» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10344 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700515 នាក់

មន្ត្រី​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ​លួច​នាំគ្នា​ចុះទៅ​មើល​រណ្តៅ​រ៉ែ​មាស​ខុសច្បាប់​នៅ​ឃុំ​ក្បាលដំរី​រួច​ស្ងាត់ឈឹង​!?

 

​ខេត្តក្រចេះ ៖ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែតុលា​ឆ្នាំ​២០១៨ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រ៉ែ និង ថាមពល​ខេត្តក្រចេះ បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ដល់ទី​តាំង រណ្តៅ​រ៉ែ​មាស​ខុសច្បាប់ នៅ​ចំណុច​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ ។ ពាក់​ព​ន្ឋ័​បញ្ហា​នេះ​អាជ្ញាធរ​ស្រុក​សំបូរ បានអោយដឹងថា ចំពោះ​ករណី​ចុះ​ពិនិត្យ​ទីតាំង​រ៉ែ​មាស​ចំណុច​ខាងលើ ស្រុក​អត់​បានដឹង​ទេ ពីព្រោះ​ពាក់​ព​ន្ឋ័ និង​តំបន់​នោះ​ខាង​មន្ទី​ជំនាញ​គេ​ចុះ​ធ្វើ​ការជំនាញ​របស់គាត់ គេ​អត់​ប្រាប់​ផង​ហើយ​លើក​មុន​ក៏​អត់ ដែល​បាន​ទៅ​ដែរ ។​a mine kro 

ការចុះពិនិត្យ​ទីតាំង​ខាងលើ បាន​ធ្វើឡើង​បន្ទាប់ពី​មាន កា​ផ្សាយ​ពត៌មាន ជា​បន្តបន្ទាប់​នៅតាម​បណ្តាញ​ផ្សព្វផ្សាយ ជាច្រើន ។ ដោយឡែក​ចំពោះ​ល​ទ្ឋ​ផល​នៃ​កា​ចុះ​ពិនិត្យ ទីតាំង​ខាងលើ មិនទាន់មាន​ការបញ្ជា​ក់​ពី​មន្ត្រី​ជំនាញ​បាន​នៅឡើយ​ទេ ។ លោក​សុខ គី​រីរ​ត្ន័ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ក៏​មិនអាច​ទំនាក់ទំនង សុំ​ការបញ្ជាក់​ពី​ល​ទ្ឋ​ផល នៃ​ចុះ​ពិនិត្យ​ទីតាំង​រណ្តៅ​រ៉ែ​មាស​ខាងលើនេះ បាន​នៅឡើយ​ទេ ។​


ប្រជាពលរដ្ឋ​និយាយថា​៖ ទីតាំង​រណ្តៅ​ធំៗ​ចំនួន​៥​កន្លែង​ដែល​ក្នុងនោះ​មាន ២​កន្លែង​ស្ថិត នៅ​កន្លែង​រណ្តៅ​ដែល​បង្កអោយមាន​កម្មក​រ​ស្លាប់​ពី​ឆ្នាំ​២០១៧​កន្លង ទំនងជា​មិនអាច​បិទ​បានទេ​មើលទៅ ព្រោះ​ទោះ​រណ្តៅ​រ៉ែ​អត់​ច្បាប់​មួយ​នេះ មាន​បញ្ហា​បង្ក​អោយ​មនុស្ស​ស្លាប់​ជាច្រើន​នាក់ ហើយ​ត្រូវ​ស្ថាប័ន​អយ្យកា ចេញ​លិខិត​បិទ​អាជីវកម្ម​ទាំងស្រុង​ក៏ដោយ តែ​ក្រោយមក​ម្ចាស់​រណ្តៅ​មួយ​នេះ នៅតែ​បន្ត​អាជីវ​រកម្ម បាន​ធម្មតា​វិញ​ដដែល ធ្វើអោយ​គេ​ជឿ​ង​ថា​ពិតជា មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្រាស់ បានជា​គាត់ មិន​ញញើត​ចំពោះ​ច្បាប់​បែបនេះ ។

ម​ជ្ឍ​ដ្ឋា​ន​មួយចំនួន​កំពុង​រង់ចាំ​មើល ថា​តើ​លើក​នេះ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រ៉ែ និង​ថាមពល អាច​បិទ​អាជីវកម្ម​ខុសច្បាប់​ទាំងនេះ បាន​ទាំងស្រុង​ដែរ ឬ​យ៉ាងណា ? ។ លោក សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ ត្រូវបាន​មន្ត្រី​ក្នុង​មន្ទីរ​នេះ​មួយចំនួន​បង្ហើប​ឲ្យ​ដឹងថា គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទើប​ក្រុម​ឈ្មួញ​អាចធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​នៅ​ភូមិ​អូរ​ត្រូ​ន យ៉ាង​រលូន​។ ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ បាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​ទប់ស្កាត់​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់​។

ប្រជាពលរដ្ឋ​បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុខ គិរី​រ័ត្ន ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តក្រចេះ ព្រមទាំង​មន្ត្រីក្រោមឱវាទ​ទេនោះ​គឺ​អាជីវកម្ម​រ៉ែ​មាស​ខុសច្បាប់​ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ មិនអាច​កើតឡើង​រាលដាល​ដូច​សព្វថ្ងៃនេះ​ទេ​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​អូរ​ត្រូ​ន បាន​ឲ្យ​ដឹងថា សកម្មភាព​រុករក​រ៉ែ​មាស​នៅក្នុង​មូលដ្ឋាន​ពួកគាត់ គឺ​ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​សារធាតុ​គីមី​និង​ប្រើប្រាស់​រំសេវ​ដើម្បី​បំផ្ទុះ​យក​ថ្ម​រ៉ែ​មាស​ក្នុង​រណ្ដៅ​រ៉ែ​ធំៗ ហើយ​ទម្លុះ​ជម្រៅ​រាប់រយ​ម៉ែត្រ​ទៀតផង​។​

សូមបញ្ជាក់ថា​នៅឃុំកន្ទួត ស្រុកចិត្របុរី អាណាចក្រ​ខេត្តក្រចេះ​កន្លងមកនេះ​មាន​ប្រជាពលរដ្ឋ​១០​នាក់​បាន​ស្លាប់និងជាង៥០នាក់ពុល​ដោយសា​ពុល​ទឹក​ដែល​អ្នកជំនាញ​មួយចំនួន​រកឃើញថា​មកពី​ជាតិពុល​ដែល​ចេញពី​ការកែច្នៃ​រក​រ៉ែ​មាស​។​តែ​រដ្ឋាភិបាល​បាន​បន្លប់​រឿងនេះ​ថា​ពុល​ថ្នាំ​សម្លាប់​ស្មៅ​ទៅវិញ​ដោយ​គ្មាន​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ​ម៉ា​សែន​ឡើយ​៕a mine kro1 a mine kro2 a mine kro3 

 

 

​