» រដ្ឋបាល​រាជធានី​ភ្នំពេញ ហៅ​ពលរដ្ឋ​៣​គ្រួសារ​ដែល​រង​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​បាសាក ចាក់អង្រែ​ក្រោម​–​ព្រែកប្រា មក​សួរថា​យក​សំណង​ឬ​អត់​? » ចិន​ព្រមាន​អាមេរិក និង​ព្រមាន​ប្រទេស​ណា​ដែល​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អាម៉េរិក​ដើម្បី​រុញ​ចិន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល​ » ពន្ធគយ​អាមេរិក​ថ្មី​លើ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​១៤ ក្នុងនោះ​កម្ពុជា​៣៦%​ស្មើ​ថៃ​តែ​ខ្ពស់ជាង​វៀតណាម​! » ថៃ​ធើ​ស៊ី៎​ឧកញ៉ា​កុក​អាន​សមាជិក​ព្រឹទ្ធ​ភា​កម្ពុជា​ប្រតិកម្ម​ថា​បៀម​ឈាម​ព្រួស​ » កម្ពុជា​ស្នើ​ថៃ​ឱ្យ​ឈប់​ប្រើ​ផែនទី​ឯកតោភាគី​ដែល​បំពាន​លើ​M0U​ឆ្នាំ​២០០០ » មក​ស្គាល់​មនុស្ស​មានអំណាច​ទី​២​នៅក្នុង​ប្រទេស​ថៃ​! » អាជ្ញាធរ​ជាតិ​ព្រះវិហារ រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១៧ នៃ​ការចុះ​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨- ៧ កក្កដា ២០២៥)​និង​ភាព​ឈឺផ្សារ​របស់​ថៃ » ឧកញ៉ា ស្រី ចាន់ថន​និមន្ត​លោកតា ស៊ុ​ច ចុះ នាំយក​គ្រឿង​អំណោយ​ជូន​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ នៅ​ព្រះ​វិ​ហ៊ា​រ​ » មន្ត្រី​ព្រំដែន​កម្ពុជា​វៀតណាម​កោះធំ អនុញ្ញាតឱ្យ​សាច់គោ និង​ភ្លៅ​មាន់​ជាង​៨​តោន នាំចូល​ពី​វៀតណាម​មន្ត្រី​កសិកម្ម​អ្នក​ចាប់​!? » កម្ពុជា បានទទួល​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​អគ្គ​រដ្ឋបាល​គយ​ចិន ដើម្បី​ចាប់ផ្តើម​ធ្វើការ​នាំចេញ​ផ្លែ​ទុរេន​ស្រស់ » ពលករ​ខ្មែរ ថៃ នៅតែ​បន្ត​ឆ្លងដែន​ពី​ថៃ​ចូលមក​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អូរ​ស្មាច់​បើមកអស់តើមានការងារធ្វើគ្រប់អត់? » ទិញ​ថ្នាំពេទ្យ​ពី​ថៃ មក​ព្យាបាល​ជម្ងឺ តែ​កាសែត​ថៃ​ផ្សាយ​ថា​:​ជា​អំណោយ​មនុស្សធម៌ ទៅវិញ​ » រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម័​ថៃ​និង​កម្ពុជា​ម៉ាំង​ទៅ​ម៉ាំង​មក​! » បាក់​ថ្ម​ការដ្ឋាន​ក្រុមហ៊ុន​ចិន​សម្លាប់​កម្មករ​ខ្មែរ​២​នាក់​! » បាក់​ថ្ម​ការដ្ឋាន​ក្រុមហ៊ុន​ចិន​សម្លាប់​កម្មករ​ខ្មែរ​២​នាក់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1451 នាក់

ម្សិលមិញ 5810 នាក់

សរុប 17054608 នាក់

លោក​កែវ​រ៉េមី​បកស្រាយ​ពី​សិទ្ធិមនុស្ស​កម្ពុជា ថា​មិន​ដូច​របាយការណ៍ អាមេរិក និង​អឺរ៉ុប​ទេ​!

​ភ្នំពេញ​៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី កែវ រ៉េមី បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា បានបង្ហាញ​ឆន្ទៈ​យ៉ាង​មុតមាំ​ក្នុងការ​ការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស និង​កិច្ចសហការ​អន្តរជាតិ​យ៉ាង​ល្អ តាមរយៈ​ការផ្តល់​សច្ចាប័ន និង​ការទទួលយក​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​ធ្វើឱ្យ​ប្រទេស​កម្ពុជា ក្លាយជា​ប្រទេស​លេចធ្លោ​ជាង និង​ឈានមុខ​គេ​ក្នុង​តំបន់ ក្នុងនាម​ជា​រដ្ឋ​ភាគី​នៃ​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ​។ ការលើកឡើង​ដូចនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី ស្ថានភាព​សិទ្ធិមនុស្ស នៅក្នុង​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២៤​។​a keo remy 

​លោក​ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​កម្ពុជា​បាន​ចូល​សូម​យ៉ាងសកម្ម និង​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អ​ជាមួយ​យន្តការ​សិទ្ធិមនុស្ស​នានា​របស់​អង្គការសហប្រជាជាតិ ហើយ​កម្ពុជា​ជា​ប្រទេស​តែមួយគត់​ក្នុង​តំបន់​អាស៊ាន ដែល​បាន​ស្វាគមន៍​ទាំង​វត្តមាន​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា ព្រមទាំង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា (OHCHR) ដើម្បី​ត្រួតពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​​ក្រៅពីនេះ​កម្ពុជា​តែងតែ​សហការ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​អ្នករាយការណ៍​ពិសេស ព្រមទាំង​ទទួលបាន​ការកោតសរសើ​រ​ពី​សំណាក់​អ្នកជំនាញ​ឯករាជ្យ​របស់​អង្គការសហប្រជាជាតិ​ផងដែរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​។ កម្ពុជា​ក៏បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​យន្តការ​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ាន ក្នុងនាម​ជា​តំណាង​កម្ពុជា​ប្រចាំ​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួលបន្ទុក​សិទ្ធិមនុស្ស (AICHR) និង​តែងតែ​ចូលរួម​ក្នុង​កិច្ចប្រជុំ ក៏ដូចជា​កម្មវិធី​សកម្មភាព​ចម្បង​ផ្សេងៗ​ផងដែរ​។​

​ចំពោះ​សិទ្ធិ​រស់រានមានជីវិត កម្ពុជា​បាន​ធានា​ដោយ​ផ្តើមចេញពី​ការសង្គ្រោះ​អាយុជីវិត​របស់​ពលរ​ដ្ឋ​ពីរ​បប​ប្រល័យពូជសាសន៍ ប៉ុលពត និង​ការនាំមក​នូវ​សន្តិភាព​ពេញលេញ​ទូទាំង​ផ្ទៃ​ប្រទេស​តាមរយ​នយោបាយ ឈ្នះ​-​ឈ្នះ ហើយ​ដែល​សន្តិភាព​នេះ​ជា​មូលដ្ឋានគ្រឹះ​នៃ​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិ​រស់រាន​មានជីវិត និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ មិនតែប៉ុណ្ណោះ​រាជរដ្ឋាភិបាល​បាន​បន្ត​ការលើកកម្ពស់​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ តាមរយៈ​កម្មវិធី​គោលនយោបាយ​អាទិភាព ៦​ចំណុច ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដែល​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ផងដែរ​។ ចំពោះ​សិទ្ធិ​ទទួល​ព័ត៌មាន គឺ​ត្រូវបាន​ធានា​និង​ការពារ តាមរយៈ​យន្តការ​ច្បាប់ និង​ស្ថាប័ន និង​ការអនុញ្ញាតឱ្យ​បង្កើត និង​ដំណើរការ​ស្ថាប័ន​ព័ត៌មាន​ទាំង​ជាតិ និង​អន្តរជាតិ​នៅ​កម្ពុជា ដែល​ធ្វើការ​ផ្សព្វផ្សាយ​ដោយ​សេរី​។​ទន្ទឹមនេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុ​ជាមាន​ជាង ២០០០​ស្ថាប័ន និង​អ្នកសារព័ត៌មាន​រាប់ម៉ឺន​នាក់ ដែលមាន​ទាំង​សំឡេង​រិះគន់​រដ្ឋាភិបាល ហើយ​បាន​នឹង​កំពុងដំណើរការ​តាមរបៀប​បែប​ប្រពៃណី និង​ឌីជីថល​ដោយ​គ្មាន​ការត្រួតពិនិត្យ​ជាមុន​ឡើយ​។​

​លោក​ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បាន​បញ្ជាក់ដែរថា កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ និង​ឯករាជ្យ មាន​សន្តិភាព​ពេញលេញ មាន​នីតិរដ្ឋ និង​ស្ថិរភាព​នយោបាយ ដែលមាន​ព្រះមហាក្សត្រ​ទ្រង់​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ និង​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ការគោរព​សិទ្ធិមនុស្ស ស្របតាម​បរិបទ​នៃ​សង្គម​ខ្មែរ​។ សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ សិទ្ធិមនុស្ស និង​ការរស់នៅ​ប្រកបដោយ​សុខដុមរមនា​របស់​ប្រជាពលរដ្ឋ ត្រូវបាន​ការពារ​យ៉ាង​ខ្លាំងក្លា​ពី​កម្លាំង​ជាតិ​ទាំងមូល ដែល​រួបរួមគ្នា​ជុំវិញ​រាជរដ្ឋាភិបាល​។​​ប្រទេស​កម្ពុជា​បានប្រែក្លាយ​ពី​វាលពិឃាត ពី​សមរភូមិ​នៃ​សង្គ្រាមរ៉ាំរ៉ៃ ពី​ការបែកបាក់​ជាតិ និង​ការបែងចែក​ទឹកដី និង​ពី​ទឹកដី​ដែល​សេដ្ឋកិច្ចជាតិ​ត្រូវបាន​បំផ្លាញ ទៅជា​ទឹកដី​សន្តិភាព ឯកភាព ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស នីតិរដ្ឋ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នាពេល​បច្ចុប្បន្ន​។​

​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​កម្ពុជា ដែល​ត្រូវបាន​អ្នករាយការណ៍​របស់​អឺរ៉ុប និង​អាមេរិក តែងតែ​យកមក​វាយតម្លៃថា​មិនល្អ​នោះ លោក​ទេសរដ្ឋមន្ត្រី កែវ រ៉េមី បាន​បកស្រាយ​ថា ដោយសារ​ក្រុម​អ្នកវាយតម្លៃ​ទាំងនោះ​ចង់ឱ្យមាន​វត្តមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) រស់​ឡើងវិញ និង​ចង់ឱ្យ​និន្នាការ​នយោបាយ​របស់​កម្ពុ​ជា មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ខ្លួន​ជាង​ប្រទេស​ចិន​។ លោក​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​ខាង​ទទួលបន្ទុក​សិទ្ធិមនុស្ស​អឺរ៉ុប អាមេរិក គឺ​ក្តៅ​ជាងគេ​រឿង​ទាក់ទង​នឹង​គណបក្សប្រឆាំង ដែល​គាត់​វាយតម្លៃ​រឿង​សិទ្ធិមនុស្ស​កម្ពុជា មិន​រឿង​តែ​ប៉ុណ្ណឹង​ទេ បើសិនជា​ជា​ឱ្យមាន CNRP រស់​ឡើងវិញ វត្តមាន​លោក សម រង្ស៊ី លោក កឹម សុខា ឬក៏​ទាក់ទង​ភ្លើងទៀន ហើយ​និន្នាការ​ជាមួយ​យើង​ជាមួយ​គាត់ កុំ​ទំនាក់ទំនង​ល្អជា​មួយ​ចិន​ខ្ញុំ​ជឿថា​រឿង​សិទ្ធិមនុស្ស​គាត់​និយាយ​ល្អ​ហ្មង​»​។​

​លោក​ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បាន​លើកឡើង​ដែរ​ថា ចំណុច​ដែល​បណ្តា​ប្រទេសមួយ​ចំនួន​តូច​បាន​ប្រើ​របាយការណ៍​សិទ្ធិមនុស្ស​របស់ខ្លួន​វាយតម្លៃ​លើ​ប្រទេស​កម្ពុជា​ថា មិនមាន​ភាពល្អប្រសើរ​នេះ គឺ​ខុសពី​ស្ថាន​ភា​ពិត​នៅ​កម្ពុជា​។ ដូច្នេះ ការវាយតម្លៃ​តាមរយៈ​របាយការណ៍​កន្លងមក ផ្ទុយស្រឡះ​ពី​រូបភាព​ជាក់ស្តែង​នៅ​កម្ពុជា ខណៈ​ប្រទេស​កម្ពុជា ជា​រដ្ឋ​អ​ធិ​តេ​យ្យ​មាន​សិទ្ធិ​គ្រប់គ្រាន់ ដើម្បី​អនុវត្ត​ច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​ដែល​បានចែង​។​​លោក​បាន​បន្ថែមថា​៖ «​រដ្ឋាភិបាល យើង​ដឹងថា​យើង​ធ្វើ​អី ហើយ​យើង​បាននិងកំពុង​ធ្វើ​អី​ទៀត​ជាពិសេស​ផ្ដោតទៅលើ​ផលប្រយោជន៍​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គឺ​ជំរុញ​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ សិទ្ធិ​ទទួលបាន​នូវ​ការរស់រានមានជីវិត សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ​ទាំង​អស់ហ្នឹង​ត្រូវបាន​ធានា​ដោយ​រដ្ឋាភិបាល​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់​បទដ្ឋាន​គតិ​យុទ្ធ​ទាំងអស់​ដែលមាន​ជាធរ​មាននៅ​កម្ពុជា​។ ម្យ៉ាងវិញទៀត របាយការណ៍​ទាំងនោះ​មិនបាន​ឆ្លុះបញ្ចាំង​ពី​សិទ្ធិមនុស្ស​ជាក់ស្ដែង​នៅ​កម្ពុជា​ទេ ដោយសារតែ​ពួកគេ​ធ្វើតាម​របៀបវារៈ​នយោបាយ​របស់​ពួកគេ​»​។​

​ពាក់ព័ន្ធ​នឹង​របាយការណ៍​របស់​អ្នករាយការណ៍​អឺរ៉ុប និង​អាមេរិក​នេះ លោក​ទេសរដ្ឋមន្ត្រី កែវ រ៉េមី បាន​ឆ្លើយតប​ថា ជា​ទម្លាប់​អាក្រក់ នៅពេលដែល​គាត់​មាន​សត្រូវ​នៃ​ប្រទេស​ណាមួយ​គាត់​ចង់ឱ្យ​យើង​ធ្វើ​សត្រូវ​ជាមួយ​សត្រូវ​គាត់​ដែរ​ហើយ​កម្ពុ​ជាមាន​ផលប្រយោជន៍​អ្វី​ទៅ​ដើរ​ធ្វើ​សត្រូវ​ជាមួយ​សត្រូវ​រប​ស់គា​ត់​។ រឿង​គាត់​ជា​រឿង​របស់គាត់ រឿង​កម្ពុជា​ជា​រឿង​របស់​កម្ពុជា​។ អ្វីដែល​សំខាន់ គឺ​កម្ពុជា មាន​ភាពច្បាស់លាស់ លើ​ការគោរព​សិទ្ធិមនុស្ស​របស់ខ្លួន និង​ការបន្ត​ការងារ​ទៅមុខទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ជាតិ និង​ប្រជាជន ក្រោម​ដំបូល​សន្តិភាព និង​ការគោរព​ច្បាប់​រដ្ឋ​។​​កម្ពុជា​គ្មាន​ទោស​ប្រហា​ជីវិត​ទេ ខណៈ​ប្រទេស​កុម្មុយនីស្ត មានទោស​ប្រហា​ជីវិត និង​ឯក​បក្ស​ខ្លះ អាមេរិក​មិនដែល​និយាយ​អាក្រក់​ទាល់តែសោះ​។ ដូចនេះ​មិនបាច់​ឆ្ងល់​ទេ ដោយសារតែ​កម្ពុជា​គ្មាន​ផលប្រយោជន៍​ឱ្យ​ខ្លួន បានជា​គេ​និយាយ​ពី​កម្ពុជា​មិនល្អ​ដូចនេះ​៕a keo remy1