» អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម » ប្រធានាធិបតី​ចិន ជួប​អតីត​មេដឹកនាំ​តៃវ៉ាន់ លោក Ma Ying-jeou នៅ​ទីក្រុង​ប៉េកាំងប្រកាសពីការប្រកាន់ជំហរបង្រួបបង្រួម! » ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​៖ វៀតណាម​ច្រណែន​កម្ពុជា​ស្និទ្ធ​ជាមួយ​ថៃ » កម្ពុជា​បដិសេធថា​មាស​៦​តោន​ដែល​វៀតណាម​ចាប់បាន​មិនមែន​មាស​ខ្មែរ​? » រូបសំណាក​សេះ​សមុទ្ទ​នៅ​ក្រុង​កំពត នឹង​សម្ពោធ​ជា​ផ្លូវការ​f​ថ្ងៃទី​១០ ខែមេសា​ » វិធី​ឆបោក ក្រោមរូបភាព​វិនិយោគ​រយៈពេល​ខ្លី ចំណេញ​ច្រើន​តាម​បណ្តាញ​សង្គម​ឡូ​វ​ត្រូវ​សម​ត្ត​កិច្ច​ចាប់ខ្លួន​ » ទាល់តែ​ក្រឡាប់​ឡាន​បានដឹងថា​ទំនិញ​យួន​ចូល​តាម​ច្រក​បុស​មន​សង្ស័យ​បន្លំ​ពន្ធ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1103 នាក់

ម្សិលមិញ 9706 នាក់

សរុប 14079346 នាក់

សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌឹ​ត​ចាក់​វ៉ា់​សាំង​ដូ​ស​ទី​៣​ហើយ​!

 

​ខេត្តកណ្តាល​៖​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌឹ​ត​ប៊ុនរ៉ានី​ហ៊ុនសែន​នៅ​ថ្ងៃទី​១៤​កញ្ញា​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣​ដែលជា​ដូ​ស​ជម្រុញ​ហើយ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន តាម​ហ្វេ​ស​បុក​ផ្លូវការ​បានសរសេរថា «​ថ្ងៃនេះ ខ្ញុំ​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​ជាមួយ​ភរិយា​ជាទី​ស្រឡាញ់​។ នៅ​ទូទាំងប្រទេស​ចាក់​ដូ​ស​ទី​៣​ឬ​ដូ​ស​ជំរុញ បាន​ប្រមាណ​ជិត ៧៨​ម៉ឺន​នាក់​រួចទៅហើយ​»​។a co huna 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​បញ្ជាក់ថា «​យើង​នឹង​បន្ត​ការចាក់​ដូ​ស​ទី​៣ ឱ្យបាន​គ្រប់ៗ​គ្នា​សម្រាប់​បងប្អូន​ដែល​បាន​ចាក់​ដូ​ស​ទី​១ និង​ដូ​ស​ទី​២​រួចរាល់ ទៅតាម​ពេលវេលា​ដែល​ត្រូវ​ចាក់ ដោយ​គិតពី​ដូ​ស​ទី​២ ទៅ​ដូ​ស​ទី​៣ ក្នុង​រយៈពេល​ពី​៤ ទៅ​៦​ខែ​»​។​សម្តេច​តេ​ជោ​ក៏បាន​មានប្រសាសន៍ បញ្ជាក់ជូន​ដល់​ពលរដ្ឋ​ឲ្យ​រក្សា​លិខិត​ចាក់​វ៉ាក់សាំង ដែល​ចេញ​ដោយ ក្រសួងការពារជាតិ ព្រោះ​កាត​នឹង​ផ្តល់ជូន​តាម​ក្រោយ​។ ដោយ​សម្តេច​បន្ថែមថា បញ្ហាសំខាន់​របស់​យើង គឺ​ចាក់​វ៉ាក់សាំង​ឱយបាន​មុន ដើម្បី​ការពារ​ការឆ្លង ជំងឺ ខណៈ​ក្រសួងការពារជាតិ​កំពុង​ផលិត​លិខិត​សំគាល់​ការចាក់​វ៉ាក់សាំង​ជូន​។ សុំ​រក្សា​លិខិត​នេះ​ទុក​ដើម្បី​ប្តូ​យក​លិខិត​សំគាល់​ការចាក់​វ៉ាក់សាំង​។​

​សម្រាប​ប់​ការចាក់​វ៉ាក់សាំង​ដូច​ច​ម្រុ​ញ​នេះដែរ​សម្តេច​តេ​ជោ​កាលពី​ថ្ងៃទី​១៣​កញ្ញា​បានប្រកាស​ក្រោយ​ជំនួប​ជាមួយ​លោក​វ៉ាង​យី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​ដែល​ប្រកាស​ផ្តល់ជំនួយ​វ៉ាក់សាំង​៣​លាន​ដូ​ស​ទៀត​នោះ​ថា​នឹង​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូ​ស​ជម្រុញ​ឬ​ដូ​ស​ទី​៣​ក្នុងអំឡុង​ខែតុលា​ខាងមុខនេះ​ផងដែរ​។​
​សូមបញ្ជាក់​ដែរ​ថាបើ​យោងតាម​របាយការណ៍​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ទូទាំងប្រទេស គិត​ត្រឹម​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១​រួមមានៈ​
(​ក្រុម​ដែលមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​)-​អ្នក​ចាក់​ដូ​ស​ទី​១ ចំនួន ៩ ៧៥៨ ១៩៨ នាក់​.-​អ្នក​ចាក់​ដូ​ស​ទី​២ ចំនួន ៨ ៦៣៨ ៥២៥ នាក់​
​ស្មើនឹង ៩៧.៥៨% នៃ​ប្រជាជន​គោលដៅ​សរុប ១០​លាន​នាក់​។​-​អ្នក​ចាក់​ដូ​ស​ទី​៣ ចំនួន ៧៧៩ ១៣២ នាក់​។​

(​កុមារ និង​យុវវ័យ អាយុ​ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ​)-​អ្នក​ចាក់​ដូ​ស​ទី​១ ចំនួន ១ ៧១២ ៤៥៥ នាក់​
-​អ្នក​ចាក់​ដូ​ស​ទី​២ ចំនួន ៩៩៥ ៧៣៧ នាក់​​ស្មើនឹង ៨៧.០៦% នៃ​ក្រុម​គោលដៅ​សរុប​ជិត ០២​លាន​នាក់​។​បើ​ធៀប​នឹង​ប្រជាជន​សរុប ១៦​លាន​នាក់​ការចាក​វ៉ាក់សាំង​បង្ការ​កូ​វីត​១៩​បាន ស្មើនឹង ៧១.៦៩%​។​a co huna1