» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5155 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695326 នាក់

នគរបាល​ច្រក​ដូង​សម័យ​លោក​ផាត​សុផាន់​ណា​រកស៊ី​ជាមួយ​ពលករ​ដូច​សម័យ​សៅ​ប៊ុន​រិ​ទ្ធ​ដែរ​គ្មាន​កែប្រែ​អី​ទេ​!

 

​ខេត្តបាត់ដំបង​៖ លោក ផាត សុផាន់​ណា​មេ​នគរបាល​អន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ​ដូង បាន​និង កំពុង​ត្រូវប៉ាន់​ក្នុង​ការរកចំណូល​ពី​ការបើក​ឲ្យ​ពលករ​ខ្មែរ​ចំណាក ស្រុក​ចេញទៅ រក​ការងារ​ធ្វើ​នៅ ក្នុងប្រទេស​ថៃ ។​នេះ​បើតាម​ប្រភពពី​ក្រុម​ពលករ​ខ្មែរ ។a dong gatea2

លោក ផាត សុផាន់​ណា ដែល​គេ​ជឿថា​ចាយ​សេវា​ដើម្បី​ឡើង​ធ្វើ​មេ​ប៉ុស្តិ៍ប៉ូលីស​ច្រកទ្វារ​ដូង ជំនួស​លោក សៅ ប៊ុន​រិ​ទ្ធ (​អតីត មេ​ប៉ុស្តិ៍ប៉ូលីស ច្រកទ្វារ​ដូង​) សព្វថ្ងៃ គាត់​រក​ចំណូល​សេដ្ឋកិច្ច តាមរយៈ​ធ្វើ​ប័ណ្ណ​ព្រំដែន និង​ប្រភព​ចំណូល ផ្សេងៗ​ទៀត ក្នុង​ថ្ងៃៗ រាប់សែន​បាត​ដូចជា​៖ ធ្វើ​សៀវភៅ​ឆ្លងដែន មួយ​ក្បាល​២០​ដុល្លារ ផ្ទុយ​ពី​អនុក្រឹត្យ លេខ​៦៨ ,​។​

រឿង​ដែល​គួរ​ព្រួយបារម្ភ​បើតាម​ពលករ​ប្រាប់​គឺ​នៅត្រង់ថា​ខាង​ប៉ូលីស ច្រកទ្វារ និង​កូនចៅ​លោក ផាត សុផាន់​ណា មានការ​បើកដៃ ឱ្យ​ពលករ​ខ្មែរ​ចំណាកស្រុក​ចេញ ទៅរក​ការងារ ធ្វើ​នៅក្នុង​ប្រទេស​ថៃ ដោយមាន​ការឃុបឃិត​គ្នា ជាមួយ​ក្រុម​មេខ្យល់ តាមរយៈ​ការ​លួច​ធ្វើ​ប័ណ្ណ​ក្លែងក្លាយ ឬ​ប៉ាស្ព័រ​ក្លែងក្លាយ​ឲ្យ​ពលករ​ចូល ទៅ​ថៃ​ដោយ​ខុសច្បាប់​?​ដែល​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​ជួប​ហានិភ័យ​ពី​ការបង្ក្រាប់​របស់​សម​ត្ត​កិច្ច​ថៃ​។

លោក ផាត សុផាន់​ណា មេ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ដូង បានដាក់​ពង្រាយ​កម្លាំង​ជាច្រើន​ទៀត បើក​ច្រករបៀង​មួយទៀត ដែល​គេ​និយម​ហៅ ថា​ច្រក​ស្វាយចេក​(​ដើម​ចាន់​គី​រី ) ស្ថិតនៅ​ខាងលិច​ច្រក​ដូង ឃុំ បឹងរាំង ស្រុក​កំរៀង​ខេត្តបាត់ដំបង ដែល​ទីនោះ​មាន​មនុស្ស​ចេញចូល​នៅពេល កណ្តាលយប់ និង​ទៀប ភ្លឺ​រាប់រយ នាក់​ក្នុង​មួយ​យប់ៗ ។​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កូនចៅ​ក្រោម​ឪ​វាទ របស់លោក ផាត សុផាន់​ណា កំពុងតែ​ប្រមូល ប្រាក់​ពី​ពលករ ចំណាកស្រុក​ដែល មានបំណង វិលត្រឡប់​មកពី​ធ្វើការ នៅ​ប្រទេស​ថៃ​វិញ ក្នុង​ម្នាក់ៗ ៣០០​បាត និង​ចេញទៅ​ធ្វើ ការ​នៅ​ប្រទេស​ថៃ​ដោយ​ខុស ច្បាប់​តាមរយៈ​មេខ្យល់ ក្នុង​ម្នាក់ៗ ចាប់ពី ២០០០​បាត ,​ទៅ ២៥០០​បាត​, ?​។​

​សេចក្តីរាយការណ៍​បានឱ្យ ដឹងថា ៖ ពលករ​ចំណាកស្រុក ដែល​ត្រឡប់មកវិញ​ក្នុង​ម្នាក់ៗ ត្រូវបាន​ទាហាន​ថៃ ,​ទារប្រាក់ ២០០​បាត​, និង​ត្រូវបាន​ក្រុម ប៉ូលិស​អន្តោ​ប្រ​សេវន៍​របស់ លោក ផាត សុផាន់​ណា ,​ទាមទារ ប្រាក់​ចំនួន ៣០០​បាត ,​បន្ថែម ទៀត ទើប​ឱ្យ​ចូលមក​ទឹកដី កំណើត របស់ខ្លួន​វិញ​, ។​

​ពលករ​ខ្មែរ បាន​ឲ្យ​ដឹង​បន្ថែមថា ៖ ប្រសិនបើ​មិន​បង់លុយ​ទៅឱ្យ លោក ផាត សុផាន់​ណា ទេ គឺ​មិនអាច ចូលមក​ស្រុកកំណើត ទាន់ពេល វេលា​នោះទេ គឺ​ត្រូវ បាន​អាជ្ញាធរ​ទាហាន​របស់​ថៃ គំរាម​ចាប់ វាយដំ​មិន​ខាន​ប្រសិន បើ​យឺតយ៉ាវ​នោះ​..? ដោយ​ខ្លាច​អំណាច​របស់ លោក​ផាត​សុផាន់​ណា ពលករ​ខ្មែរ​បានសម្រេច​ចិត្ត បង់លុយ​ឱ្យទៅ​ក្រុមប៉ូលិស អន្តោប្រវេសន៍​រូបនោះ​? តាម រយៈ​មេខ្យល់​របស់​ពួកគេ ។

​ប្រជា​ពលករ​ខាងលើ បាន សំណូមពរ ដល់ លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ មេ​ប៉ូលិស​អន្តោ ប្រវេ​ស​ន៌​ម៉ា​ស្រុក​ខ្មែរ និង​លោក ឱម យ៉ិ​ន ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​ពិនិត្យ​ស្រាវជ្រាវ​នូវ ទង្វើ​របស់ លោក​ផាត សុផាន់​ណា តាម​ការសន្យា​ផង​។​សូម​បញ្ជាក់ដែរថា​កន្ល​ង​មក​ថ្មីៗ​នេះ​លោក​ទេសរដ្ឋមន្ត្រី​ឱម​យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​ធ្លាប់បាន​សន្យាថា​នឹង​ចុះ​ស្រាវជ្រាវ​ករណី​យ៍​ឃុ​ប​ឃឹ​តពុ​ករ​លយ​យ​បង្កឡើង​ដោយ​មន្ត្រីនគរបាល​ច្រកទ្វារ​ដូង​នេះ​។

ករណី ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ ខាងលើ .( គេហទំព័រ​www.meatophoum.com.). ពុំ​អាច សុំ​ការបំភ្លឺ ពី លោក ផាត សុផាន់​ណា ដែល​ទើបនឹង​ឡើង កាន់តំណែង ជា មេ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ អន្តរជាតិ​ដូង​ថ្មី បានឡើយ ។​សង្ឃឹមថានឹង​មានការ​បកស្រាយ​ជាមិនខាន​!៕a dong gatea a dong gatea1 a police dong1  

​