» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9023 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699194 នាក់

វៀតណាម​ជម្រុញ​ការផលិត​ស្រូវ​សម្រាប់​ការនាំចេញ​អង្ករ​ឲ្យ​បាន​ចំនួន ៨​លាន​តោន

​វៀតណាម​៖ វៀតណាម​រំពឹងថា​នឹង​ផលិត​ស្រូវ​បាន​ចំនួន ៤៣​លាន​តោន​នៅ​ឆ្នាំនេះ ដើម្បី​គ្រប់គ្រាន់​សម្រាប់​បំពេញតម្រូវការ​នាំចេញ​អង្ករ​ជាង ៨​លាន​តោន​និង​ការប្រើប្រាស់​ក្នុងស្រុក​។​កាសែត VN Express របស់​វៀតណាម បាន​រាយការណ៍​ថា ក្រសួងកសិកម្ម​និង​អភិវឌ្ឍន៍ជនបទ​បាន​ឱ្យដឹងថា ក្នុង​រយៈពេល ៤​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២៤ វៀតណាម​រកចំណូលបាន ២,០៨​ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​អង្ករ​ចំនួន ៣,២៣​លាន​តោន​ទៅ​បរទេស កើនឡើង ៣៦,៥% បើ​គិត​ជាត​ម្លៃ និង ១១,៧% បើ​គិត​ជា​បរិមាណ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​​ការកើនឡើង​តម្លៃ​កើតមានឡើង​ដោយសារ​កំណើន​តម្លៃ​អង្ករ ដែល​បាន​នាំចេញ​ចំនួន​២២,២% ដល់ ៦៤៤​ដុល្លារ​ក្នុង​មួយ​តោន​ចាប់​តាំងពីដើម​ឆ្នាំនេះ​។​a rice vn1 

​យោងតាម​កាសែត VN Express របាយការណ៍​នានា នៅក្នុង​សន្និសីទ​នាពេល​ថ្មីៗ​នេះ ស្តីពី​ការនាំចេញ​អង្ករ​នៅ​ទីក្រុង​កាន់​ថឺ ស្ថិតក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ​បង្ហាញថា ដោយសារ​ឥទ្ធិពល​អ៊ែ​ល​នី​ញ៉ូ និង​បម្រែបម្រួល​អាកាសធាតុ ទិន្នផល​ស្រូវ​សកល​ក្នុង​ដំណាំ​ឆ្នាំ​២០២៣-២០២៤ ត្រូវបាន​ព្យាករ​ថា​នឹង​ធ្លាក់ចុះ​ដល់​ជិត ៥១៨​លាន​តោន ខណៈដែល​តម្រូវ​ការប្រើ​ប្រាស់​មាន​ចំនួន ៥២៥​លាន​តោន ដែល​មានន័យថា​ពិភពលោក​នឹង​ប្រឈម​ការខ្វះខាត​ស្រូវ​ប្រហែល ៧​លាន​តោន​នៅ​ឆ្នាំនេះ​។​​បរិមាណ​អង្ករ​សរុប​សម្រាប់​ការនាំចេញ នៅក្នុង​តំបន់​ដីសណ្ដ​ទន្លេមេគង្គ ដែលជា​មជ្ឈមណ្ឌល​ផលិត​ស្រូវ​ធំ​បំផុត របស់​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​២០២៤ ត្រូវបាន​ប៉ាន់ប្រមាណ​ថា​នឹង​កើន​ឡើងដល់​ប្រហែល ៧,៦​លាន​តោន​.។

សូមរំលឹកថា​នៅ​ឆ្នាំ​២០២៣ ការនាំចេញ​អង្ករ​របស់​វៀតណាម​សម្រេចបាន ៨,១៣ លាន​តោន ដោយមាន​តម្លៃ ៤,៧ ពាន់​លាន​ដុល្លារ​អាមេរិក ជា​កម្រិត​ខ្ពស់​កំណត់ត្រា​សម្រាប់​ផ្នែក​ទំនិញ​ស្រូវ​អង្ករ​របស់​វៀតណាម​។ នេះ​ជាការ​ស្ថិតិ​ថ្មី​បំផុត​ដែល​អគ្គនាយកដ្ឋាន​គយ​វៀតណាមបានប្រកាស​កាលពី​ថ្ងៃទី ១២ ខែមករា​។​​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០២២ ការនាំចេញ​អង្ករ​បាន​កើនឡើង ១៤,៤% អំពី​បរិមាណ​នាំចេញ និង ៣៥,៣% អំពី​តម្លៃ​នាំចេញ​។ ប្រទេស​ហ្វីលីពីន​គឺជា​ទីផ្សារ​នាំចូល​អង្ករ​ដ៏​ធំ​បំផុត​របស់​វៀតណាម​ក្នុង​ឆ្នាំ​២០២៣ ដោយ​បរិមាណ​ជាង ៣,១ លាន​តោន​។ ប្រទេស​ឥណ្ឌូនេស៊ី​បាន​នាំចូល​ប្រហែល ១,១៥ លាន​តោន​; ប្រទេស​ចិន​មាន​ចំនួន​ជាង ៩០៨ ០០០ តោន ខណៈដែល​ប្រទេស​ហ្គា​ណា​នាំចូល​ប្រហែល ៥៧៦ ០០០ តោន​។​

​វៀតណាម​គឺជា​ប្រទេស​ផលិត​អង្ករ​ធំជាងគេ​ទី ៥ របស់​ពិភពលោក និង​ជា​ប្រទេស​នាំចេញ​ធំជាងគេ​ទី ៣ របស់​ពិភពលោក ។ បើទោះបី​រង​ផលប៉ះពាល់​ពី El Nino ក៏ដោយ ក៏​ម​រិ​បាណ​នាំចេញ​របស់​វៀតណាម​នៅតែ​កើនឡើង​យ៉ាងខ្លាំង​។ យោងតាម​ធុរកិច្ច ការនាំចេញ​អង្ករ​របស់​វៀតណាម​បាន​កើនឡើង​យ៉ាងខ្លាំង​ចាប់តាំងពី​រដ្ឋាភិបាល​ឥណ្ឌា​បានចេញ​សេចក្តី​បម្រាម​លើ​ការនាំចេញ​អង្ករ​non-basmati កាលពី​ខែកក្កដា​ឆ្នាំមុន​។ រហូតមកដល់​ពេលនេះ ការហាម​ប្រាម​នេះ​មិនទាន់​ត្រូវបាន​ដកចេញ​ទេ ដូច្នេះ​ការនាំចេញ​អង្ករ​របស់​វៀតណាម​នៅ​ឆ្នាំនេះ​នឹងមាន​សញ្ញា​វិជ្ជមាន​ជាច្រើន​។ បច្ចុប្បន្ន អង្ករ​ឥណ្ឌា​ស្រូបយក​ប្រហែល ៤០% នៃ​ការនាំចេញ​អង្ករ​សរុប​របស់​ពិភពលោក​៕​a rice vn