» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8961 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699132 នាក់

​នាយ​កុយល្បីឈ្មោះព្រោះត្រូវ​ទទួលចាក់វ៉ាក់សាំង​ប្រឆាំង​កូ​វិត​១៩​មុនគេ ក្នុងចំណោម​អ្នក​បានទទួល​មុន​

 

​ភ្នំពេញ​: តារា​កំប្លែង​ជើងចាស់ នាយ​កុយ​មន្ត្រី​យោធា ដែល​គេ​ស្គាល់​ថា ជា​តារា​កំប្លែង​ម្នាក់​ដែល​ប្រកបដោយ​សមត្ថភាព កំប្លុកកំប្លែង អស់​រយ​:​ពេល​ជា​យូរ​ឆ្នាំ​មកហើយ​នោះ​ត្រូវបាន​សម្តេច​តេ​ជោ​រំលឹក​ឈ្មោះ​ពេល​មាន​វ៉ាក់សាំង​ប្រឆាំង​កូ​វិត​។ a co koy2 

​នៅក្នុង​ការ​ថ្លែង​សារ​ជូន​ប្រជាជន​កម្ពុជា នាឱកាស​ដែល​ប្រទេស​កម្ពុជា ទទួលបាន​ជំនួយ​ឧបត្ថម្ភ​ជា​វ៉ាក់សាំង មួយ​លាន​ដូ​ស ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូល Comments ដោយមាន​ប្រសាសន៍ថា​៖ លោក​កុយ គួរ​ទទួល​វ៉ាក់សាំង​មុនគេ ក្នុងចំណោម​អ្នកទទួល​មុន​។​ទទួលបាន​វ៉ាក់សាំង និង​មាន​ហាងឆេង​ខ្ពស់​។

​នៅក្រោយ ពេលដែល​សម្តេច​ថ្លែង​មានប្រសាសន៍​នៅក្នុង​Comments ដូច្នេះ លោក​កុយ​ក៏បាន​បង្ហោះ​សារ តាម​បណ្តាញ​សង្គម​ហ្វេ​ក​បុក​យ៉ាងដូច​នេះ​ថា​:
​ថ្ងៃនេះ​ខ្ញុំ​សប្បាយចិត្ត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ប្រទេស​កម្ពុជា​បានទទួល​វ៉ាក់សាំង​ពី​ប្រទេស​ចិន​មួយ​លាន​ដូរ ហើយ​លោក​មានប្រសាសន៍ថា​លោ​កុយ គួរ​ទទួល​វ៉ាក់សាំង​មុនគេ​ក្នុងចំណោម អ្នកទទួល​មុន​។ ទទួល​វ៉ាក់សាំង​បាន​និង​មាន​ហាងឆេង​ខ្ពស់ ខ្ញុំបាទ​សូម​ថ្លែង​អំណរ​អរគុណ​ចំពោះ​សម្ដេច ដែល​លោក​បានផ្ដល់​កិត្តិយស​ឱ្យ​ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង​មុនគេ ខ្ញុំបាទ​សូម​ជូនពរ​សម្ដេច​ទាំង​ទ្វេ​ព្រមទាំង​កូនប្រុស​កូនស្រី​ចៅប្រុស​ចៅស្រី ឱ្យ​ជួបតែ​សេ​ច្តី​សុខ​កុំ​ឲ្យ​មាន​ជំងឺរ​បៀតបៀន ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​ឲ្យ​បាន​រុងរឿង​បន្តទៀត អរគុណ​សន្តិភាព​។​

​ទាក់ទង​និ​បញ្ហា​វ៉ាកសាំង​ប្រឆាំង​កូ​វិត​១៩​នេះ​សម្តេច​តេ​ជោ​ដែល​ទទួលបាន​ថវិការ​ពី​ការអំពាវនាវ​ជាង​៥៨​លាន​ដុល្លារ​អាមេរិក​សម្រាប់​ទិញ​បានប្រកាស​ផ្អាក​ឈប់​ទទួលយក​ផងដែរ​។​សូម នៅ​យប់​ថ្ងៃទី​១៥ ខែ​មក​ខែម​ករានេះ​សម្តេច​តេ​ជោ ហ៊ុន សែន​បានប្រកាសថា ប្រទេស​ចិន បានសម្រេច​ផ្តល់​ឲ្យ​កម្ពុជា​នូវ​វ៉ាក់សាំង​កូ​វីដ​១៩​ចំនួន ១​លាន​ដូ​ស សម្រាប់​ចាក់​ឲ្យ​ប្រជាជន​កម្ពុជា ដោយ​ឥតគិតថ្លៃ ចំនួន​៥០​ម៉ឺន​នាក់ ។ អ្នក ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចិន​មុនគេ គឺ​អ្នក​នៅ​ជុំវិញ​សម្តេច​ផ្ទាល់ ជុំវិញ​ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និង​ប្រធានរដ្ឋសភា ជាដើម ។​

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ ខ្សែត្រៀម​ជួរមុខ គឺ​ក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំង​គ្រប់​ប្រភេទ មន្ត្រី​យុត្តិធម៌ អ្នក​បោសសម្អាត គ្រូបង្រៀន អ្នករត់ម៉ូតូឌុប ម៉ូតូ​កង់​បី និង​អ្នករត់​តាក់ស៊ី នឹងត្រូវ​ទទួលបាន​វ៉ាក់សាំង ដោយ​ឥតគិតថ្លៃ និង​ដោយ​ស្ម័គ្រចិត្ត ។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា កន្លងមក សម្តេច​បានប្រកាសថា កម្ពុជា​ទទួល​យកតែ​វ៉ាក់សាំង​ណា ដែល​អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ទទួលស្គាល់​ប៉ុណ្ណោះ​។ ប៉ុន្តែ​មកដល់ពេលនេះ សម្តេច​បញ្ជាក់ថា​អង្គការ​សុខភាព​ពិភពលោក មិនទាន់​ប្រកាស​ទទួលស្គាល់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ណាមួយ​នៅឡើយ​ទេ​។ 

សម្តេច​តេ​ជោ ហ៊ុនសែន បាន​បញ្ជាក់ថា កម្ពុ​ជាមាន​ភាពចាំបាច់ ត្រូវតែ​ទទួលយក​វ៉ាក់សាំង​កូ​វីដ​១៩ របស់​ក្រុមហ៊ុន​ចិន គឺ​ស៊ី​ណូ​ហ្វា​ម ដើម្បី​ចាក់​ជូន​ប្រជាជន​កម្ពុជា ខណៈដែល​វ៉ាក់សាំង​របស់​ចិន​នេះ​ត្រូវបាន​ចាក់​នៅ​ប្រទេស​ជាច្រើន​រួចមកហើយ​ក្នុងនោះ មាន​ទាំង​មេដឹកនាំ​ចិន និង​មេដឹកនាំ​ប្រទេស​ឥណ្ឌូនេស៊ី ជាដើម​។​ សម្តេច​តេ​ជោ ហ៊ុន ស​សែន​បាន​សង្កត់ធ្ងន់ថា​៖ «​យើង​មិនអាច​រង់ចាំ​តទៅទៀត​ទេ ដោយសារតែ​ភាពចាំបាច់​ក្នុង​កិច្ចការពារ​ប្រជាជន​កម្ពុជា​យើង​។​

​បញ្ជាក់ថា​វ៉ាកសាំង​ប្រឆាំង​កូ​វិត​១៩​ដែលជា​ផលិតផល​របស់​ប្រទេស​ចិន​នេះ​ត្រូវបាន​ប្រទេស​ក្នុង​អាស៊ាន​មាន​សិង្ហ​បុរី​ឥណ្ឌូណេស៊ី​ទទួល​យកមក​ចាក់​ជូន​ប្រជាពលរដ្ឋ​គេ​ហើយ​ដែរ​ទោះបីជា​អង្គការ​សុខភាព​ពី​ភព​លោក​មិនទាន់​ប្រកាស​ទទួលស្គាល់​ឲ្យ​ប្រើ​ជា​ផ្លូវការ​ក៏ដោយ​។​a co koy a co koy1 a co vacin 

​