» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10791 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700962 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន​បង្កា​រឿង​ឱ្យ​ជ្រើសរើស​រវាង​ចិន និង​អាមេរិក​!


​អាមេរិក​៖ ជាមួយនិង​ការកត់សម្គាល់ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​អាមេរិក ដែលមាន​រយៈពេល​៧២​ឆ្នាំ​មកហើយ កំពុង​ឈានដល់​កម្រិត​ល្អប្រសើរ​មិន​ធ្លាប់មាន​នោះឡើយ​នៅក្នុង​ប្រវត្តិសាស្ត្រ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា គូសបញ្ជាក់ថា កម្ពុជា ពិតជា​ចង់​ធ្វើជា​មិត្ត​របស់​អាមេរិក តែ​មិនអាច​កំណត់ឱ្យ​កម្ពុជា​ជ្រើសរើស​រវាង​អាមេរិក និង​ចិន​នោះឡើយ​។​a hun sinate 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​បែបនេះ ក្នុងពេល​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក ដូ​ណា​ល់ អេ​ម បេន​តុ​ន (Donald M. Benton) អតីត​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក នៅ​ក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២​នេះ (​ម៉ោង​នៅ​ក្រុង​វ៉ាស៊ីនតោន​)​។​​លោក​បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បានឱ្យដឹងថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​បង្ហាញថា មាន​កិច្ច​ការសំខាន់​ពីរ​ដែល​សម្តេច​ត្រូវធ្វើ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នៅក្នុង​ក្រុង​វ៉ាស៊ីនតោន​។ កិច្ចការ​សំខាន់​ទី​១ គឺ​បញ្ហា​អាស៊ាន​-​អាមេរិក និង​ទី​២ បញ្ហា​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក​។​

​ពាក់ព័ន្ធ​ទំនាក់ទំនង​ទ្វេភាគី​លោក​បណ្ឌិត កៅ គឹមហួន​បាន​ឲ្យ​ដឹងថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូស​រំលេច​ពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក​រយៈពេល​៧២​ឆ្នាំ​កន្លងមកនេះ​។ សម្តេច​តេ​ជោ បានកត់សម្គាល់​ឃើញថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​អាមេរិក​កំពុង​វិវឌ្ឍន៍​ឈានឡើង​ក្នុងស្ថានភាព​ដ៏​ល្អប្រសើរ​មិន​ធ្លាប់មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​។​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បញ្ជាក់​យ៉ាង​ដូច្នេះ «​ទំនាក់ទំនង​៧២​ឆ្នាំនេះ គឺ​យើង​ឈានដល់​កម្រិត​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​រវាង​ប្រទេស​ទាំងពីរ​។ កម្ពុជា ពិតជា​ចង់​ធ្វើ​មិត្ត​របស់​អាមេរិក ហើយ​កម្ពុជា​មិនអាច​រើស​រវាង​អាមេរិក ឬ​ចិន​នោះទេ​។ កម្ពុជា មាន​នយោបាយ​អព្យាក្រឹត ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។ ដូច្នេះ​កម្ពុជា​ចង់​ធ្វើ​មិត្ត​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​រួមទាំង​អាមេរិក​ផងដែរ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា តាមរយៈ​ទំនាក់ទំនង​ល្អប្រសើរ​នេះ បានធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​កម្ពុ​ជា និង​អាមេរិក ក៏​កំពុងមាន​កំណើន​គួរឱ្យកត់សម្គាល់​ផងដែរ​។​
​ពាក់ព័ន្ធ​នឹង​បញ្ហា​អាស៊ាន​-​អាមេរិក​វិញ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​រវាង​អាស៊ាន និង​អាមេរិក​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ហៅ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក​នាពេលនេះ គឺជា​ឱកាស​ដ៏​កម្រ​សម្រាប់​អាស៊ាន​-​អាមេរិក ក្នុងការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​អាស៊ាន​-​អាមេរិក​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជម្រាប​អតីត​សមាជិកសភា​អាមេរិក​ដែរ​ថា សម្តេច​ចង់ឃើញ​ទំនាក់ទំនង​រវាង​អាស៊ាន និង​អាមេរិក ឈាន​ពី​ដៃគូ​យុទ្ធសាស្ត្រ ទៅ​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែលជា​ទំនាក់ទំនង​កម្រិត​កំពូល​មួយ​។​​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឆ្លៀត​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះ​មរណភាព​លោក Douglas John Ericksen សមាជិកសភា​អាមេរិក​មួយរូប ដែល​បានធ្វើ​មរណកាល កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​​លោក ដូ​ណា​ល់ បេន​តុ​ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​តេ​ជោ ដែល​បានផ្តល់​ការអនុញ្ញាតឱ្យ​រូបលោក ជួបពិភាក្សា​ការងារ និង​បាន​គូសបញ្ជាក់​ពី​គោលបំណង​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋ​វ៉ាស៊ីនតោន​៕a hun sinate1 

​