» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4643 នាក់

ម្សិលមិញ 9639 នាក់

សរុប 20694814 នាក់

ក្រុមហ៊ុន ហាន់​ស៊ីង​(HanShin) ធ្វើ​ផ្លូវជាតិ​លេខ​៥ ពី​កំពង់ឆ្នាំង​-​ខេត្តពោធិ៍សាត់ ជិត​៣​ឆ្នាំ​ហើយ ដូចជា​គ្រាន់តែ​ស្ទាបៗ​ប៉ុណ្ណោះ​!!


​កំពង់ឆ្នាំង​៖​ក្រុមហ៊ុន ហាន់​សុ​ី​ង​(HanShin) នេះ​ដេញថ្លៃ​លើ​គម្រោង​ស្ថាបនា​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ​៥ ពី​ខេត្តកំពង់ឆ្នាំង ដល់​ធ្លា​ម្អម​ខេត្តពោធិ៍សាត់ បាន​ក្នុង​ទឹកប្រាក់​ជាង​៨០​លាន​ដុល្លារ​អាមេរិក ។​តែ មកទល់ពេលនេះ ជិត​៣​ឆ្នាំ​ទៅហើយ ការ​ដំណើរការ​សាងសង់​ស្ថាបនា ហាក់​មិន​ទៅមុខ ទុកអោយ​នៅ​មេម៉ាយ បង្ក​ផល​លំបាក​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវជាតិ​។​a han sing 

ក្រុមហ៊ុន​បាន​ប្រើ​គ្រឿងចក្រ​កាយ​ដី រួច​ទុកចោល​រាប់​ខែ បណ្តាលអោយ​បង្ក​ជា​រណ្តៅ​ជ្រៅៗ ពំនូក ធ្វើអោយ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ខ្លាំង​ក្នុង​ការបើក​ម៉ូតូ កង់ ឡាន ប​រទេះគោ​-​ក្របី ចូល​ផ្ទះ និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។ ​អ្នកធ្វើដំណើរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ រអ៊ូរទាំ ពី​ការស្ថាបនា​នេះ ធ្វើ​អូស​បន្លាយពេល សំបូរ​ដោយ​គំហុក ហុយ បើក​កាត់​ម្តងៗ​។​

​កម្មករ ក៏ដូចជា​ក្រុមការងារ​បាន​បង្ហើប​ថា​៖ ក្រុមហ៊ុន ហាន់​សុ​ី​ង​(HanShin) ខ្វះ​លក្ខ​ណះ​សម្បត្តិ​គ្រប់គ្រាន់ សំខាន់​គ្រឿងចក្រ សំភារៈ ជា​មធ្យោបាយ​ដំណើរ​ការឱ្យ​ការស្ថាបនា​ផ្លូវ ដែល​ខ្លួន​ដេញថ្លៃ​បាន ។ ជា​ទម្លាប់​ក្រុមហ៊ុន​នេះ បាន​(​សាប់​បន្ត​) ម៉ៅការ​បន្ត​ឱ្យ​ក្រុមហ៊ុន​តូចៗ​ជាច្រើន ហើយ​ក្រុមហ៊ុន​ខ្លះ​ធ្វើ​មិន​ទៅមុខ ខ្លះទៀត​រត់ចោល ខណៈ​ម៉ៅ​ការមិន​ចំណេញ បង្កើតជា​ការរាំងស្ទះ​ការងារ​ជា​ហូរហែ​។​

​កម្មករ​និយាយថា​៖ ក្រុមហ៊ុន ហាន់​សុ​ី​ង​(HanShin) ធ្វើ​ផ្លូវជាតិ​លេខ​៥ ពី​កំពង់ឆ្នាំង​-​ខេត្តពោធិ៍សាត់ នេះ​មាន​ក្រុមហ៊ុន​ប្លែកៗ​មក​ម៉ៅការ តែ​មិន​ចាំ​ថា​ក្រុមហ៊ុន​ណា​ធ្វើ​ពិតប្រាកដ ចេញ​មួយ​ចូល​មួយ និង​គ្រឿងចក្រ រថយន្ត ជាដើម ដាក់ឱ្យ​ដំណើរ​ជា​ចន្លោះៗ គ្រាន់តែ​ឱ្យ​ល្អមើល ថា​ក្រុមហ៊ុន​ធ្វើការ​ស្ថាបនា​ជាប់​ជាប្រចាំ​តែប៉ុណ្ណោះ​។​

​សូម​រំលឹកថា​៖ ក្រុមហ៊ុន ហាន់​សុ​ី​ង​(HanShin) ស្ថិតក្នុង​បញ្ជីខ្មៅ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្ទាប់ពី​ស្ថាបនា​ផ្លូវជាតិ​លេខ ២១ ពី​តាខ្មៅ​ទៅ ស្រុក​កោះធំ កន្លែង​ខ្លះ​គ្មាន​គុណភាព មិន​តាម​ស្តង់ដារ ប៉ុន្តែ​ក្រុមហ៊ុន ហាន់​សុ​ី​ង​(HanShin) នៅតែមាន​លក្ខ​ណះ​ពិសេស អាច​ចូលមក​ដេញថ្លៃ​បានគ្រោង​ស្ថាបនា​នូវ​ផ្លូវជាតិ​ឡើងវិញ​ជា​បន្តបន្ទាប់​ទៅវិញ​..!?​។​

​ពាក់ព័ន្ធ​ករណីនេះ លោក គង់ វិមាន អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិន​បកស្រាយ​ប្រាប់​អង្គភាព​....​ឱ្យ​លម្អិត​ទេ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​លោក​បញ្ជាក់ថា កំពុង​មានធុរៈ​ការងា​រ​ច្រើន ហើយ​បង្វែ​ឱ្យទៅ​សួរ លោក ឈឹម ផល្លា ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់ ព្រោះ​គាត់​ជា​អ្នកកាន់ការ​ងារ​នេះ​ផ្ទាល់​។ ដោយឡែក​លោក ឈឹម ផល្លា បាន​ប្រាប់​ថា​៖ ការស្ថាបនា​ផ្លូវ​ខាងលើ គេ​បាន​ដំណើរការ​ធម្មតា ចំពោះ​ការយឺតយ៉ាវ ដោយសារ​ស្ថានភាព​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ចំពេល​រដូវភ្លៀង​ធ្លាក់​ផង​។

លោក​ថ្លែងថា ទោះជា​ពេលនេះ​យឺត​បន្តិច​មែន តែ​មិនឱ្យ​ហួស​តាម​ការកំណត់​រយៈពេល​នៃ​ដំណើរការ​ស្ថាបនា​ឡើយ​។ ពាក់ព័ន្ធ​និង​បញ្ហា​ខ្លះ​មានការ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ក​ង្វៈ​ខាត​ផ្លាកសញ្ញា​ចរាចរណ៍ លោក​បកស្រាយ​ថា​៖ បញ្ហា​នេះ​ខ្ញុំ​គិតថា គេ​បានរៀបចំ​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ខ្ញុំ​ទទួលស្គាល់ថា មាន​កន្លែង​ខ្លះ​ចន្លោះប្រហោង​លើ​ចំណុច​នេះ ដូច្នេះ​ខាង​ខ្ញុំ​បន្ត​យកចិត្ត​ទុក​ពិនិត្យ​អោយបាន​ដិតដល់ ហើយ​ការធ្វើដំណើរ​បើកបរ​យឺតយូរ តាមផ្លូវ​លំបាក​ខ្លះ ដូចជា​យើង​ដឹង​ស្រាប់​ហើយ​មាន​ឡាន​ច្រើន និង​ផ្លូវ​កំពុង​ស្ថាបនា ។

ជុំវិញ​ករណី​ថា​កន្លងមក ក្រុមហ៊ុន ហាន់​សុ​ី​ង​(HanShin) ស្ថិតក្នុង​បញ្ជីខ្មៅ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្ទាប់ពី​ស្ថាបនា​ផ្លូវជាតិ​លេខ ២១ ពី​តាខ្មៅ​ទៅ ស្រុក​កោះធំ កន្លែង​ខ្លះ​គ្មាន​គុណភាព មិន​តាម​ស្តង់ដារ ហើយ​បើ​ស្ថាបនា​ផ្លូវជាតិ​លេខ​៥ ពិនិត្យឃើញថា មាន​កំហុស​បែបនេះ​ទៀត តើ​គួរ​អនុញ្ញាតឱ្យ (HanShin)​ចូល​ដេញថ្លៃ​ទៀត​ទេ​..? លោ​កថា​រដ្ឋមន្ត្រី​បាន​ពិនិត្យ​ត្រឹមត្រូវ​ហើយ​!​។ ​សូមបញ្ជាក់ថា​៖ ក្រុមហ៊ុន (HanShin) នេះ​ពិតជា​បានធ្វើ​ផ្លូវ​យឺតយូរ​មែន បើ​សិក្សា​ពី​តថភាព​ជាក់ស្តែង ដូច្នេះ​គួរ​ខាង​ក្រសួង​ព​ន្លឿ​ន ហើយ​ខាង​(​ចៃ​កា​)​ពិនិត្យ​ជាក់ស្តែង​ពី​សកម្មភាព​ស្ថាបនា​នេះ​ផង​កុំ​ម៉ាៗ​ចឹ​ង​ពេក​។​a han sing1 a han sing2 a han sing3 a han sing4 

​