» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7430 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697601 នាក់

ចាប់នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​កំពង់ធំ យក​កាំបិត​ប​ង្រុ​ង​ចាក់​បំពង់ ក ព្រះរាជអាជ្ញារង !


​កំពង់ធំ​៖​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ សមត្ថកិច្ច​រាជ​អាវុធហត្ថ​ខេត្តកំពង់ធំ បាន​ឃាត់ខ្លួន​លោក ម៉ៅ ប៊ុន​ធូ នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​កំពង់ធំ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង មនុស្សឃាត លើ​លោក សាយ វាសនា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ។​a kill thom  

​ប្រភពពី​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា​៖​កាលពី​យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោងជាង​៩​យប់ នៅ​ភោជនីយដ្ឋាន​ជ្រោះ​ពេជ្រ​ចិន្តា បន្ទប់ «​កែប​» មាន​លោក សាយ វាសនា ព្រះរាជអាជ្ញារង រួមជាមួយ​លោក ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​, លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​, លោក ព្រហ្ម វាសនា អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ​កង​រាជ​អា​វុ​ហត្ថ​ខេត្តកំពង់ធំ​, ឈ្មោះ លី យ៉ា​ស៊ីន និង ឈ្មោះ ព្រាម ហាក់ កំពុង​ផឹកស៊ី​ចុក​អាហារ​សាមគ្គី​ជុំគ្នា ។​

​ជនសង្ស័យ​ដែល​នៅ​បន្ទប់​ជិតគ្នា​ជាមួយ​អភិបាលខេត្ត​ក៏បាន​ចេញមក​ធ្វើ​សកម្មភាព​គម្រាម​តែ បន្ទាប់ពី​ធ្វើ​សកម្មភាព​មិនបាន​សម្រេច ក៏​ធ្វើ​អាកប្បកិរិយា ស្រវឹង ធ្វើ​ដូច​មិនដឹង​រឿង​អី​(​នេះ​បើតាម​សម​ត្ត​កិច្ច​?)​។ ​ករណី​យ៍​នេះ​មាន​ព័ត៌មាន​ខ្សឹបខ្សៀវ​ថា​ជន​សង​ស្ស័​យ បាន​ចងគំនុំ​នឹង​លោក សាយ វាសនា ដោយហេតុថា​លោក សាយ វាសនា បានទទួល​បន្ទុក ក្នុង​សំណុំរឿង​ដែល​ជនសង្ស័យ​បាន​ដឹកនាំ​កម្លាំង​គ្មាន​បញ្ជារ​ពី​ព្រះរាជអាជ្ញា ចុះទៅ​ចាប់​គ្រឿងចក្រ​របស់​ឈ្មោះ ជុ​ត ថា​ន ដែលមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​អភិបាលខេត្ត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ក្នុងពេលដែល​ខ្លួន​មិនមាន​នីតិសម្បទា​ជា​មន្ត្រីនគរបាល​យុត្តិធម៌ ។​រឿងនេះ​ធ្លាក់​ក្នុង​ដៃ​ចាត់ការ​របស់លោក​សាយ វាសនា ។​

ជនសង្ស័យ​បានស្នើ​សុំ​លោក សាយ វាសនា កុំ​ចាត់ការ​តែ​លោក សាយ វាសនា បាន​អនុវត្ត​នីតិវិធី​ច្បាប់ ដោយហេតុថា ឈ្មោះ ជុ​ត ថា​ន មិន​ព្រម​ចរចា ហើយ​ជនល្មើស​គុំ​គួ​ន​តាំងពី​ពេលនោះ​មករ​ហូត ។​​បញ្ហា​នេះ លោក ស៊ិន វីរៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ក៏បាន​ចុះទៅ​កន្លែងកើតហេតុ​ភ្លាមៗ ហើយ​បញ្ជា​អោយកម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន ជនល្មើស​ក្នុង បទល្មើស​ជាក់ស្តែង មក​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដើម្បី​កសាង​សំណុំរឿង​បន្ត​តាម​នីតិវិធី .​។​

​ទោះបីយ៉ាងណា​រឿង​មួយ​នេះ​នៅ​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍ លោក កើត រិ​ទ្ធ បានចេញ​លិខិត​ជម្រាប​មក​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ អំពី​ការផ្ទេរ​សមត្ថកិច្ច​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៨៨៧ ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ របស់ អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​វិញ​កុំឲ្យមានភាពលម្អៀង។​

​យោងតាម​មាត្រា ១៩ នៃ​ច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ​។ សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៨៨៧ ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត កំពង់ធំ​។​​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា​៖ ខ្ញុំ​សូម លោក​ព្រះរាជអាជ្ញា ជ្រាបថា អយ្យការ​អម​សាលាដំបូង​ខេត្ត កំពង់ធំ​បានទទួល​ចាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៨៨៧ ចុះ​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែលមាន​ជនសង្ស័យ ឈ្មោះ ម៉ៅ ប៊ុន​ធូ បច្ចុប្បន្ន​ជានា​យក​ទីចាត់ការ​អន្តរ​វិស័យ​នៃ​សាលាខេត្ត​កំពង់ធំ និង​មាន​ជង​រងគ្រោះ​ឈ្មោះ សាយ វាសនា ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​។​
​ដើម្បី​ធានា​ប្រយោជន៍​សាធារណៈ និង​ដំណើរ​ការល្អ​នៃ​យុត្តិធម៌​តុលាការ និង​ដោយ​អនុវត្តតាម​មាត្រា ១៩ នៃ​ច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ ក្រសួងយុត្តិធម៌​សម្រេច​ផ្ទេរ​សមត្ថកិច្ច​ក្នុងការ​ចាត់ការ​រឿងក្តី​ខាងលើ ពី អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​។a kill thom1 a kill thom2 


​