វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 859 នាក់
ម្សិលមិញ 8656 នាក់
សរុប 16621573 នាក់
ខេត្តកំពង់ស្ពឺ ៖ មន្ត្រីជំនាញក្នុងមូលដ្ឋាន និងសមត្ថកិច្ចទាំងអស់នោះ ហាក់មិនសូវអើពើ និងមិនហ៊ានបង្ក្រាបរថយន្តដឹកជញ្ជូនបទល្មើសព្រៃឈើនោះឡើយ របស់លោក ទិត្យ ដែលជិះរថយន្តស៊េរីទំនើប ពាក់ផ្លាកលេខ ខេមរភូមិន្ទ 2-2590 ។គេមិនដឹងថាលោក ទិត្យ នេះជាមន្ត្រីយោធា ឬជាមន្ត្រីកងរាជអាវុធហត្ថនោះទេ ទើបអស់លោកជំនាញ និងសមត្ថកិច្ចក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពង មិនហ៊ានចាប់បង្ក្រាបនោះឡើយបើដឹងថាខុសច្បាប់ក៏ដោយ។
ពេលថ្មីៗនេះមានអ្នកសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយរិះគន់ចំៗ ទៅលើមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកឱរ៉ាល់និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាពិសេសនោះបានរាយការណ៍ពីសកម្មភាពរបស់ក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើ ឈ្មោះ ទិត្យ បានប្រើប្រាស់រថយន្តពាក់ផ្លាកលេខខេមរភូមិន្ទថែមទៀតផង និងឈ្មោះឆេ ដែលគេស្គាល់ច្បាស់ថា ជាមេឈ្មួញចាស់វស្សាខាងបំផ្លិចបំផ្លាញព្រៃឈើ ជូនទៅអស់លោកមន្ត្រីជំនាញនិងសមត្ថកិច្ចដែលមានស្នាក់ការតាមដងផ្លូវនិងនៅតាមគោលដៅជាដំណឹងច្រើនផងដែរតែដូចជាចាក់ទឹកលើកក្បាលទាចឹង។
ប្រភពព័ត៌មានបានឱ្យដឹងថា មេក្រុមឈ្មួញទាំងពីរនាក់នេះ តែងតែ ចូលដឹកជញ្ជូនឈើឃ្លុំ ឈើក្បាំង បានដោយយ៉ាងរលូន ជារៀងរាល់យប់ថ្ងៃ ដោយប្រើមធ្យោយបាយ តាមរថយន្តស៊ាំយ៉ុងកែច្នៃនិងមានរថយន្តមួយបាំងកន្លះចង្កូតស្តាំ មានស្លាកលេខខេមរៈភូមិន្ទ 2-2590 ដែលគេស្គាល់ច្បាស់ថា ឈ្មោះ ទិត្យ មិនដឹងថាលោក ទិត្យនោះ ជាមន្ត្រីយោធា ឬមន្ត្រីកងរាជអាវុធហត្ថស្រុក ឬខេត្តកំពង់ស្ពឺឡើយ ឬត្បាញអាយក៏មិនច្បាស់ដែរជួយការពារ។ សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើរបស់មេឈ្មួញល្បីឈ្មោះពីរនាក់នេះ ចេញពីចំណុចជើងភ្នំឱរ៉ាល់ បើកឆ្លងកាត់មុខ ប៉ុស្តិ៍ ស្នាក់ការរងរបស់បរិស្ថានស្រែកិន និងឆ្លងកាត់ ស្នាក់ការមេព្រៃ បើកចូលតាមខ្លោងទ្វារក្រុមហ៊ុន ចំការអំពៅធំមួយ ទើបចេញវិញតាមខាងជើងផ្សារអមលាំង ឆ្លងកាត់តាមផ្លូវជាតិលេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រ៨៨-៨៩ដែលមានដូចជាមន្ត្រីបរិស្ថានស្រែកិន មេព្រៃស្រែកិន ស្នាក់ការយោធា នគរបាលសេដ្ឋកិច្ចខេត្តឈរជើង ។
កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ រថយន្តដឹកបទល្មើសព្រៃឈើរបស់លោកទិត្យ និងលោក ឆេ បានដឹកជញ្ជូនចេញពីជើងភ្នំឱរ៉ាល់ ឆ្លងកាត់ចំការអំពៅ ដូចរៀបរាប់ខាងលើមែន ។ ប្រជាពលរដ្ឋមានការសោកស្តាយគឺព្រៃឈើដែលជាធនធានធម្មជាតិបន្សល់ទុកពីដូនតា នៅលើភ្នំឱរ៉ាល់ ប៉ុន្តែបច្ចុប្បន្ននេះ កំពុងរងការកាប់បំផ្លាញពីសំណាក់ មេឈ្មួញឈ្មោះទិត្យ និងឈ្មោះ ឆេ ហើយ សមត្ថកិច្ចនិងមន្ត្រីជំនាញ គួរតែមានវិធានការទប់ស្កាត់ផង។បុគ្គលឈ្មោះ ទិត្យ ដែលប្រើប្រាស់រថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ មែននោះ គឺមេឈ្មួញឈ្មោះ ទិត្យនិង ឈ្មោះឆេ រស់នៅក្នុងភូមិព្រៃជុំ (ឬគេហៅវត្តធម្មតី) ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ៕