» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2555 នាក់

ម្សិលមិញ 4028 នាក់

សរុប 19005898 នាក់

តាម​សំណើ​នាយករដ្ឋមន្ត្រី​មហាក្សត្រ​ដេញ​មេបក្ស​ឆន្ទៈ​ខ្មែរ​និង​កូនចៅ​ចេញពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​បន្ទាប់ពី​ចុះចូល​ជាមួយ​គណបក្ស​ភ្លើងទៀន​

​ភ្នំពេញ​៖​ករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ត្រាស់បង្គាប់​បញ្ចប់​មុខតំណែង​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​ចំនួន​បី​រូប​តាម​សំណើរ​នាយករដ្ឋមន្ត្រី ។​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២២​បាន​ត្រាស់បង្គាប់​បញ្ចប់​តំណែង លោក គង់ មុនី​កា ពី​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​មន្ត្រី​, លោក អ៊ី មុយ​លី ពី​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់ យោបល់​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី និង​លោក តុល ប្រាសាទ ពី​មន្ត្រី​តំណាង​ក្នុង​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​។​a korm1 

ការបណ្តេញ​ថ្នាក់ដឹកនាំ​គណបក្ស​ឆន្ទៈ​ខ្មែរ​ចេញពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​គឺ​បន្ទាប់ពី​​គណបក្ស​ភ្លើងទៀន​នៅ​ថ្ងៃទី​០៤ ខែតុលា​នេះ បានប្រកាស​ស្វាគមន៍​លោក គង់ គាំ​ដែលជា​ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​មិនបាន​តួនាទី​ក្រុមប្រឹក្សាឃុំ​សង្កាត់​មួយ​ជើងម៉ា​ផង​នោះបាន​ចុះចូល​ជាមួយ​គណបក្ស​ភ្លើងទាន​ហើយ​ផ្តល់​តួនាទី​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​គណបក្ស​ភ្លើងទៀន​ផងដែរ​ដល់​លោក​។​លោក​គង់​គាំ​ដែលជា​ឪពុក​លោក​គង់​ម៉ូ​នី​កា​ហើយ​ជា អតីត​ស្ថាបនិក​គណបក្ស​ជាតិខ្មែរ និង​ជា​អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​ថា​ការចូលរួម​របស់​គណ​បក្ស​ឆន្ទៈ​ខ្មែរ​ជាមួយ​គណបក្ស​ភ្លើងទៀន គឺ​ដើម្បី​តស៊ូ​រួមគ្នា​ឲ្យ​មាន​ពហុបក្ស​នៅក្នុង​រដ្ឋសភា​ឆ្នាំ​២០២៣​ខាងមុខ​។ តាម លោក គង់ គាំ គ្រួសារ​របស់លោក​អាចនិយាយបាន​ថា​ជា​តំណាង​ឲ្យ​គ្រួសារ​នៅក្នុង​សង្គម ខ្មែរ ដែលមាន​ភាព​ចម្រុះ​បក្ស ដោយ​កូនប្រុស​ទាំងបី​របស់លោក និង​លោក​ជា​អ្នកនយោបាយ​ស្ថិតនៅក្នុង​គណបក្ស​ផ្សេងៗ​គ្នា រួមទាំង​គណបក្សកាន់អំណាច​ផងដែរ​។​សូម​បញ្ជាក់ដែរថា​លោក​គង់​បូរ៉ា​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ហើយ​បានទទួល​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​ដោយឡែកលោកគង់សុភាដែលត្រូវគេព្រួតវាយបែកច្រមុះបន្តនៅជាមួយលោសមរង្ស៊ីដដែល។

​គណបក្ស​ឆន្ទៈ​ខ្មែររបស់លោកគង់ម៉ូនីកា សម្រេច​មិន​ដាក់​បញ្ជី​បេក្ខជន​ឈរឈ្មោះ សម្រាប់​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​បម្រើឱ្យ​ការបោះឆ្នោត​រដ្ឋសភា នៅ​ថ្ងៃទី​២៣​ក្ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ​ទេ គឺ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ សម្រេច​ចុះចូល​ជាមួយ​ជាមួយនឹង​គណបក្ស​ភ្លើងទៀន​។​​លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ បានឱ្យដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា គណបក្ស​របស់ខ្លួន បានសម្រេច​ជាគោលការណ៍​ហើយ គឺ​មិន​ដាក់​បញ្ជី​បេក្ខភាព​សម្រាប់​ឈរឈ្មោះ​បោះឆ្នោត​ទេ នៅ​ថ្ងៃ​ខាងមុខនេះ ដោយ​បេក្ខភាព​ទាំងអស់​នឹងត្រូវ​មកឈរ​ឱ្យតែ​គណបក្ស​ភ្លើងទៀន​តែមួយ​ជាមួយគ្នា​។ លោក​បន្តថា នៅ​ចំពោះមុខ​នេះ ការសម្រេច​រំលា​យគណ​បក្ស​ឆន្ទៈ​ខ្មែរ ឬ​ទុក​គណបក្ស​នេះ​ឱ្យនៅ​ចាំផ្ទះ ឬក៏​ត្រូវ​រួបរួមគ្នា​ជាមួយ​គណបក្ស​ភ្លើងទៀន​ឬ​យ៉ាងណា​នោះ គឺ​កំពុងស្ថិត​នៅក្នុង​ការពិនិត្យ និង​ពិគ្រោះ​យោបល់​បន្តទៀត​នៅឡើយ​។​ «​យើង​សម្លឹង​ទៅរក​ការរួម​គ្នា​ជា​គណបក្ស​តែមួយ ក៏ប៉ុន្តែ​ទៅតាម​ស្ថានការណ៍​ជាក់ស្តែង ដូចដែល​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​អីចឹង​។ យើង​ត្រូវការ​ពេលវេលា​ដើម្បី​ជជែក​គ្នា​ទៀតហើយ តែ​ពី​ពេលនេះ​ទៅ​យើង​នៅក្រោម​ស្លាក​គណបក្ស​ភ្លើងទៀន​តែមួយ អីចឹង មានន័យថា​យើង​មិនទាន់​ច្របាច់​បញ្ចូល​គ្នា​តែមួយ​ឡើយ​ទេ​»​។​

សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ភ្លើងទៀន ដែល​ចេញ​នៅ​ថ្ងៃទី​៤ ខែតុលា​នេះ​ឯណេះ​វិញ ក៏​មិន​ខុសគ្នា​ពីអ្វី​ដែលជា​ជំហរ​របស់​មេដឹកនាំ​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែរ​ទេ​។ តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន គណបក្ស​ចាស់​វង្សា​មួយ​នេះ បានបង្ហាញ​ការស្វាគមន៍​ចំពោះ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែលជា​បក្សសម្ព័ន្ធ​អ្នកប្រជាធិបតេយ្យ​ជាមួយគ្នា ក្នុងការ​សម្រេចចិត្ត​មិន​ដាក់​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ហើយ​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន ជា​គណបក្ស​តែមួយ ចាប់ពីពេលនេះ​ទៅ​។ លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន មានជំនឿថា ការរួម​កម្លាំង​គ្នា​ឡើងវិញ​នេះ នឹងមិន​មានទំនាស់​ផលប្រយោជន៍​ណាមួយ​កើតឡើង​ទេ ព្រោះ​អ្នកនយោបាយ​ទាំងអស់ គឺ​សុទ្ធតែ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​ដូចគ្នា​។ មួយវិញទៀត លោក​ថា ការតែងតាំង និង​ការផ្តល់​ឋានៈ​បែបណា​នោះ គឺជា​ការសម្រេច​តាម​លក្ខ​ខ​ន្តិ​កៈ ដូច​មានចែង​របស់​គ​ណ​បក្ស​ភ្លើងទៀន​។​​លោក​បន្តថា​៖ «​ការចូលរួម​នេះ មានន័យថា មក​ធ្វើ​សកម្មភាព​នៅក្រោម​ស្លាក​គណបក្ស​ភ្លើងទៀន​តែមួយ អីចឹង​បេក្ខជន​តំណាងរាស្ត្រ​ក៏ដោយ គឺ​យើង​ឈរ​នៅក្នុង​តំណាងរាស្ត្រ​របស់​គណបក្ស​ភ្លើងទៀន​តែមួយ​នេះឯង »​។​a korm a kong monica