» មិនមែនតែប្រជាពលរដ្ឋទេអ្នកទោសក៏ ជម្លៀសដែរ! » អឺរ៉ុបអាមេរិក និងប្រទេសនានាអំពាវនាវឱ្យកម្ពុជា និងថៃ អត់ធ្មត់ខ្ពស់បំផុត និងគោរពសេចក្តីថ្លែងការណ៍សន្ដិភាពបន្ទាប់ពីផ្ទុះអាវុធជាថ្មី » ថ្កោលទោសយោធាថៃដែលបានបំផ្លាញប្រាសាទតាក្របីដែលជាតំបន់ប្រយុទ្ធគ្នាស្លាប់រស់! » កម្ពុជារាយការណ៍ឲ្យអនុពន្ធ័និងទូតបរទេសប្រចាំកម្ពុជាករណីយ៍ថៃឈ្លានពានរំលោភសេចក្តីថ្លែងការណ៍សន្តិភាព! » ថ្កោលទោសយោធាថៃដែលបានបំផ្លាញប្រាសាទតាក្របីដែលជាតំបន់ប្រយុទ្ធគ្នាស្លាប់រស់! » យោធាថៃវ៉ៃច្រើនសមរភូមិតែសម្តេចតេជោណែនាំឲ្យអត់ធ្មត់ដោយបញ្ជាក់ថាកម្ពុជាមានបន្ទាប់ក្រហម! » កម្ពុជាសុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទុកពេលឲ្យបោសសម្អាតមីនប្រឆាំងមនុស្សដល់ឆ្នាំ២០៣០ » នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមសម្ពោធបើច្រកទ្វារអន្តរជាតិម៉ឺនជយ័! » ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង » សម្តេចតេជោឱ្យជនជាតិថៃដកពាក្យថាកម្ពុជាធ្វើស៊ីហ្គេមប្រើលុយចិន » បនល្បែងបញ្ជល់មាន់និងអាប៉ោងខ្នាតធំរបស់ឈ្មោះម៉ូម បាននិងកំពុងបើកដំណើរការ នៅស្រុកកែវសីមា! » ប្រធានសិទ្ធមនុស្សរដ្ឋាភិបាលនិយាយដើមលោក វីទីត ម៉ុនតាប៊ន ជាអ្នករាយការណ៍ពិសេសអង្គការសហ​ប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា » ឃាត់ខ្លួនបុរសម្នាក់ តាមសាលក្រមរបស់សាលា ដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន».. » ទើបចូលកាន់តំណែងលោក ឈួន សុវណ្ណនរា មេប៉ុស្តិ៍នគរបាលច្រកភ្នំដិនរងការរិះគន់ថា បានប្រើតួនាទី អំណាច ប្រមូល​លុយ​ » បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 501 នាក់

ម្សិលមិញ 7139 នាក់

សរុប 17991726 នាក់

សម្តេច​តេ​ជោ​ហាម​កុំ​ឲ្យ​ចូល​អន្ទាក់​មេបក្ស​សម្ព​ន្ធ័​តែ​ដាក់​ផែន​ការបិទ​ខ្ទប់​ឲ្យ​អស់​ស្បៀង​!

​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នា​ព្រឹក ថ្ងៃ​ពុធ ៥​កើត ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែសីហា បាន​ហៅ​លោក ខឹម វាសនា​(​មេបក្ស​សម្ព​ន្ធ័​) «​ឯកឧត្តម​» និង​«​ប្អូន​» ហើយ​បាន​ប្រាប់​អាជ្ញាធរ ក៏ដូចជា ប្រជាពលរដ្ឋ​គាំទ្រ​សម្តេច​ទាំងអស់ កុំ​ឲ្យ​ជាប់អន្ទាក់​លោក ខឹម វាសនា បន្ទាប់ពី​ប្រធាន​គណបក្ស LDP រូបនេះ បាន​ជេរ​ប្រហារ​ដោយ​ពាក្យ​អសុរោះ​មកលើ​សម្តេច​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​យប់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២២ មុន​ឱសានវាទ​នៃ​ការឱ្យ​ប្រមូលផ្តុំ នៅ​ដីចម្ការ​របស់លោក ឯជើង​ភ្នំ​គូលែន ស្រុក​បន្ទាយស្រី ផុតកំណត់​កំណត់​ត្រឹម​ម៉ោង​១២​យប់​!​។​a khem hun 

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ពីរ​បន្ថែមទៀត នា​ព្រឹក​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២២​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​បានចេញ​បទបញ្ជា​ថា អ្វីដែល លោក ខឹម វាសនា ចង់បាន នោះ​គឺ​ចាប់បង្ខំ​ឱ្យ​រាជរដ្ឋាភិបាល​ប្រើប្រាស់​កម្លាំង គឺ​ផ្ទេរ​ពី​អ​បិ​យ​ជំនឿ ទៅកាន់​នយោបាយ​តែម្តង សូមកុំ​ចូល​អន្ទាក់​របស់ ខឹម វាសនា ឱ្យសោះ​»​។​
​សម្តេច​តេ​ជោ ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ប្រកាន់​គោលការណ៍​ប្រាកដនិយម បាន​ចាត់ទុកថា ករណីនេះ​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ រួមទាំង​ពលករ​នៅក្រៅ​ប្រទេស​ផងដែរ​បាន​ចាញ់បោក​ធ្ងន់ធ្ងរ ដោយបាន​ខាតបង់​ពេលវេលា ការងារ និង​ប្រាក់​កាក រួមទាំង​បែកបាក់​គ្រួសារ​ផងដែរ​។​​ការជេរប្រមាថ​ពី​សំណាក់ លោក ខឹម វាសនា​ធ្វើឱ្យ​អ្នកគាំទ្រ​សម្តេច​ជាច្រើន​បាន​ខឹងសម្បារ ហើយ​ស្នើឱ្យ​សម្តេច​មាន​វិធានការ​បង្ក្រាប​តែ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ទៅ​អ្នកគាំទ្រ​ឱ្យមាន​ការអត់ធ្មត់ ដោយ​លើកឡើងថា «​ត្រូវតែ​ទ្រាំ ទ្រាំ​មិនបាន​ក៏​ត្រូវតែ​ទ្រាំ​ដែរ អ្វីដែល លោក ខឹម វាសនា ចង់បាន គឺ​ចង់ឱ្យ​រដ្ឋាភិបាល ប្រើប្រាស់​កម្លាំង​ដើម្បី​ចាប់គាត់​ភ្លាម បើសិនជា​យើង​ធ្វើ​អញ្ចឹង គឺ​ចូល​អន្ទាក់​របស់ ខឹម វាសនា យ៉ាងពិត​ប្រាកដ​»​។​

​សម្តេច​បាន​បន្តថា «​ធ្វើ​នយោបាយ ត្រូវ​មើល​ព្រៃ​ទាំងមូល កុំ​មើល​ឈើ​មួយ​ដើមៗ​ឱ្យសោះ នោះ​ហើយ​ជាការ​គិត​របស់ ហ៊ុន សែន​»​។ សម្តេច​បាន​រម្លឹកថា លោក ខឹម វាសនា ទើបនឹង​ជេរ​សម្តេច​ម្សិលមិញ​ប៉ុណ្ណោះ ខណៈ​កន្លងមក សម្តេច និង លោក ខឹម វាសនា មិនដែល​វាយប្រហារ​គ្នា​នោះទេ រហូត​ធ្វើឱ្យ​ក្រុមប្រឆាំង​ជ្រុលនិយម​ថា ព្រឹត្តិការណ៍​របស់ លោក ខឹម វាសនា ត្រូវបាន​បង្កើតឡើង​ដោយ​សម្តេច​ទៀតផង ដើម្បី​បំបាត់​ព័ត៌មាន​ទស្សនកិច្ច លោក ហ៊ុន ម៉ា​ណែ​ត ទៅ​វៀតណាម និង​ព្រឹត្តិការណ៍​ភ្នំ​តា​ម៉ៅ​។​

​សម្តេច​និយាយថា សម្តេច​មិន​ហ៊ាន​សន្និដ្ឋានថា លោក ខឹម វាសនា មាន​បញ្ហា​សតិ​នោះទេ ដោយសារ​សម្តេច​មិនមែនជា «​ពេទ្យ​ឆ្គួ​ត​»​។ សម្តេច​បានបញ្ជាក់​បន្ត​ថា «​ប៉ុន្តែ ខឹម វាសនា ហោចណាស់ គាត់​អត់​បាន​អំពាវនាវ​ឱ្យ​មនុស្ស​ផ្តួលរំលំ​រាជរដ្ឋាភិបាល គាត់​អត់​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ងើប​បះបោ​ឡើង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដូច​អ្នកដទៃ​ទេ គាត់​អត់​បាន​អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ ផ្ទេរ​ចុង​កាណុង​មក​បំផ្លាញ​រដ្ឋាភិបាល គាត់​អត់​បាន​អំពាវនាវ​ឱ្យ​បរទេស​កាត់​ជំនួយ​ពី​ស្រុក​ខ្មែរ​ទេ ខុសពី​អ្នកដទៃ គាត់​ត្រឹម​តែមាន​អ​បិ​យ​ជំនឿ​របស់គាត់​ថា ពិភពលោក​នឹង លិចលង់​ស្លាប់​អស់ នៅសល់តែ​កន្លែង​គាត់​ហ្នឹង​»​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចាត់ទុកថា ការ​សន្និដ្ឋានថា លោក ខឹម វាសនា «​សរសៃប្រសាទ ឬ​មិន​គ្រប់ទឹក​» គឺជា​រឿង​ប្រមាថ​មួយ​។ ទោះជា​យ៉ាងណា សម្តេច​បាន​មើលឃើញថា អ្វីដែល លោក ខឹម វាសនា យកមក​ធ្វើ​នយោបាយ​នាពេលនេះ នឹង​ធ្វើឱ្យ​អ្នកគាំទ្រ​គាត់​បាត់​ជំនឿ​តែម្តង​។​

​សម្តេច​បញ្ជាក់ថា​៖ «​មួយ​ចាន​នេះ​គាត់​លេង​ដោយ​យក​រឿងរ៉ាវ អ​បិ​យ​ជំនឿ​យកមក​ដាក់​បែបនេះ គាត់​នឹង​ចាញ់ នោះ​ប្រសិនបើ​អត់​មាន​អ្វី​កើតឡើង​ដូច​គាត់​គិត គាត់​និយាយថា "​ពិភពលោក​នឹង​ស្លាប់ ដោយសារ​ស៊ូណាមិ ដោយសារ​រញ្ជួយ​ដី ដោយសារ​ស្អីៗ​" វា​អត់​កើត​ដូច​អញ្ចឹង​មែន គឺ​បានសេចក្តីថា មនុស្ស​ដែល​ធ្លាប់​ជឿ ឬ​នៅមាន​សមានចិត្ត​ខ្លះ​ជាមួយ​ខឹម វាសនា ឬ​អ្នក​ដែល​ជឿ​ខឹម​វាសនា អាច​នឹងត្រូវ​ចប់ ព្រោះ គាត់​និយាយ​អត់​ពិត​»​។​ទោះជា​យ៉ាងណា សម្តេច​បានបញ្ជាក់​អំពី​វិធាន​ការបិទ​ចម្ការ​រប​ស់ លោក ខឹម វាសនា ដែល​អាច​ចេញ​បានតែ​ចូល​មិនបាន​។

សម្តេច​ថា «​ព្រោះ​នៅទីនេះ​ចេញ​បានតែ​ចូល​មិនបាន នេះ​ជា​បទបញ្ជា​សម្រាប់​ការអនុវត្ត របស់​អាជ្ញាធរ​នៅ​ទីនោះ ចេញ​បានតែ​ចូល​មិនបាន អញ្ចឹង​តើ​អាចរ​ស់បាន​ប៉ុន្មាន​ថ្ងៃ​ទៀត ព្រឹក​នេះ​បានដឹងហើយថា មាន​អ្នក​ចង់​ចេញ ប៉ុន្តែ​មនុស្ស​ជំនិត​របស់ ខឹម វាសនា បាន​ហាមឃាត់​គេ មិនឱ្យ​ចេញ ក៏ប៉ុន្តែ​ខ្ញុំ​ចង់​តាំង​ជា​សំណួរ​ថា មាន​ស្បៀង​ចំនួន​ប៉ុន្មាន​សម្រាប់​ការតាំង​នៅ​ដី​នោះ មានទឹក​គ្រប់គ្រាន់​ទេ មាន​បង្គន់​គ្រប់គ្រាន់​ទេ ហើយ​បើសិនជា​ឈឺ​មាន​ពេទ្យ​គ្រប់គ្រាន់​ទេ ជាពិសេស​សម័យនេះ​កូ​វីដ​ថែមទៀត​»។

​រយៈពេល​ប្រមាណ​ជាង​១​សប្តាហ៍​មកហើយ ដែលមាន​ការឃោសនា​សា​ប​ព្រួស​អ​បិ​យ​ជំនឿ​របស់ លោក ខឹម វាសនា ទៅដល់​អ្នកគាំទ្រ​ថា អំឡុង​ចុងខែ​សីហា ឬ​ឆាប់ៗ​នេះ នឹងមាន​ទឹកជំនន់​លិច​ពិភពលោក រួមទាំង​កម្ពុជា​ផងដែរ លើកលែងតែ​ភ្នំ​គូលែន​ប៉ុណ្ណោះ​។ លោក​បាន​អំពាវនាវ​ឱ្យ​សកម្មជន​ខ្លួន ចាកចោល​ផ្ទះសម្បែង និង​ការងារ​ទៅកាន់​ភ្នំ​គូលែន ដើម្បី​រក្សា​សុវត្ថិភាព ដែល​ក្នុងនោះ​ក៏មាន​ពលករ​ខ្មែរ​មួយចំនួន មកពី​ប្រទេស​កូរ៉េ ជប៉ុន និង​ប្រទេស​ថៃ​ជាដើម​។​

សូមបញ្ជាក់ថា​«​ស្ពាន​អាកាស​ដែល​បើក​ការដ្ឋាន​សាងសង់​នាពេលនេះ រួមមាន​៖​ទី​១ ស្ថិតនៅ​ចំណុចប្រសព្វ​មហាវិថី​សម្តេច​តេ​ជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស ជាមួយ​វិថី​កងយោធពល​ខេមរភូមិន្ទ (​ផ្លូវ​លេខ​២៧១) ក្នុង​ទឹកដី​ខណ្ឌចំការមន និង​ខណ្ឌមានជ័យ ហៅថា ស្ពាន​អាកាស​ព្រះមុនីវង្ស​។​ទី​២ ស្ថិតនៅ​ចំណុចប្រសព្វ​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ី ជាមួយ​មហាវិថី​សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល (​ផ្លូវ​លេខ​២០០៤) ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហៅថា ស្ពាន​អាកាស​សម្តេច គង់ សំអុល »៕a khem hun1 a khem hun2 a khem hun3 a khem sna