» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5687 នាក់

ម្សិលមិញ 12365 នាក់

សរុប 20056916 នាក់

ថ្នាំព្យាបាលជំងឺមហារីក ដែលផលិតដោយប្រទេសរុស្ស៊ីចូលដល់ប្រទេសវៀតណាមហើយ!

 

 


វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម ទើបតែបានអនុម័តកាលពីដំណាច់ខែតុលា ឆ្នាំ ២០២៥ លើប្រភេទថ្នាំចាក់ប្រឆាំងនឹងជំងឺមហារីកមួយប្រភេទឈ្មោះ ភែមប្រូរៀ (Pembroria) ឱ្យចរាចរណ៍ប្រើប្រាស់សម្រាប់រយៈពេល ៣ឆ្នាំទៅមុខ ។a cancer

ថ្នាំចាក់ភែមប្រូរៀ (Pembroria) គឺជាប្រភេទថ្នាំប្រឆាំងនឹងជំងឺមហារីកដែលផលិតនៅប្រទេសរុស្សី និងចុះបញ្ជីតាមក្រុមហ៊ុនមួយនៅក្នុងប្រទេសអារ៉ាប់រួម (UAE) ជាមួយនឹងសមត្ថភាពព្យាបាលជំងឺមហារីកប្រមាណជា ១៤ប្រភេទផ្សេងគ្នា ។

ក្នុងចំណោមប្រភេទមហារីកដែលថ្នាំនេះអាចព្យាបាល គេបានបញ្ជាក់មួយចំនួនតែប៉ុណ្ណោះ រួមមាន៖ មហារីកសួត, មហារីកស្បែក, មហារីកពោះវៀនធំ, មហារីកមាត់ស្បូន, មហារីកតម្រង់នោម, មហារីកសុដន់ មហារីកថ្លើម និងមហារីកផ្សេងៗទៀត ដែលភាគច្រើនកំពុងកើតមាននៅក្នុងប្រទេសវៀតណាម ។

ទោះបីជាមន្ទីរពេទ្យ K ដែលជាមន្ទីរពេទ្យឯកទេសស្រាវជ្រាវនិងព្យាបាលជំងឺមហារីកឈានមុខគេមួយនៅរដ្ឋធានីហាណូយ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ថ្នាំចាក់ ភែមប្រូរៀ (Pembroria) ក្នុងពេលឆាប់ៗក៏ដោយ ក៏ថ្នាំនេះមិនទាន់គ្រប់ដណ្ដប់ដោយប្រព័ន្ធធានារ៉ាប់រងសុខភាពរបស់វៀតណាមនៅឡើយ។ មានន័យថា អ្នកជំងឺត្រូវចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីទិញថ្នាំនេះ ដោយបច្ចុប្បន្នថ្នាំនេះមានតម្លៃប្រហែល ១៨លានដុង (ឬប្រមាណជា ៥៨០ដុល្លារអាម៉េរិក) ក្នុងមួយដប ហើយជាធម្មតា អ្នកជំងឺត្រូវការ២ដបដើម្បីព្យាបាលក្នុងមួយវគ្គ ។

ចំណុចពិសេសនៃថ្នាំនេះ មានសារធាតុសំខាន់មួយឈ្មោះ Pembrolizumab (ក្នុងកម្រិត ១០០ មីលីក្រាម/៤ មីលីលីត្រ) ដែលប្រើប្រាស់ដើម្បីដាសកោសិកាការពាររាងកាយរបស់អ្នកជំងឺ ឱ្យស្គាល់និងវាយប្រហារកោសិកាមហារីកដោយខ្លួនឯង ។

គួររម្លឹកថា ការអនុម័តរបស់វៀតណាម តម្រូវឱ្យក្រុមហ៊ុនផលិតថ្នាំរបស់រុស្ស៊ីធានាថា ថ្នាំរបស់ខ្លួនបានផលិតតាមបទដ្ឋានគុណភាពខ្ពស់ ហើយត្រូវតាមដានសុវត្ថិភាព និងប្រសិទ្ធភាពរបស់ថ្នាំជាប្រចាំចំពោះអ្នកជំងឹរបស់វៀតណាម។ ជាពិសេស ក្រុមហ៊ុនត្រូវផ្ដល់របាយការណ៍នៅរៀងរាល់៣ខែម្ដង ស្ដីពីវឌ្ឍនភាពនៃការសិក្សាព្យាបាលដំណាក់កាលទី៣ (ដែលកំពុងដំណើរការ) ដើម្បីធានាថា ថ្នាំនេះនៅតែអនុលោមតាមបទប្បញ្ញត្តិ និងមានប្រសិទ្ធភាព ៕ប្រភព៖ Viet Nam News.a cancer1