» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10705 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700876 នាក់

ចៅហ្វាយខេត្ត​កែប​ប្រកាស​ហាម​យក​ចិញ្ចើមថ្នល់​ក្រាលកន្ទេល​យកលុយ​!

 


​ខេត្ត​កែប​៖​អាជ្ញាធរខេត្ត​កែប​ប្រកាស មិន​អនុញ្ញាត​ឲ្យ​ក្រុមអាជីវករ​ក្រាលកន្ទេល​តាម​ចិញ្ចើមផ្លូវ​សាធារណៈ ចំណុច​ទីប្រជុំជន​យកលុយ ទៀតឡើយ​នៅក្នុង​ផែនការ​​រក្សា​សោភ័ណភាព ក៏ដូចជា​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​មាត់​ឆ្នេរ​កម្សាន្ត​តំបន់​ទេសចរណ៍​ឆ្នេរកែប ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នាពេលខាងមុខ ។​a kep sompisith 

 

​ការសម្រេចចិត្ត​បានធ្វើ​នៅ​នៅ ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​គ្រប់គ្រង និង​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​២៧ ខែតុលា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក សោម ពិសិដ្ឋ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​មានការ​ចូលរួម​ពី លោក លោកស្រី អភិបាលរង​ខេត្ត កងកម្លាំង​ទាំងបី ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ក្នុង​ខេត្ត ព្រមទាំង​ក្រុមអាជីវករ​លក់ដូរ​តាម​បណ្ដោយ​ឆ្នេរ​ផងដែរ​។​

លោក សោម ពិសិដ្ឋ បាន​សំណូមពរ​ដល់​ក្រុមអាជីវករ​លក់ដូរ និង​ម្ចាស់​ហាង រាប់ទាំង អាហា​រដ្ឋា​ន និង​ភោជនីយដ្ឋាន​ផងដែរ ត្រូវ​បន្ត​ចូលរួម​សហការ​ក្នុងការ​កែលំអ​សោភ័ណភាព រក្សា​អនាម័យ ពិសេស​ការរៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ​ឲ្យ​បានល្អ​។​​បើ​ក្រុមអាជីវករ​ណា​អនុវត្ត​ផ្ទុយ​នឹង​គោលការណ៍​ដូច​ជម្រាប​ខាងលើ រដ្ឋបាលខេត្ត នឹង​ឲ្យ​រុះ​រើចេញ​ជាបន្ទាន់​៕


​សូមបញ្ជាក់​ផងដែរ​ថា កន្លងមក មានការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​ព្រ​ជា​ពលរដ្ឋ​ជា​អ្នក​ទេសចរណ៍​ទៅលើ​អាជ្ញាធរ​ដែល​បណ្តោយ​ឲ្យ ក្រុមអាជីវករ​យក​ចិញ្ចើមផ្លូវ ឬ​ទីសាធារណៈ ដើម្បី​សង់​ខ្ចុ​ស ឬ​កាង​កន្លែង សម្រាប់​ក្រាលកន្ទេល​ជួល​ឲ្យ​ភ្ញៀវ​អង្គុយលេង ឬ​ញាំអាហារ​នៅថ្ងៃបុណ្យដោយ​យក​ម្រៃ​ថ្លៃ​ហួសហេតុ​។a kep sompisith2 a kep sompisith3 

​