» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5493 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695664 នាក់

ចាប់ខ្លួន​ស្ត្រី​ម្នាក់នៅព្រលានយន្តហោះរឿង ប្រើ​ប្លង់ដី​ក្លែងក្លាយ​ឆបោក​លុយ​ម្ចាស់បំណុល​ជិត​២០​ម៉ឺន​ដុល្លារ​!


ភ្នំពេញ៖​នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២៣ សម​ត្ត​កិច្ច​បាន​ចាប់ខ្លួន​ស្ត្រី​ម្នា​ក់នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រួច​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ ៥៥៥ "​ហ​" ដ​.​ច​.​ន ចុះ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២៣ ក្រោយពេល​ស្ត្រី​រូបនេះ​ធ្វើ​មាតុភូមិនិវត្តន៍​។​​ជនជាប់ចោទ​មានឈ្មោះ ជា សុ​ផល្លា ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពាណិជ្ជករ មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៥ (​បុរី​ពិភពថ្មី​សំរោង​អណ្តែត​) ផ្លូវ​លេខ​១ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដាក់​ក្រោម​ការពិនិត្យ​ពីបទ​ឆបោក ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ តាម​មាត្រា​៣៧៧ មាត្រា​៣៧៨ មាត្រា​៦២៩ និង​មាត្រា​៦៣០ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២១​។​a girl land fake 

​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ឈ្មោះ ជា សុ​ផល្លា និង​ប្តី​ឈ្មោះ ឈាង សុភ​ក្តិ បានមក​ខ្ចីប្រាក់​ពី​ក្រុមហ៊ុន ៣​ស៊ី ហ្គ្រោ ឯ​.​ក (3C GROW CO.,LTD) ចំនួន​១៥៩,០០០​ដុល្លារ​អាមេរិក​) និង​បាន​ធានា​អះអាង​យក​ប្លង់ដី​ផ្ទាល់ខ្លួន​មក​ដាក់បញ្ចាំ​ធានា​លើ​ប្រាក់​ដែល​បាន​ខ្ចី​។ ដោយមាន​ការជឿទុកចិត្ត ក្រុមហ៊ុន​ក៏បាន​ប្រគល់​ប្រាក់កម្ចី​ឲ្យ​ប្តី​ប្រពន្ធ​មួយគូ​នេះ មុនពេល​ក្រុមហ៊ុន​យក​ប្លង់​ទៅ​ដាក់បន្ទុក​នៅ​មន្ទីរ​សុរិយោដី​។ ក្រោយមក នៅពេល​ក្រុមហ៊ុន​យក​ប្លង់ដី​ដែល​ប្តី​ប្រពន្ធ​មួយគូ​នេះ​បានដាក់​បញ្ចាំ ទៅ​ដាក់បន្ទុក​នៅ​មន្ទីរ​សុរិយោដី ប្លង់ដី​នេះ​ត្រូវបាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយាដី​រាជធានី​ភ្នំពេញ បញ្ជាក់ថា មាន​ភាពមិនប្រក្រតី (​ក្លែងក្លាយ​) ព្រមទាំង​បានធ្វើ​កំណត់ហេតុ​ដកហូត​ប្លង់ដី​នោះ ដើម្បី​រក្សាទុក​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ​។ ក្រុមហ៊ុន​បាន​ព្យាយាម​ទាក់ទង​ទៅ​ប្តី​ប្រពន្ធ​មួយគូ​នេះ ប៉ុន្តែ​ពួកគេ​តែង​គេចវេស​មិន​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ឡើយ​។ លុះ​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២២ ទើប​ក្រុមហ៊ុន ៣​ស៊ី ហ្គ្រោ ឯ​.​ក (3C GROW CO.,LTD) សម្រេច​ប្តឹង​ប្តី​ប្រពន្ធ​មួយគូ​នេះ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​គូកន​ដែលជា​ប្តី មានឈ្មោះ ឈាង សុភ​ក្តិ អាយុ​៤១​ឆ្នាំ កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ០១១២៨៧៩១៣ ចុះ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៧ មាន​អាសយដ្ឋាន ផ្ទះ​លេខ​១៥៧E0E1 ផ្លូវ​១១៣ ភូមិ​៤ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដែល​ត្រូវ​បានដាក់​ក្រោម​ការពិនិត្យ​ពីបទ​ចោទ​ដូច​ប្រពន្ធ​ខ្លួន ដើម្បី​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕a girl land fake1 a girl land fake2 a girl land fake3 

​