» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11741 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701912 នាក់

ស្រី​ខ្មែរ​ម្នាក់មិត្តភក្រ័រត់ចោល​ដាច់បាយ​នៅ​ថៃ គ្មាន​លុយ​ជាប់​ខ្លួន សំណាងល្អ បាន​បុរស​ថៃ​ចិត្តធម៌​ម្នាក់​ជួយ



​ថៃ​៖ នារី​ជនជាតិខ្មែរ​ម្នាក់​នៅ​ខេត្តកណ្តាល ត្រូវបាន​មិត្ត​ភ័ក្ដិ​ធ្វើការ​ជាមួយ បោះបង់ចោល​នៅ​ម្ដុំ​ហ្វែ​ត​8 ក្នុង​តំបន់​និគម​អាំ​ម៉ា​តាក់​សិ​ធី​ស្ថិតនៅក្នុង​ស្រុក​ផាន​ថង​ខេត្ត​ឈុន​បុរី​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០​។ ។​នារី​រងគ្រោះ មានឈ្មោះ ឈឿន សុខ​លីន​អាយុ ២៩ ឆ្នាំ ស្រុកកំណើត​រស់នៅ​ភូមិ​ព្រែកបាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល​។​នេះ​បើតាម​ប្រភពពី​ឈ្មោះ Pheaktra ប្រាប់​ឲ្យ​ដឹង​។​a girl khmer 

តែ​សំណាងល្អ​នាង​ត្រូវបាន​បុរស​ជនជាតិ​ថៃ​ចិត្ត​ធ​ម៍​ម្នាក់ ជួយ​យកអាសារ​។ គាត់​បាន​សរសេរ​នៅក្នុង​បណ្តាញ​សង្គម​ថា គាត់​បាន​ប្រទះឃើញ​នារី​ជនជាតិខ្មែរ​ខាងលើ​ដើរ​បណ្ដើរ​យំ​បណ្ដើរ នៅតាម​ដងផ្លូវ​ម្ដុំ​ហ្វែ​ត​8 ក្នុងស្ថានភាព​គ្មាន​កម្លាំងកំហែង​គ្មាន​ប្រាក់​ជាប់​ខ្លួន គ្មាន​ញាតិ​នៅ​តំបន់​នេះ​ទៀត ហើយ​ថែមទាំង​មិនចេះ​និយាយ​ភាសា​ថៃ​ទៀតផង​។ ពេល​ឃើញ​គួរ​ឲ្យ​អាណិត​បែបនេះ បុរស​ជនជាតិ​ថៃ​រូបនោះ ក៏​នាំ​នាង​ទៅកាន់​អធិការដ្ឋាន​តម្រួត​ប៉ុស្តិ៍​ផាន​ថង ។​

នៅ​ទីនោះ​មាន​អ្នករត់ម៉ូតូឌុប ចេះ​និយាយ​ភាសា​ខ្មែរ​ខ្លះៗ បាន​សួរនាំ​នាង​អំពី​មូល​ហេតុដែល​កើតឡើង​។​នាង​បាន​ប្រាប់ថា នាង​ត្រូវ​មិត្ត​ភ័ក្ដិ​យកមក​បោះបង់ចោល​ហើយ​ពេលនេះ នាង​ឃ្លានបាយ​ខ្លាំងណាស់ ឮ​ដូច្នោះ បុរស​ជនជាតិ​ថៃ​ចិត្តធម៌ ដែល​នាំ​នាង​មក​បាន​ទៅ​ទិញ​បាយ​ទិញ​ទឹក និង​នំ​មួយចំនួន​ឲ្យ​នាង​ហូប ដើម្បី​បន្ធូរ​ភាព​ហេវ​ហត់​ព្រមទាំង​ផ្ដល់ប្រាក់​បន្តិចបន្តួច ដល់​នាង​សម្រាប់​ទិញ​របស់​ហូបចុក​ត​ទៅមុខទៀត​។​

​បុរស​ជនជាតិ​ថៃ​ចិត្តធម៌​នោះ ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ជាមួយ​ដំណឹង​ល្អ​ផងដែរ​ថា វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​នោះ មាន​ថៅកែ​ចិត្តធម៌​ម្នាក់ ព្រម​ទទួលយក​នាង​ទៅធ្វើ​ការ​ជាមួយ ព្រោះ​កន្លែងធ្វើការ​គាត់ ក៏មាន​កម្មករ​ខ្មែរ​ធ្វើការ​ផងដែរ​។​​នេះ​ចាត់ទុកជា​សំណាងល្អ​ហើយ និង​ក៏​សូម​អរគុណ​ជំនួស​ផងដែរ ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​របស់​បុរស​ជនជាតិ​ថៃ​ម្នាក់​នោះ ដែល​បាន​ជួយ​ដល់​ពលករ​ខ្មែរ​ខាងលើ​។​​ករណី​យ៍​មួយ​នេះ​ក៏​ជា​មេរៀន​សម្រាប់​បងប្អូន​ខ្មែរ​ទាំងអស់ ដែលជា​ពលករ មុននឹង​សម្រេចចិត្ត​ចំណាកស្រុក សូម​គិតពិចារណា​ឲ្យ​បាន​ច្បា​ស់សិន​។​a girl khmer1 a girl khmer2 

​