» ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5791 នាក់

ម្សិលមិញ 8227 នាក់

សរុប 14132672 នាក់

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន គួរ​ត្រួតពិនិត្យ​មើល​ពី​សកម្មភាព​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​ក្រុមនគរបាល ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប​ផង បើ​បណ្តែតបណ្តោយ​វា​នឹង​ក្លាយជា​ទម្លាប់ អាក្រក់​ដល់​ក្រុម​ប៉ូលីស​អនុវត្ត​ច្បាប់​ចរាចរណ៍​ !

 

​ភ្នំពេញ​៖​បន្ទាប់ពី​គេហទំព័រ​សារព័ត៌មាន មាតុភូមិ www.meatophoum.com បានចេញ​ផ្សាយ​អត្ថបទ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ របស់​នគរបាល ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដែលមាន លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ជា​ស្នងការ​នគរបាល​ខេត្តសៀមរាប រួចមក ។

តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​សៀមរាប បាន​បង្ហោះ​សារលិខិត បដិសេធ​អំពី​ករណី នៃ​ការចុះផ្សាយ​របស់​គេហទំព័​រ​សារព័ត៌មាន មាតុភូមិ ដែលមាន​ខ្លឹមសារ​ថា​: ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប មាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ សូម​អនុញ្ញាតិ​ជំរាបជូន​សាធារណជន និង ម្ចាស់​គេហទំព័រ www.meatophoum.com ជ្រាបថា​: ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក សូម​ធ្វើការ​បដិសេធ​ទាំងស្រុង ចំពោះ​ការ​លើកឡើងថា លោក ឡៃ លឿន ប្រធាន​ក្រុម​ប៉ូលីស ចរាចរណ៍​ក្រុង​សៀមរាប​ប្រព្រឹត្ត​អំពើពុករលួយ ។a chnang po1 

​អំពី​ដំណើររឿង កាលពី​ថ្ងៃទី ០៦ វិច្ឆិកា ឆ្នាំ​២០១៨ កម្លាំង​មាន​សមត្ថកិច្ច​នគរ បាល​ចរាចរណ៍​ផ្លូវគោក​បាន​ចុះ​រឹតបន្តឹង​ច្បាប់ ស្តីពី ចរាចរណ៍ ផ្លូវគោក នៅវេលា​ម៉​ង ០៧:០០​នាទី ដល់​ម៉ោង ១០:០០​នាទី ព្រឹក ផ្លូវ​លោកតា ខៀវ​ណឺ​យ ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ិ​វត្ត បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ខេត្តសៀមរាប​។ ពេល​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ពិតជា​បាន​ពិន័យ​អ្នករួមដំណើរ​ដែល​ជិះ​ម៉ូតូ​ជាមួយ​ឈ្មោះ​លោក ស៊ីម ហៀ​ម ចំពោះ​អំពើ​ល្មើស​មិន​ប្រើប្រាស់​មួកសុវត្ថិភាព តាម​អនុ​ក្រឹ​ត​លេខ ៤៤ អនក្រ​.​បក មាត្រា ៦ ចំនួន​ទឹកប្រាក់​១៥០០០(​ដប់​ប្រាំ​ពាន់​) រៀល​គត់ ដែលមាន​បង្កាន់ដៃ​បង់ប្រាក់​លេខ ០៧០៥៣៥៣ និង បង្កាន់ដៃ​ពិន័យ​អន្តរកាល​លេខ ០៥០៨៦៤០ ។

យើង ស​ង្ឃឺ​ម​ថា លោក ស៊ី​ម ហៀ​ម មិន​បង្ករឿង​ដែល​សង្គម​មិន​ទទួល ស្គាល់​ទៀត​ទេ ពីព្រោះ​អ្នក​សារ​ព៌​ត៌មាន​តែងតែមាន វិជ្ជាជីវៈ​របស់ខ្លួន ។ យើងខ្ញុំ​តែងតែ​គាំទ្រ​ជានិច្ច​នូវ​មតិ​រិះគន់ ។​

សូម​អរគុណ !​ការដែល​ការិយាល័យ​ចរាចរណ៍ បានចេញ​សេចក្តីប្រកាស ច្រានចោល​នូវ​ព័ត៌មាន​ស្តីពី ករណី លោក ឡៃ លឿង ដឹកនាំ កម្លាំង​សមត្ថកិច្ច​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល ធ្វើការ​ផាកពិន័យ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ដូច​រៀបរាប់​ខាងលើនេះ គឺ​ពិតជា​រឿង​ត្រឹមត្រូវ​និង​មានការ​គាំទ្រ ពី​ប្រជាពលរដ្ឋ ព្រោះ​គ្មាន​បុគ្គល​ណា​ម្នាក់ អាង​អំណាច តួនាទី ឋាន​: អ្វី​ក៏ដោយ​ក៏ត្រូវ​តែ​គោរព​ច្បាប់​ចរាចរណ៍​ដូចគ្នា គ្មាន ការលើកលែង​ទេ កុំ​អាង​ខ្លួន​ជា​អ្នកកាសែត​នោះ ។

ប្រា​វូ ! ប៉ុន្តែ ចំណុច​សំខាន់​ដែល​លោក តា ស៊ីម ហៀ​ម អ្នកយក ព័ត៌មាន​អោយ​អង្គភាព​គេហទំព័រ សារព័ត៌មាន​មាតុភូមិ បាន​រៀបរាប់​ពី សកម្មភាព​នៃ​ការប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី ការផាកពិន័យ​លើ​អ្នកបើករ មិន​គោរព​ច្បាប់​ចរាចរណ៍ មានដូចជា​អ្នក​បើកឡាន អត់​ពាក់​ខ្សែក្រវ៉ាត់​ការពារ ដែល​ការផាកពិន័យ​គឺ ២០០០០​រៀល តែ​អ្នកបើកបរ​បង់​តែ​១៥០០​រៀល ក៏ត្រូវ​ប៉ូលីស យកលុយ​ទុក ដោយ​មិនចាំបាច់​ចេញ​បង្កាន់ដៃ​ផាកពិន័យ​ឲ្យ និង​អ្នកបើក​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព ត្រូវ​ផាកពិន័យ​ចំនួន ១៥០០០​រៀល តែបើ​អ្នកបើកបរ​បង់​ត្រឹម​ចំនួន​១០០០០​រៀល ក៏​ប៉ូលីស​យក​ទុក​ដែរ គឺ​អត់​ចេញ​បង្កាន់ដៃ​អោយ​ទេ​។ បើ​ចេញ បង្កាន់ដៃ​អោយ​គឺ ១៥០០០​រៀល​ដូច​រូបគាត់ ( ស៊ីម ហៀ​ម ) មាន​តឹកតាង​បង្ហាញ​នេះ​ចឹ​ង​មានការ​ចោទប្រកាន់​ស្អី ?។a net heam1 

ត្រង់ចំណុច​ការលើកឡើង របស់​លោកតា​ហៀ​ម បញ្ជាក់​ក្នុង​គេហទំព័រ មាតុភូមិ​បែ​ជា មិនត្រូវ​បាន​ខាង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប​លើក​យកមក​បកស្រាយ​ពន្យល់​បញ្ជាក់​ពី​ទង្វើ​ប្រព្រឹត្ត​ខុសឆ្គង និង​ជា​សកម្មភាព​ប្រព្រឹត្ត​អំពើ ពុករលួយ របស់​ក្រុម លោក ឡៃ លឿន ដែល​ប្រឆាំងនឹង​ច្បាប់​ប្រឆាំង​អំពើពុករលួយ នោះឡើយ​តើ​ហេតុ​អី​?​។​

ដូច្នេះ​អង្គភាព​កាសែត​មាន​តុ​ភូមិ​ចាត់ទុក​ការចេញប្រកាស​ច្រានចោល​ព័ត៌មាន​ក្នុង​ហ្វេ​ស​ប៊ុ​ក​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​គឺ​ពុំមាន​តម្លា​ភាពមិន​ព្រម​ទទួលស្គាល់​កំហុស​ខ្លួនឯង​នោះទេ ។ អង្គភាព​សារព័ត៌មាន មាតុភូមិ សង្ឃឹម​មាន​ជំនឿ​ជឿជាក់​លើ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរ បាល​ជាតិ លោក​នឹង​ពិនិត្យ​ស្រាវជ្រាវ​អំពី​កណី​នេះ​ឡើងវិញ ជាមិនខាន ។ ការិយាល័យ​និពន្ធ​យើង​ស្វាគមន៍​គ្រប់ពេល នៃ​ការ​ប្រតិកម្ម​ឆ្លើយតប ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ចេញផ្សាយ​បំភ្លឺ​ជូន​សាធារណជន ៕ ដោយ​: សុផល Tel : 012 953 824 / 086 911 920a net heam3 a net heam4 a po sim