល់​ឥណទាន​សម្បទា​ន និង​ជំនួយ​ជាច្រើន​សម្រាប់​ការកសាង​អភិវឌ្ឍន៍ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា​។ តាមរយៈ​ឯកអគ្គរាជទូត​ចិន សូមជួយ​លើកទឹកចិត្ត​ក្រុមហ៊ុន​វិនិយោគ​ចិន​ឱ្យ​បន្ត​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល និង​ចូលរួម​បណ្តាក់ទុន​វិនិយោគ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ បន្តទៀត​នៅ​កម្ពុជា ដូចជា​គម្រោង​ផ្លូវ​ល្បឿន​លឿន គម្រោង​ផ្លូវ​នាវាចរណ​ព្រែកជីក​តេ​ជោ​-​ហ្វូណន ណន គម្រោង​ផ្លូវ​រថភ្លើង​ធន់​ស្រាល និង​រថភ្លើង​ក្រោម​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប រួមទាំង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​សំខាន់ៗ​ដទៃទៀត​ផងដែរ​»​។​

​ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា “​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ (​ចាក់អង្រែ​ក្រោម​-​ព្រែកប្រា​) ជា​ប្រភេទ ស្ពានបេតុង​ភ្លោះ មាន​ប្រវែង​ជាង​៨៤៥​ម៉ែត្រ មាន​ចំណុច​ចាប់ផ្តើម​ពី​ត្រើយ​ខាងលិច​ទន្លេបាសាក់ ស្ថិតក្នុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ និង​ចំណុច​បញ្ចប់​នៅ​ត្រើយ​ខាងកើត​ទន្លេបាសាក់ ស្ថិតក្នុង​សង្កាត់ ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។​ស្ពានបេតុង​ភ្លោះ​នេះ មាន​ទទឹង​ប្រវែង​សរុប ២៧​ម៉ែត្រ ដោយ​ស្ពាន​នីមួយៗ​មានមុខ​កាត់​ទទឹង ១៣,២៥​ម៉ែត្រ ត្រូវ​អ៊ុត​បេតុង​កៅស៊ូ AC ផ្ទៃ​ខាងលើ​កម្រាស់ ១០​សង់ទីម៉ែត្រ ហើយ​មាន​គម្លាត​ពីគ្នា កន្លះ ម៉ែត្រ​។ ស្ពាន​នីមួយៗ មាន​គន្លង​ផ្លូវ​សម្រាប់​រថយន្ត​ចរាចរណ៍​ចំនួន ២​គន្លង ប្រវែង ៧​ម៉ែត្រ គន្លង​ផ្លូវ សម្រាប់ ទោចក្រយាន​មាន​ចំនួន ១​គន្លង ប្រវែង ២,៥​ម៉ែត្រ ផ្លូវ​ថ្មើរ​ជើងមាន​ចំនួន ១​គន្លង ប្រវែង ២​ម៉ែត្រ បង្កាន់ដៃស្ពាន​សងខាង​សរុប​ប្រវែង ១,២៥​ម៉ែត្រ គម្លាត​សុវត្ថិភាព​ប្រវែង កន្លះ​ម៉ែត្រ និង​មាន​ទំហំ​ឆ្លង កាត់ សម្រាប់​នាវាចរ​ផ្នែក​ខាងក្រោម​ស្ពាន ៩០​ម៉ែត្រ x ១១,៥​ម៉ែត្រ​”​។​

​ចំពោះ​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន មាន​ប្រវែង​សរុប ៨០៤,៣​មែត្រ ត​ភ្ជាប់​ពី​ក្បាលស្ពាន​ទាំងសងខាង​ទៅ មហា វិថី សំខាន់ៗ​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងបន្តថា​” គម្រោង​នេះ​នឹងត្រូវ​អនុវត្ដ​ការសាងសង់​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ និង​ត្រួត ពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៤២​ខែ នឹង​បញ្ចប់​នៅក្នុង​អំឡុង​ឆ្នាំ​២០២៧ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ ៦០,២​លាន ដុល្លារ​អាម៉េរិក ដែលជា​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​នឹង​ថវិកាបដិភាគ​របស់​រា​ជ រដ្ឋា ភិ​បាល កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ និង​ពន្ធអាករ​ផ្សេងៗ​”​។​

​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ (​ចាក់អង្រែ​ក្រោម​-​ព្រែកប្រា​) គឺជា​គម្រោង​យុទ្ធសាស្ត្រ​មួយ យ៉ាងសំខាន់ សម្រាប់ ត​ភ្ជាប់ និង​សម្រួលការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ​។ ជាពិសេស កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ នៅលើ​ស្ពាន ព្រះមុនីវង្ស​។​​សូមបញ្ជាក់ថា ស្ពាន​ឆ្លងកាត់​ទន្លេ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ កំពុងដំណើរការ​នាពេល បច្ចុប្បន្ន មាន ចំនួន ៧ រួមមាន ៖ ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ជ្រោយចង្វារ​,​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ជ្រោយចង្វារ​, ស្ពាន​ព្រះមុនីវង្ស​ច្បារអំពៅ (​ទី​១), ស្ពាន​ព្រះមុនីវង្ស​ច្បារអំពៅ (​ទី​២), ស្ពានបេតុង​ខ្សែ​កា​ប្លិ៍ ឆ្លង​ទន្លេសាប ប្ញ​ស្សី​កែវ​, ស្ពានបេតុង​ខ្សែ​កា​ប្លិ៍ ត​ភ្ជាប់​តំបន់​អភិវឌ្ឍន៍​កោះនរា និង​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្រ និង ស្ពាន​ព្រែក​ព្នៅ​៕a manet takhmao1 a manet takhmao2