» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5948 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696119 នាក់

វីរុស​ប​ម្លែ​ង​ថ្មី​ប្រភេទ B.1.617 ដែលជា​ប្រភេទ​គួរឱ្យ​ព្រួយបារម្ភ​បាន​មកដល់​ស្រុក​ខ្មែរ​ហើយ​!

 


​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​បញ្ជាក់ថា​នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២១​នេះ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បានធ្វើ​តេស្ត Sequencing រកឃើញ​មាន​អ្នក​ផ្ទុក មេរោគ​កូ​វីដ​-១៩ ដែលជា​ប្រភេទ​វីរុស​ប​ម្លែ​ង​ថ្មី B.1.617 លើ​អ្នកជំងឺ​ចំនួន​៣​រូប ដែលជា​ពលករ​កម្ពុជា​ត្រឡប់មក ពី​ប្រទេស​ថៃ តាម​ច្រក​អូរ​ស្មាច់​។a co vid new 

ពលករ​ខ្មែរ​ដែល​នាំចូល​មេរោគ​កូ​វីត​ប្រភេទ​ថ្មី​នេះ​មាន​៖​ទី​១ ភេទ​ស្រី អាយុ ២៧​ឆ្នាំ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ឧ​ត្ត​រ​មានជ័យ
​ទី​២ ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ភ្នំ ខេត្តបាត់ដំបង។​ទី​៣​ភេទ​ស្រី អាយុ ៤៣​ឆ្នាំ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។

​ រហូតមកដល់​ពេលនេះ វីរុស​ប​ម្លែ​ង​ថ្មី ប្រភេទ B.1.617 ដែល​ពិភពលោក​មានការ​ព្រួយបារម្ភ​ខ្លាំង​នេះ ត្រូវបាន​គេ​រកឃើញ​នៅ​បណ្តា​ប្រទេស​ចំនួន ៧​ហើយ នៅក្នុង​តំបន់​អាស៊ាន (​ប្រទេស​ឥណ្ឌូណេស៊ី ប្រទេស​ម៉ាឡេស៊ី ប្រទេស​ហ្វីលីពីន ប្រទេស​សិង្ហ​បុរី ប្រទេស​ថៃ ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា​) និង​បណ្តា​ប្រទេស​មួយចំនួនទៀត​លើ​ពិភពលោក​។

​ក្រសួងសុខាភិបាល បានធ្វើ​ការណែនាំ​ភ្លាមៗ ទៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ដែល​ពាក់ព័ន្ធ ក៏ដូចជា​ទៅគ្រប់​មន្ទីរ​សុខាភិបាល​ទាំងអស់ ឱ្យ​បង្កើន​ការយកចិត្តទុកដាក់ និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​គោលការណ៍​ប្រតិបត្តិ ស្តង់ដារ​បច្ចេកទេស​កា​រពារ​ការចម្លង​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់ ដោយ​ដាក់​អ្នកជំងឺ​ឱ្យនៅ​ដោយឡែក​ពីគ្នា និង​បន្ត​ការស្រាវជ្រាវ​ដោយ​ហ្មត់ចត់ លើ​ករណី​ដែល​សង្ស័យ ឬ​ពាក់ព័ន្ធ​ទៅនឹង​ការចម្លង​បន្ត​គ្នា​ផ្សេងៗ​ទៀត​នៅតាម​ទីតាំង ដែលមាន​ការរកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ។

​ក្រសួងសុខាភិបាល សូម​អំពាវនាវ និង​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត វិធានការ ៣​ការពារ និង​៣​កុំ ដែល​បាន​ដាក់ចេញ​ដោយ សម្តេច​អគ្គម​ហារ​សនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វិធានការ​ផ្សេងៗ​ទៀត​ដែល​បានដាក់​ចេញ​ដោយ​ក្រសួងសុខាភិបាល ជាពិសេស ការដាក់ចេញ​នូវ​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​បញ្ចៀស​បាន​នូវ​ការចម្លង​ទ្រង់ទ្រាយ​ធំ ក្នុង​សហគមន៍​.​។​

​ដើម្បី​ទប់​ជម្ងឺ​មួយ​នេះ​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ប្រមាណ​២​លាន​៥​សែន​នាក់​ហើយ​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ក្រោយពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ព​ន្លឿ​ន​ការចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​លឿន​និង​បាន​គ្រប់ៗ​គ្នា​សម្រាប់​អ្នករស់នៅ​ភ្នំពេញ​យ៉ាងយូរបំផុត​ក្នុងអំឡុង​ខែមិថុនា​ឆ្នាំ​២០២១​ខាងមុខនេះ ដើម្បី​កាត់ផ្តាច់​ឱ្យបាន​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ។

មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា​៖ ចាប់ពី​ថ្ងៃទី​១៨ ខែកុម្ភៈ រហូតមកដល់​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២១​នេះ ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​ចំនួន​២.៣៩៩.២៧៧​នាក់​ហើយ​ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ខណៈ​កាល​ថ្ងៃទី​០២ ខែមិថុនា ចាក់​បាន​ចំនួន​២.៣៤៧.៨៣៤​នាក់ មានន័យថា សម្រាប់​ថ្ងៃទី​០៣ ខែមិថុនា ក្រុមគ្រូពេទ្យ បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៥១.៤៤៣​នាក់​។a co vid new a co vid new1 a co vid new1 


​