» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 392 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006173 នាក់

អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់​វ៉ាក់សាំង BioNTech-Pfizer

 

​ស្វី​ស​៖ អង្គការ​សុខភាព​ពិភព​( WHO )​បានសម្រេច​អនុម័ត​ដាក់ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូ​វីដ​១៩ ជាបន្ទាន់​របស់​ក្រុមហ៊ុន BioNTech-Pfizer ដែល​ធ្វើ​ឲ្យ​វ៉ាក់សាំង BioNTech-Pfizer ក្លាយជា​វ៉ាក់សាំង​ដំបូង​គេ​ដែល​ទទួលបាន​ការយល់​ព្រម​ពី WHO ។ a co who2 

​លោក​វេជ្ជបណ្ឌិត Mariangela Simao​ជំនួយការ​អគ្គនាយក​អង្គការ WHO បាន​មានប្រសាសន៍​ក្នុង​សេចក្តីថ្លែងការណ៍​ថា​៖ ​ការអនុម័ត​នេះ គឺជា​ជំហាន​វិជ្ជមាន​មួយ​ដែល​ធានា​ឱ្យ​ប្រទេស​ទាំងអស់​ទទួលយក​វ៉ាក់សាំង​កូ​វីដ​១៩ នេះ​មកប្រើប្រាស់​។ ក្នុងនោះ ខ្ញុំ​ចង់សង្កត់ធ្ងន់​ជាពិសេស​ទៅលើ​តម្រូវការ​ក្នុងការ​ទទួលបាន​វ៉ាក់សាំង​មួយ ដែលមាន​ប្រសិទ្ធភាព​ឱ្យបាន​ទូលំទូលាយ និង​មានការ​ផ្គត់ផ្គង់​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាជន​ដែល​ងាយ​រងគ្រោះ​គ្រប់ទិសទី​។

លោក​វេជ្ជបណ្ឌិត Mariangela Simao​បន្តថា​៖ WHO និង​ដៃគូ​ការងារ​របស់​យើង កំពុងធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​វាយតម្លៃ​ប្រសិទ្ធភាព​វ៉ាក់សាំង​ដទៃទៀត​មុននឹង​សម្រេច​អនុម័ត ដែល​ឥឡូវនេះ​វ៉ាក់សាំង​មួយចំនួន​បាន​ឈានដល់​កម្រិត​អាច​ធានា​សុវត្ថិភាព និង​ប្រសិទ្ធភាព​បាន​ហើយ​។ យើង​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​វ៉ាក់សាំង​ទាំងអស់​ដាក់​របាយការណ៍​ស្តីពី​វ៉ាក់សាំង​របស់ខ្លួន​ស្នើ​មកកាន់​ពួកយើង ដើម្បី​ពិនិត្យ និង​វាយ​តំលៃ​បន្ត ពីព្រោះ​វា​ចាំបាច់​ណាស់​ដែល​យើង​ត្រូវ​ការធានា​វ៉ាក់សាំង​មួយ​ដែលមាន​ប្រសិទ្ធ​ភាពជា​ចាំបាច់ ដើម្បី​បម្រើ​ប្រទេស​ទាំងអស់​ជុំវិញ​ពិភពលោក ក៏ដូចជា​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ផងដែរ​។


​ក្រៅពី​ការអនុម័ត​របស់ WHO ទីភ្នាក់ងារ UN ក៏​ធ្លាប់​បញ្ជាក់​កាលពីពេល​កន្លងទៅ​ផងដែរ​ថា​៖ ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន BioNTech-Pfizer បាន​បំពេញ​តាម​លក្ខណៈវិនិច្ឆ័យ​កំណត់ដោយ WHO ត្រឹមត្រូវ​ដែល​អាច​ធានាបាន​នូវ​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វា ហើយ​អត្រា​ហានិភ័យ​ដែល​អាច​នឹង​កើតមាន​ក្នុងការ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​ក៏​តិច​ដែរ​។

​គួរ​បញ្ជាក់ថា WHO បាន​ចូលរួម​ជា​ចំណែក​មួយ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​ក្នុង​ការធានា​នូវ​សុវត្ថិភាព​របស់​វ៉ាក់សាំង ក៏ដូចជា​ចែកចាយ​វ៉ាក់សាំង​ជូន​ដល់​ប្រទេស​ក្រីក្រ​ផងដែរ​។ ក្នុងនោះ​គំនិត​ផ្តួចផ្តើម​នៃ​គម្រោង​ដែលមាន​ឈ្មោះថា COVAX របស់ WHO មាន​គោលបំណង​ផ្តល់នូវ​វ៉ាក់សាំង​ជិត ២ ពាន់​លាន​ដូ​ស ជូន​ប្រទេស​ក្រីក្រ​នៅ​ដើមឆ្នាំ ២០២១ នេះ​៕a co who1