» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7978 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698149 នាក់

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ឲ្យ​ពិនិត្យមើល​ឡើងវិញ​ពី​សេចក្តីព្រាងច្បាប់​ស្តីពី​ទំនាក់ទំនង​ផ្លូវភេទ​!

 

​ឥណ្ឌូណេស៊ី​៖ លោក​ប្រធានាធិបតី​វី​ដូ​ដូ​កាលពី ថ្ងៃ​សុក្រ ទី​២០ កញ្ញា​បាន​អំពាវនាវ​នា​ឲ្យ​ពិនិត្យមើល​ឡើងវិញ​លើ​សេចក្តីព្រាងច្បាប់​មួយ​ស្តីពី​ទំនាក់ទំនង​ផ្លូវភេទ​ដែលមាន​គោលដៅ​ពិន័យ​ដាក់គុក​ចំពោះ​អ្នក​ដែលមាន​ទំនាក់ទំនង​ផ្លូវភេទ​ក្រៅ​អាពាហ៍ពិពាហ៍ ឬ​អ្នក​ដែលមាន​ភេទ​ដូចគ្នា​បន្ទាប់ពី​មានការ​ប្រឆាំង​យ៉ាងខ្លាំង​ក្លា ពិសេស​ពី​ក្រុមសិស្ស និស្សិត​។​a indonesia pres 

​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​តាមរយៈ​សេចក្តីព្រាងច្បាប់​មួយ​នេះ គឺ​ពិន័យ​លើ​ក្រុមមនុស្ស​ដែល​រៀបការ​រួចហើយ តែ​បែរជា​ទៅ​លួចលាក់​មាន​ទំនាក់ទំនង​ផ្លូវភេទ​នៅក្រៅ​ដែល​ភាសា​សាមញ្ញ​ហៅថា ជាការ​ផិតក្បត់​ការទំនាក់ទំនង​ផ្លូវភេទ​រវាង​មនុស្ស​មាន​ភេទ​ដូចគ្នា​ដែរ​។ មាត្រា​ថ្មី​នៃ​ក្រមព្រហ្មទណ្ឌ​បានចែង​ពី​ការហាម​ការរួម​ភេទ​ក្រៅ​អាពាហ៍ពិពាហ៍ ឬ​ផិតក្បត់ និង​ការ​រួមភេទ​រវាង​មនុស្ស​មាន​ភេទ​ដូចគ្នា​ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ៦​ខែ​ទៅ ១​ឆ្នាំ និង​ការពិន័យ​ជា​ប្រា​ក់ជាង​៧០០​ដុល្លារ​។​ច្បាប់​នេះ​ក៏​នឹង​អនុវត្ត​ផងដែរ​ចំពោះ​ជនបរទេស​ដែល​មកលេង​ប្រទេស​ដែលមាន​ប្រជាជន​ជិត​២៦០​លាន​នាក់​នេះ ដោយ​រួមទាំង​អ្នក​កាន់​គ្រិស្តសាសនា ហិណ្ឌូ​និង ជនជាតិភាគតិច​ដែល​កាន់សាសនា​ព្រះពុទ្ធ​។​

​តែ​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស់​មួយ​នេះ​បានទទួល​ការប្រឆាំង​យ៉ាងខ្លាំង​ក្លា ពិសេស​ពី​សំណាក់​សិស្ស និស្សិត​។ គឺ​នៅ​ក្នុងន័យ​នេះហើយ​បានជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​វី​ដូ​ដូ​ដែល​ទើប​ជាប់ឆ្នោត​សម្រាប់​អាណត្តិ​ទី​២ បានស្នើ​សភា​ឲ្យ​ពិនិត្យមើល​ឡើងវិញ និង​លើក​ពេល​បោះឆ្នោត​លើ​សេចក្តីព្រាងច្បាប់​មួយ​នេះ​នៅ​សម័យប្រជុំ​សភា​លើក​ក្រោយ​វិញ​។ ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​អំពាវនាវ​ឱ្យ​សភា​ឥណ្ឌូនេស៊ី​ពិនិត្យមើល​ចំណាត់ការ​នេះ​ឡើងវិញ​ដែល​ពួកគេ​និយាយថា​នឹង​រំលោភ​លើ​សិទ្ធិ​របស់​ស្ត្រី ជំនឿ​សាសនា​របស់​ជនជាតិភាគតិច សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​និង សេរីភាព​ក្នុងការ​បញ្ចេញមតិ​។​

​គួររម្លឹកថា ការសើរើ​ពិនិត្យមើល​ឡើងវិញ​នូវ​ក្រមព្រហ្មទណ្ឌ​ឥណ្ឌូណេស៊ី​ដែលមាន​តាំងពី​សម័យ​អាណានិគម​ហូ​ឡង់​បានចាប់ផ្តើម​តាំងពី​ទសវត្ស​កន្លងមក​។ គឺ​ក្រុម​អ្នក​កាន់សាសនា​អ៊ីស្លាម​អភិរក្សនិយម​ដែល​ប្រឹងប្រែង​ចង់​ឲ្យ​មានការ​បន្តឹង​ក្រមព្រហ្មទណ្ឌ​ស្តីពី​សីលធម៌​ផ្លូវភេទ​។ ទង្វើ​របស់​ក្រុម​អ្នក​កាន់សាសនា​អ៊ីស្លាម​អភិរក្សនិយម​របៀបនេះ​បាន​ទទួលរង​ការរិះគន់ ទិតៀន​ចាស់ដៃ​ពី​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស និង​ពី​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ជាច្រើន​។​ផលិតករ​ឥណ្ឌូណេស៊ី​ម្នាក់​នៅលើ​បណ្តាញ​សង្គម Twitter របស់លោក​ចាត់ទុកថា « គឺជា​រឿង​ឆ្កួត បើ​មានការ​បោះឆ្នោត​លើ​សេចក្តីព្រាងច្បាប់​នេះ​។ តើ​ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ស្អី​ទៅ » ។​

​អ្វី​ជាការ​កត់សម្គាល់ ឥណ្ឌូណេស៊ី​សព្វថ្ងៃ​ក្រោម​ឥទ្ធិពល​របស់​ចលនា​អ៊ីស្លាម​បែប​ប្រពៃណី​មិន​ដូច​ឥណ្ឌូណេស៊ី​ពីមុន​ដែល​ធ្លាប់ជា​ប្រទេស​មានការ​អត់ឱន យោគយល់​រវាង​សាសនា និង​វប្បធម៌​ខុសគ្នា​ទេ​។ គេ​នៅ​មិនដឹងថា តើ​សេចក្តីព្រាងច្បាប់​នោះ​នឹងត្រូវ​សភា​បោះឆ្នោត​ពេលណា​ទេ​។ តែ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ព្រមាន​ប្រាប់​ដល់​ជនជាតិ​ខ្លួន​ដែល​ធ្វើដំណើរ​ទៅ​ឥណ្ឌូណេស៊ី​ឲ្យ​មានការ​ប្រយ័ត្នប្រយែង ពិសេស​អ្នកទេសចរ​ដែល​នៅ​លីវ​៕a indo sex2 a indo sex4 a indo sex5 


​