» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6291 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696462 នាក់

សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស​ខ្សោយកម្លាំង​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​វៀតណាម​!


​ភ្នំពេញ​៖​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​កម្ពុជា ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​ព្រះកាយ​នៅ​មន្ទីរពេទ្យ​វៀតណាម នា​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០​នេះ​។ ប្រភពពី​ហ្វេ​ស​ប៊ុ​ក Preah Maha Mangalatthadipani សម្តេច ទេព វង្ស ផ្ទំ​លើ​គ្រែពេទ្យ ហើយ​ត្រូវបាន​រុញ​ចូលក្នុង​រថយន្ត បញ្ជូនទៅ​វៀតណាម តាម​ច្រកព្រំដែន​បាវិត​។​a monk teb 

​តែ​សម្តេច ឃឹម សន ព្រះប្រធាន​លេខាធិការ​នៃ​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក ប្រាប់​កាសែត​ថា សម្តេច ទេព វង្ស ផ្ទំ​លើ​គ្រែពេទ្យ ហើយ​ត្រូវគេ​លើក​ដាក់ចូល​រថយន្ត មិនមែន​ដោយសារ​សម្តេច យាង​ដើរ​មិន​រួច ឬក៏​បាត់ស្មារតី​នោះទេ​។ សម្តេច ឃឹម សន មាន​សង្ឃដីកា​ថា ដោយសារតែ​ព្រះ​សុខភាព​ហាក់​ខ្សោយ​និង​ទ្រុឌទ្រោម គួបផ្សំ​នឹង​ព្រះជន្ម​ច្រើន​ផង ទើប​មន្ត្រី​សង្ឃ សម្រេច​យាង​សម្តេច ទេព វង្ស ទៅ​សម្រាក​ព្រះកាយ​នៅ​វៀតណាម​។ ព្រះអង្គ មាន​សង្ឃដីកា​ថា​៖«​លោក គង់ [​អង្គុយ​] ចេះតែ​វិល [​ព្រះ​ភក្ត្រ​]​។​

​សម្តេច ឃឹម សន​បាន​ឲ្យ​ដឹងថា ចុង​ព្រះ​នេត្រ​ម្ខាង​របស់​សម្តេច ទេព វង្ស មាន​ប្រ​ជុ​យ​រាង​ធំ ហើយ​ពេទ្យ​វៀតណាម ក៏​តម្រូវ​ឲ្យ​សម្តេច វះកាត់​ប្រ​ជុ​យ​នោះ​ចេញ កាលពី​៦​ខែ​មុន​។ ដោយសារតែ​សម្តេច ទេព វង្ស មាន​ព្រះជន្ម​ច្រើន ដូច្នេះ ការវះកាត់ អាចធ្វើ​ឲ្យ​សុខភាព​ចុះខ្សោយ​។ ថ្មីៗ​នេះ សម្តេច ទេព វង្ស បាន​យាង​ទៅ​ពី​ខេត្តសៀមរាប ហើយ​ពេល​យាង​ដល់​កុដិ​វិញ ក៏​ព្រះ​សុខភាព​មិនទាន់មាន​ប​ញ្ហា​អ្វី​ដែរ រហូតដល់​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ ដោយ​មើលទៅ​ព្រះ​សុខភាព ចុះខ្សោយ​ខ្លាំង ទើប​មន្ត្រី​សង្ឃ សម្រេច​យាង​សម្តេច ទៅ​វៀតណាម​។ ​សូមបញ្ជាក់ថា សម្តេចព្រះ​មហាសង្ឃរាជ​គណៈមហានិកាយ ទេព វង្ស មាន​ព្រះជន្ម​៨៩​ព្រះ​វង្ស​។ 

​