» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12121 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702292 នាក់

ក្មេងស្រី​រងគ្រោះ​ដែល ត្រូវ​ជនសង្ស័យ​ទាំង​២០​នាក់ រំលោភ​បូកបាន មកដល់​អង្គការ AFESIP នៅ​ភ្នំពេញ​

​ភ្នំពេញ​៖ ក្មេងស្រី​រូបនេះ ត្រូវ​ជនសង្ស័យ​ទាំង​២០​នាក់ បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សេព​សន្ធ​វៈ​នៅ​៣​ទីតាំង​ផ្សេងគ្នា និង​៣​ថ្ងៃ​ជាប់ៗ​គ្នា ពោល​ចាប់ពី​ថ្ងៃទី​១៥ ១៦ និង​ទី​១៧ ខែមេសា ឆ្នាំ​២០២៤​តែ​ទើប​បែកធ្លាយ​នៅ​ថ្ងៃទី​៣​ឧសភា​ឆ្នាំ​២០២៤​តាមរយៈ​អ្នកស្រី​ម៉ម​សុមាលីប៉ុណ្ណោះ​។​a girl rape 

​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា ក្មេងស្រី​រងគ្រោះ​ដោយ​ការរំលោភ​បូក​ដែលមាន​គ្នាច្រើន​នាក់​នៅ​កន្លែង​ផ្សេងគ្នា ក្នុង​ខេត្តសៀមរាប​បានមក​ដល់​អង្គការ AFESIP Cambodia នៅ​ភ្នំពេញ ដោយមាន​ការទទួល​ស្វាគមន៍​ដោយ​លោកស្រី ម៉ម សុ​ម៉ាលី ប្រធាន​អង្គការ ។​រឿង​ដែល​សំខាន់​ក្រៅពី​ការ​លាកបាំង​អ្វីដែល​គួរ​ឲ្យ​ហួសចិត្ត​គឺ​ឪពុក​យុវតី​រងគ្រោះ​ត្រូវបាន​តុលាការ​ចាប់ឃុំខ្លួន​ដោយសារតែ​បា​ប្រើ​ហឹ​ង្សា​លើ​យុវជន​បង្ក​ម្នាក់​ក្នុងចំណោម​ច្រើន​នាក់​ដែល​សម​ត្ត​កិច្ច​ចាប់ខ្លួនបាន​។​

​លោក ពេជ្រ សុ​វ័​ន្ត ជា​ឪពុក​ក្មេងស្រី​រងគ្រោះ​ដែល​ត្រូវបាន​ជនសង្ស័យ​ចំនួន ២០​នាក់​រំលោភ​បូក ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប​ឃុំខ្លួន​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី​២០ ខែមេសា ក្រោយ​លោក​វាយ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​១៩ ខែមេសា​កន្លងទៅ​។ ដោយសារ​ទប់​កំហឹង​មិនបាន​លោក ពេជ្រ សុ​វ័​ន្ត បាន​ប្រើ​ហិង្សា​លើ​ជនសង្ស័យ ដែល​រំលោភ​កូនស្រី​របស់លោក​ម្នាក់​អាយុ​១៥​ឆ្នាំ ឱ្យ​របួស​ត្រង់​ភ្នែក​ខាងស្ដាំ និង​ហូរឈាម​តាម​ច្រមុះ​។ មួយថ្ងៃ​បន្ទាប់​ពោល​នៅ​ថ្ងៃទី​២០ ខែមេសា ម្ដាយ​ជនសង្ស័យ​បានដាក់​ពាក្យបណ្ដឹង​ប្រឆាំង​លោក ពេជ្រ សុ​វ័​ន្ត​។​

​បន្ទាប់ពី​បែកធ្លាយ​រឿង​អ​យុ​ត្តិ​ធ​ម៍​នេះ​រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ បាន​បញ្ជាក់ថា​អំពើហិង្សា ជា​អំពើ​ខុស​នឹង​ច្បាប់ព្រហ្មទណ្ឌ និង​ថា​ការឃាត់ខ្លួន​អ្នកប្រព្រឹត្ត​ពេល​មាន​បណ្ដឹង​ពី​ជនរងគ្រោះ ជា​រឿង​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​។ តែ​លោក​មិន​ភ្លេច​បញ្ជាក់ថា​ការសម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន ធ្វើឡើង​ក្នុងករណី​ចាំបាច់​ប៉ុណ្ណោះ​។ ចំពោះ​ករណី​ឪពុក​ក្មេងស្រី​រងគ្រោះ​មក​ដល់ពេល​បច្ចុប្បន្ននេះ លោក កើត រិ​ទ្ធ ថា​វិធានការ​ឃុំខ្លួន​លែងមាន​ភាពចាំបាច់​ទៀតហើយ​។ លោក​ស្នើឱ្យ​តុលាការ​ខេត្តសៀមរាប គប្បី​ប្រើ​វិធានការ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ជំនួស​ឱ្យ​ការឃុំខ្លួន​វិញ​។​

​បើតាម​សេចក្ដីថ្លែងការណ៍​របស់​សាលាដំបូង​ខេត្តសៀមរាប​ឲ្យ​ដឹងថា ជនបង្ក​តែ​៥​នាក់​ប៉ុណ្ណោះ​ដែល​បាន​ឃាត់ខ្លួន និង​ឃុំខ្លួន​។ ដោយឡែក​មាន​សង្ស័យ​ម្នាក់​ត្រូវបាន​ដោះលែង ដោយសារ​តុលា​ការរក​មិនឃើញ​ភស្ដុតាង​គ្រប់គ្រាន់ ដើម្បី​ចោទប្រកាន់ និង​ស្របតាម​ការស្នើសុំ​របស់​មេធាវី និង​អាណាព្យាបាល​ជនសង្ស័យ​។ តែ​ជន​ពាក់ព័ន្ធ​ផ្សេងទៀត​ចំនួន​១៤​នាក់ មិនទាន់​ឃាត់ខ្លួន​បាន​នៅឡើយ ដោយសារ​ពួកគេ​ពុំមាន​អត្តសញ្ញាណ​គ្រប់គ្រាន់​។ នេះ​បើតាម​សាលាដំបូង​ខេត្តសៀមរាប​។​​លោក អំ សំអាត នាយក​ប្រតិបត្តិ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ បាន​ប្រាប់​កាសែត​នៅ​ថ្ងៃទី​៤ ឧសភា​ថា តុលាការ និង​សមត្ថកិច្ច​គួរ​ស្វែងរក​ជន​ពាក់ព័ន្ធ​មក​អនុវត្ត​ទោស​តាមផ្លូវ​ច្បាប់ ព្រោះនេះ​ជា​រឿង​ឃោ​ឃៅ និង​ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​។​

​ពាក់ព័ន្ធ​នឹង​ការសម្រេច​ឃុំខ្លួន​ឪពុក​ក្មេងស្រី​រងគ្រោះ នាយក​ប្រតិបត្តិ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ​រូបនេះ​ថា តុលាការ​ខេត្តសៀមរាប​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​។ បើតាម​សាលាដំបូង​ខេត្តសៀមរាប​ដដែល ជនសង្ស័យ​ទាំង​២០​នាក់ បាន​ប្រព្រឹត្ត​អំពើ​រំលោភ​សេព​សន្ធ​វៈ​នៅ​៣​ទីតាំង​ផ្សេងគ្នា និង​៣​ថ្ងៃ​ជាប់ៗ​គ្នា ពោល​ចាប់ពី​ថ្ងៃទី​១៥ ១៦ និង​ទី​១៧ ខែមេសា​។ យ៉ាងណា ក្មេងស្រី​ដែល​រងគ្រោះ​ពី​អំពើ​រំលោភ​បូក​នេះ ត្រូវបាន​អង្គការ Afesip Cambodia របស់​អ្នកស្រី ម៉ម សុ​ម៉ាលី យកទៅ​ព្យាបាល​។​ទោះបីយ៉ាងណា​បន្ទាប់ពី​ដឹង​ដល់​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​តុលាការ​ខេត្តសៀមរាប​ស​ម្រេច​ដោះលែង​ឪពុក​ក្មេងស្រី​រងគ្រោះ​ឱ្យនៅ​ក្រៅ​ឃុំ​ហើយ ក្នុង​សំណុំរឿង​រំលោភ​បូក​លើ​នារី​វ័យ​១៥​ឆ្នាំ​ម្នា​ក់នៅ​ខេត្តសៀមរាប ក្រោយ​មាន​សំណើ​ពី​ក្រសួងយុត្តិធម៌​។

 

​ទាក់ទង​នឹង​ចំណាត់ការ​លើ​ជនសង្ស័យ​ដែល​ប្រព្រឹត្ត​អំពើ​រំលោភ​ជា​ក្រុម​វិញ សាលាដំបូង​ខេត្តសៀមរាប បាន​អះអាងថា តុលាការ​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ចំនួន​១៤​នាក់ បន្ទាប់ពី​ពិនិត្យ​ភស្តុតាង ចម្លើយ​ជនរងគ្រោះ និង​ជនសង្ស័យ​។ ប៉ុន្តែ​មកទល់នឹង​ថ្ងៃទី​៣​ឧសភា​នេ បច្ចុប្បន្ន អាជ្ញាធរ​ទើបតែ​ឃាត់ខ្លួន និង​សម្រេច​ឃុំ​ជនសង្ស័យ​បាន​៥​នាក់​ប៉ុណ្ណោះ ខណៈ​ជនសង្ស័យ​បន្ត​គេចខ្លួន​។ប្រភពពី​សមត្ថកិច្ច​បា​ន​ប្រាប់​នៅ​ល្ងាច​ថ្ងៃទី​៣ ខែ ឧសភា ឆ្នាំ​២០២៤ នេះ​ថា ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស បា​នប​ញ្ជួ​ន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តសៀមរាប ចំនួន​៦​នាក់ ករណី​រំ​លោ​.​ភ​សេពសន្ថវ​:(​រំលោភ​បូក​) ១-​ឈ្មោះ អ៊ី​ម វណ្ណ​អ៊ី​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ (​គ្មាន​) ទីលំនៅ​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។ ២-​ឈ្មោះ សេង សំណាង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​រត់​តុ ទីលំនៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្ត សៀមរាប​។​

៣-​ឈ្មោះ ស្រី​សុវណ្ណ មករា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។ ៤-​ឈ្មោះ ឃុំ សា​វី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​សាលា​កំរើក ក្រុង ខេត្តសៀមរាប ។ ៥-​ឈ្មោះ ឡុង សេង​ឡាយ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ (​គ្មាន​)​ទីលំនៅ​ភូមិ​តាវៀន សង្កាត់ សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប និង ៦-​ឈ្មោះ ឌឿ​ន បញ្ញា​ស័ក អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​ជនសង្ស័យ​ទាំង​១៤​នាក់ ដែល​ស្ថិត​នៅក្រៅ​ឃុំ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្ត កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ .។

ទោះយ៉ាងណា​ក៏ដោយ តុលាការ​សាលាដំបូង​ខេត្តសៀមរាប អះអាងថា​នឹង​បន្ត​ចាត់ការ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នេះ​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​។«​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប នឹង​បន្ត​ចាត់ការ​សំណុំរឿង រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស នេះ​ឱ្យបាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ដើម្បី​ស្វែងរក​ការពិត និង​យុត្តិធម៌​ជូន​ភាគី​ពាក់ព័ន្ធ​ទាំងអស់​»​។ សាលាដំបូង​ខេត្តសៀមរាប អះអាង​ក្នុង​ក្នុង​លិខិត​ថ្លែងការណ៍​នេះ​របស់ខ្លួន​៕a girl rapa a girl rapa1 a girl rapa2 a girl rap1 a girl sr rap a girl sr rap1 


​