» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31927 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599346 នាក់

ស្តង់ពិពណ័កម្ពុជានៅបេឡារុសមាននាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ៥ អញ្ជើញទស្សនា

 

បេឡារុស្ស៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ពន្លាជាតិកម្ពុជា (ស្តង់ពិពណ័កម្ពុជា) នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ BELEXPO មាននាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ៥ រួមមាន ឯកឧត្តម Alexander Turchin នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុស្ស, ឯកឧត្តម Mikhail Mishustin នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី, ឯកឧត្តម Olzhas Bektenov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន, ឯកឧត្តម Adylbek Kasymaliev, ប្រធានគណៈរដ្ឋមន្ត្រី នៃសាធារណរដ្ឋ កៀហ្ស៊ីស៊ីស្ថាន និងឯកឧត្តម Abdulla Aripov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអ៊ុយបេគីស្ថាន បានអញ្ជើញចូលទស្សនា។a ex belaruss 

នៅ ក្នុងកម្មវិធីបើកសម្ពោធពិព័រណ៍ឧស្សាហកម្មអន្តរជាតិ INNOPROM. Belarus លើកទី២ ដែលកំពុងរៀបចំឡើងនៅទីក្រុងមីនស្គ៍ សាធារណរដ្ឋបេឡារុស្សគណៈប្រតិភូជាន់ខ្ពស់ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ និងឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។

ថ្នាក់ដឹកនាំបរទេសទាំងអស់បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរៀបចំដាក់បង្ហាញរបស់កម្ពុជាក្រោមពាក្យស្លោក Cambodia – Basket of Wonders ដែលបានរំលេចពីសិល្បៈវប្បធម៍ និងភាពសម្បូរបែបនៃវិស័យកសិ-កែច្នៃ សិប្បកម្មប្រពៃណី និងសក្តានុពលឧស្សាហកម្មដែលកំពុងរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា និងការបង្ហាញវីដេអូផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ ម្ហូបអាហារ សិល្បៈ និងរបាំ។

ក្នុងអំឡុងពេលទស្សនា ប្រមុខរដ្ឋាភិបាលទាំងអស់បានទស្សនាផលិតផលសំខាន់ៗជាច្រើន រួមមាន ផលិតផលសម្គាល់ភូមិសាស្ត្រ (GI) របស់កម្ពុជា ដូចជា ម្រេចកំពត គ្រាប់ស្វាយចន្ទីកំពង់ធំ និងស្ករត្នោតកំពង់ស្ពឺ ព្រមទាំងអង្ករប្រណីតកម្ពុជា ផលិតផលកសិ-កែច្នៃ សិប្បកម្ម ចម្លាក់ប្រាក់ស្ពាន់ សូត្រ ផលិតផលថ្មម៉ាប ស្បែកជើង កាហ្វេ និងម្ហូបអាហារកែច្នៃផ្សេងៗទៀត។

ការអញ្ជើញទស្សនានេះ បានគូសបញ្ជាក់ពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធរវាងកម្ពុជា បេឡារុស្ស និងបណ្តាប្រទេសជាសមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ុប- អាស៊ី(EAEU) ខណៈក្រសួងពាណិជ្ជកម្មកម្ពុជា បាននិងកំពុងធ្វើពិពិធកម្មទីផ្សារនាំចេញ ពង្រីកវត្តមានផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិ លើកកម្ពស់ការទទួលស្គាល់ម៉ាកយីហោ ពង្រឹងការភ្ជាប់ទំនាក់ទំនងធុរកិច្ច (B2B)តាមរយៈការបង្កើតការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ផ្ទាល់រវាងក្រុមហ៊ុន/សហគ្រាសកម្ពុជា និងដៃគូអន្តរជាតិ៕a ex belaruss1 a ex belaruss2