» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4403 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016570 នាក់

យន្តហោះចម្បាំងF16មានវត្តមាននៅអ៊ុយក្រែនហើយទន្ទឹមគ្នានោះរុស្ស៊ីក៏ធ្វើសមយុទ្ធអាវុធនុយក្លេអែរដែរ!

អ៊ុយ​ក្រែ​ន​៖ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​លី​ទុយ​អា​នី និង​មន្ត្រី​អាមេរិក​ម្នាក់​និយាយថា យន្តហោះ​ចម្បាំង F-16 នៅក្នុង​កញ្ចប់​ជំនួយ​ដំបូងបង្អស់ បាន​ទៅដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ហើយ ដោយមាន​ការរំពឹងទុក ថា​ទីក្រុង​កៀវ កិច្ចខិតខំ​ប្រឹងប្រែង​នេះ នឹង​ជួយ​កសាង​សមត្ថភាព​កងទ័ពអាកាស​របស់ខ្លួន​ឡើងវិញ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែសីហា ឆ្នាំ ២០២៤​។​a uy plane1 

​លោក Gabrielius Landsbergis រដ្ឋមន្ត្រីការបរទេស​លី​ទុយ​អា​នី បាន​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម X ដូច្នេះ​ថា «​វត្តមាន F-16 នៅ​អ៊ុយ​ក្រែ​ន នឹងធ្វើ​ឱ្យ​រឿង​ដែល​សឹងតែ​មិនអាច​ទៅរួច ប្រែជា​អាច​សម្រេចបាន​ទាំងស្រុង​»​។ មន្ត្រី​អាមេរិក​មួយរូប បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ការ​ចែកចាយ​យន្តហោះ​ចម្បាំង F-16 បាន​ធ្វើឡើង​រួចរាល់​ហើយ​។​តែ កងទ័ពអាកាស​អ៊ុយ​ក្រែ​ន មិនទាន់​ឆ្លើយតប​ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​របស់ Reuters នៅឡើយ​ទេ​។​

​ទាក់ទង​និង​ប្រសិទ្ធភាព​យន្តហោះ​ចម្បាំង F-16 លោក Federico Borsari មកពី Center for European Policy Analysis មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន បាន​និយាយថា F-16 ទំនងជា​នឹងមាន​បេសកកម្ម​ស្នូល​ចំនួន​៣​។ រួមមាន​ការស្ទាក់ចាប់​បំផ្លាញ​មី​ស៊ី​ល និង​ដ្រូ​ន​ដែល​រុ​ស្ស៉ី​បាញ់ស្រោច​លើ​អ៊ុយ​ក្រែ​ន​ឥតឈប់ឈរ បំផ្លាញ​ប្រព័ន្ធ​ការពារ​ដែនអាកាស​សត្រូវ ព្រមទាំង​វាយប្រហារ​លើ​ទីតាំង​កងទ័ព​រុ​ស្ស៉ី និង​ឃ្លាំង​ស្ដុក​អាវុធ​ដោយ​ប្រើ​មី​ស៊ី​លបាញ់​ពី​អាកាស​ទៅ​ដី​។

តាម​លោក Borsari យន្ដហោះ​ចម្បាំង​ផលិត​ដោយ​អាមេរិក​មួយ​នេះ​នឹងមាន​ឥទ្ធិពល​មួយចំនួន​លើ​សមរភូមិ​សង្គ្រាម​។ ព័ត៌មាន​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការដាក់​ពង្រាយ F-16 ត្រូវបាន​លាក់​ការ ហើយ​ថា​តើ​លោកខាងលិច​នឹង​អនុញ្ញាតឱ្យ​អ៊ុយ​ក្រែ​ន​ប្រើ​យន្ដហោះ​ចម្បាំង​នេះ វាយប្រហារ​លើ​គោលដៅ​ណាខ្លះ ឬក៏​ថា​តើ​អាវុធ​អ្វីខ្លះ​ដែល​ត្រូវ​បញ្ជូនទៅ​ជាមួយ F-16 ក៏​មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​នោះដែរ​។​
F-16 អាច​បំពាក់​មី​ស៊ី​ល​គ្រូ​ស Storm Shadow ផលិត​ដោយ​ចក្រភព​អង់គ្លេស​ដែល​បាញ់​បាន​ចម្ងាយ​ជាង​២៥០​គីឡូម៉ែត្រ ហើយ​ដែល​ចម្ងាយ​បាញ់​នេះ​អាចឱ្យ​អ៊ុយ​ក្រែ​ន​វាយប្រហារ​ចូល ក្នុង​ទឹកដី​រុ​ស្ស៉ី​។ F-16 ក៏​អាច​បំពាក់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​បាញ់​ពី​អាកាស​ទៅ​អាកាស​ដែល​អាច​គំរាមកំហែង​ដល់​យន្ដហោះ​ទម្លាក់​គ្រាប់បែក និង​យន្ដហោះ​ចម្បាំង​រុ​ស្ស៉ី​ផងដែរ​។ បន្ថែម​ពីលើ​នេះ ប្រព័ន្ធ​រ៉ា​ដា​ដ៏​ទំនើប​បំពាក់​លើ F-16 អាច​អនុញ្ញាតឱ្យ​ពី​ឡុ​ត​អ៊ុយ​ក្រែ​ន​កំណត់​គោលដៅ​វាយប្រហារ​បាន​ឆ្ងាយ​ជាង​យន្ដហោះ​ចម្បាំង​ដែល​អ៊ុយ​ក្រែ​ន មានដូចជា MiG-29, Su-27 និង Su-24​។

ការគ្រប់គ្រង​ដែនអាកាស​គឺ​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងខ្លាំង​ដល់​កងទ័ពជើងគោក ពីព្រោះ​យន្ដហោះ​ចម្បាំង​អាចធ្វើ​ជា​ខែល​ការពារ​កងទ័ពជើងគោក​។ ប៉ុន្តែ ការប្រើប្រាស់ F-16 ដើម្បី​គាំទ្រ​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​សមរភូមិ​មុខ ក៏​ប្រថុយ​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការបាញ់​ទម្លាក់​ដែរ ដោយសារតែ​រុ​ស្ស៉ី​មាន​ប្រព័ន្ធ​ការពារ​ដែនអាកាស​ទំនើ​បៗ​។ តែ​យ៉ាងណា មាន​ប្រសើរ​ជាង​អត់ ហើយ​ណាមួយ F-16 អាច​នឹង​ជះឥទ្ធិពល​ក្រោមរូបភាព​ជា​សង្គ្រាមចិត្តសាស្ត្រ​ប្រឆាំងនឹង​ពី​ឡុ​ត​រុ​ស្ស៉ី និង​ជាការ​លើកទឹកចិត្ត រួមទាំង​ស្មារតី​បន្ត​ការប្រយុទ្ធ​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​។​

​គួរ​បញ្ជាក់ថា ប្រទេស​ដា​ណឺ​ម៉ាក ប្តេជ្ញា​បរិច្ចាគ​យន្តហោះ​ចម្បាំង​សរុប​ចំនួន ១៩​គ្រឿង ខណៈដែល​ហូ​ឡង់ សន្យា​បញ្ជូនទៅ​អ៊ុយ​ក្រែ​ន​ចំនួន ២៤​គ្រឿង​។ ន័​រ​វែ​ស ឯណោះ​វិញ​ក៏បាន​អះអាងថា នឹង​បរិច្ចាគ​យន្តហោះ​ចម្បាំង F-16 ចំនួន ៦​គ្រឿង​ទៅកាន់​អ៊ុយ​ក្រែ​ន​ផងដែរ​។​​ទន្ទឹមគ្នា​និង​វត្តមាន​យន្តហោះ​ហោះ​ចម្បាំង F-16 ក្រសួងការពារជាតិ​រុស្ស៊ី នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ បាន​និយាយថា កងកម្លាំង​រុស្ស៊ី បានចាប់ផ្តើម​សមយុទ្ធ​ដំណាក់កាល​ទី​បី ដើម្បី​អនុវត្ត​នូវ​ផែនការ​ដាក់ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ ។

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​បណ្តាញ​សារ​អេឡិចត្រូនិក​តេ​ឡេ​ក្រាម (Telegram) ក្រសួងការពារជាតិ​រុស្ស៊ី បាន​និយាយថា "​អនុលោម​តាម​ការសម្រេចចិត្ត​រប​ស់​ប្រធាន​សហព័ន្ធរុស្ស៊ី ដំណាក់កាល​ទី​បី​នៃ​សមយុទ្ធ​កងកម្លាំង​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ បានចាប់ផ្តើម​ប្រព្រឹត្តទៅ​" ។​ក្រសួងការពារជាតិ​រុស្ស៊ី បានឱ្យដឹង​ជា​បន្តថា ទាហាន​មកពី​តំបន់​យោធា​ភាគខាងត្បូង និង​កណ្តាល នឹង​ហ្វឹកហាត់​ពី​របៀប​ដាក់ពង្រាយ​ក្បាល​គ្រាប់​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ និង​កាំជ្រួច​យុទ្ធសាស្ត្រ​អ៊ី​ស​កាន់​ឌ័​រ​-​អិ​ម (Iskander-M) ហើយនឹង​ផ្លាស់​ទី​ដោយ​សម្ងាត់​ទៅកាន់​ទីតាំង​បាញ់​បង្ហោះ ។

​ក្រសួង​បាន​រៀបរាប់​ទៀតថា "​ដំណាក់កាល​នៃ​សមយុទ្ធ​នាពេល​បច្ចុប្បន្ន គឺ​សំដៅ​ដល់​ការត្រៀម​លក្ខណៈ​របស់​អង្គភាព​យោធា និង​យុទ្ធោបករណ៍​នៃ​អង្គភាព​ប្រយុទ្ធ​សម្រាប់​ទទួលបាន​ចំណេះដឹង​ក្នុងការ​ប្រើប្រាស់​អា​វុ​ធនុ​យ​ក្លេ​អ៊ែរ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី ដើម្បី​បំពេញបេសកកម្ម​ប្រយុទ្ធ​" ។

​រុស្ស៊ី បានធ្វើ​សមយុទ្ធ​ដំណាក់កាល​ទី​១ ក្នុង​ខែឧសភា ហើយ​សម្ព័ន្ធមិត្ត​បេឡា​រុស បាន​ចូលរួម​ក្នុង​ដំណាក់​ទី​២ ក្នុង​ខែមិថុនា ។​រុស្ស៊ី​និយាយថា សហរដ្ឋ​អាម៉េរិក និង​អឺរ៉ុប កំពុងតែ​ជំរុញ​ពិភពលោក ឱ្យ​ឆ្ពោះទៅរក​ចំណុចកំពូល​នៃ​ការប្រឈមមុខ​នុយក្លេអ៊ែ​ដាក់គ្នា​ទៅវិញទៅមក តាមរយៈ​ការផ្គត់ផ្គង់​អាវុធ​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាម៉េរិក ដល់​អ៊ុយ​ក្រែ​ន ដែល​អាវុធ​ខ្លះ ត្រូវបាន​ប្រើប្រាស់​នៅក្នុង​សកម្មភាព​ប្រឆាំងនឹង​ទឹកដី​រុស្ស៊ី ។

​គួរ​រំ​ឮ​កថា ចាប់តាំងពី​ការបញ្ជូន​ទាហាន​រាប់ពាន់នាក់ ឱ្យ​ចូលទៅ​ឈ្លានពាន​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពុ​ទីន បាន​គំរាម​ម្តង​ហើយ​ម្តង​ទៀតថា រុស្ស៊ី​អាច​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ខ្លួន​ប្រសិនបើ​ស្ថិតនៅ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ ខណៈ​លោកខាងលិច លើកឡើងថា ជាការ​បំភ័យ​ដើម្បី​បង្ហាញ​ឥទ្ធិពល​យោធា ៕a uy plane