» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9955 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700126 នាក់

ចិន​ខឹង អាមេរិក​ព្រោះ​អនុម័ត​ច្បាប់​គាំទ្រ​ការជ្រើសរើស​អ្នក​ស្នង​តំណែង​សម្តេច​សង្ឃ​ទីបេដា​ឡៃ ឡា​ម៉ា​


​ចិន​៖ ប្រធាន​រដ្ឋបាលកណ្តាល​ទី​បេ លោក Lobsang Sangya ដែលជា​រដ្ឋាភិបាល​ទី​បេ​និរទេស​នៅ​ឥណ្ឌា នៅ​ថ្ងៃទី​២២ ខែធ្នូ ថ្មីៗ​នេះ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដោយ​ចាត់ទុកថា​ចាំ​រៀ​អ​ប្រវត្តិសាស្ត្រ​សភា​តំណាង និង​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ច្បាប់​គោលនយោបាយ និង​គាំទ្រ​ទី​បេ (TPSA) ។a dalay lama

សូមបញ្ជាក់ថា​ច្បាប់​នេះ តម្រូវ​ឲ្យ​អាមេរិក បង្កើត​ស្ថាន​កុងស៊ុល​នៅ​ទីក្រុង​ឡា​សា នៃ​តំបន់​ទី​បេ ក៏ដូចជា​គាំទ្រ​សិទ្ធិ​របស់​ជនជាតិ​ទី​បេ​ក្នុងការ​ជ្រើសរើស​អ្នក​បន្តវេន​ពីស​ម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា ការជំរុញ​ឲ្យ​មាន​សន្ទនា​រវាង​រដ្ឋាភិបាល​ចិន និង​សម្តេច​សង្ឃ​ទី​បេ​ផង​។ ប៉ុន្តែ​ការអនុម័ត​ច្បាប់​នេះ​ចិន​ខឹងសម្បារ​ដោយ​ចិនដា​មានតែ​រដ្ឋាភិបាល​ចិន​ទេ​ដែលមាន​សិទ្ធិ​ក្នុងការ​ជ្រើសរើស​អ្នក​បន្តវេន​នេះ​និង​ចោទ​អាមេរិក​ពី​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​។​តាំងពីដើម​មក​ចាត់ទុក​សម្តេច​សង្ឃ​ដា​ឡៃ​ឡា​ម៉ា បច្ចុប្បន្ន ជា​អ្នកបះបោរ​ដ៏​គ្រោះថ្នាក់​ក្នុងការ​ផ្តាច់​តំបន់​ទី​បេ​ពី​ចិន​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​និយាយថា​មេដឹកនាំ​ស្មារតីទី​បេ ដែល​និរទេស​ខ្លួន​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ជាមួយនឹង​ការអនុម័ត​ច្បាប់​នេះ សភា​អាមេរិក​បានបង្ហាញ​សារ​ថា ទី​បេ បន្ត​ជា​អាទិភាព​របស់​អាមេរិក ហើយ​អាមេរិក​នឹង​បន្ត​ការគាំទ្រ​ចំពោះ​សម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា និង​រដ្ឋបាលកណ្តាល​ទី​បេ​»​។ បន្ថែម​ពីនេះ លោក​Sangay បានបញ្ជាក់​ទៀតថា នេះ​ជា​ជ័យជម្នះ​សម្រាប់​សេរីភាព​ជនជាតិ​ទី​បេ​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​២២ ខែធ្នូ ថ្មីៗ​នេះ លោក​Wang Wenbin អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានស្នើ​ប្រធានាធិបតី​អាមេរិក​កុំ​ចុះហត្ថលេខា​លើ​ច្បាប់​នេះ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​សង្កត់ធ្ងន់ថា «​យើង​ទទូច​ឲ្យ​ភាគី​អាមេរិក ឈប់​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង​ចិន និង​ចៀសវាង​ការចុះហត្ថលេខា​អនុម័ត​ច្បាប់​នេះ ដើម្បី​បញ្ចៀស​ការប៉ះពាល់​លើ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ទ្វេភាគី​»​។​

​សូម​រម្លឹកថា រដ្ឋាភិបាល​ចិន នៅ​ឆ្នាំ​១៩៥០ បាន​បញ្ជូន​កងទ័ព​ទៅកាន់​កាប់​ទី​បេ ដោយ​អះអាងថា ជាការ​រំដោះ​ដោយ​សន្តិភាព​។ ចាប់ពីពេលនោះ​មក ទី​បេ​ក្លាយជា​តំបន់​ដែល​មានការ​រឹតត្បិត​ជាងគេ និង​រសើប​បំផុត​ក្នុងប្រទេស​ចិន​។​ចំណែក​សម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា បាន​និរទេស​ចេញពី​ទី​បេ​ក្នុង​ឆ្នាំ​១៩៥៩​ក្រោយ​បរាជ័យ​ក្នុងការ​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ចិន​។​

​ដោយឡែក​ចំពោះ​ការជ្រើសរើស​សម្ដេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា ថ្មី​នេះដែរ គឺជា​រឿងចម្រូងចម្រាស​មួយ​ផងដែរ​។ ព្រោះ​កន្លងទៅ​ចិន ធ្លាប់បាន​អះអាងថា​រដ្ឋាភិបាល​រប​ស់​ខ្លួន​មាន​សិទ្ធិ​ក្នុងការ​យល់ព្រម​លើ​សំណើ​ក្នុងការ​តែងតាំង​អ្នក​ស្នង​តំណែង​ពីស​ម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា ដែល​ស្នើ​ដោយ​សម្ដេច​សង្ឃ​ប៉ាន​ឈិន ឡា​ម៉ា ។
​សូម​ជម្រាប​ដែរ​ថា សម្ដេច​សង្ឃ ប៉ាន​ឈិន ឡា​ម៉ា ជា​បុគ្គលិក​មាន​ឥទ្ធិពល​ទី​ពីរ​នៅ​ទី​បេ និង​ជា​អ្នកកំណត់​បេក្ខភាព​សម្ដេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា​ថ្មី​ដែរ​។ ប៉ុន្តែ​សម្ដេច​សង្ឃ ប៉ាន​ឈិន ឡា​ម៉ា ពិតប្រាកដ​ត្រូវ​ឃុំខ្លួន​ដោយ​អាជ្ញាធរ​ចិន​ហើយក៏​តែងតាំង​អ្នកថ្មី ដែល​បច្ចុប្បន្ន​ជា​សមាជិក​ជាន់ខ្ពស់​បក្ស​កុម្មុយនីស្ត​ចិន​ផង​។​
​ប្រជាជន​ទី​បេ ពិសេស​អ្នក​និរទេស​ខ្លួន មិន​ទទួលស្គាល់​សម្ដេច​សង្ឃ ប៉ាន​ឈិន ឡា​ម៉ា ដែល​តែងតាំង​ដោយ​រដ្ឋាភិបាល​ចិន​ឡើយ ហើយ​ទាមទារ​ឲ្យ​ចិន​ដោះលែង​សម្ដេច​សង្ឃ ប៉ាន​ឈិន ឡា​ម៉ា ពិតប្រាកដ​វិញ​៕

​