» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8051 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698222 នាក់

កម្មករ​ខារ៉ាអូខេ​វិមាន​ទ្រព្យ​ទទួលបាន​រង្វាន់​រថយន្ត​ពី​ក្រុមហ៊ុន​តែ​អូ​អ៊ិ​ឈិ​ហើយ​លក់​ចែកគ្នា​ពាក់កណ្តាល​ម្នាក់​!

​ខេត្ត​ត្បូងឃ្មុំ ៖ ក្រុមហ៊ុន​តែ OISHI បាន​យក​រង្វាន់​ធំ​ទី​១ គឺ​រថយន្ត​ម៉ាក FORD RANGER XLT ដែលមាន​តំលៃ​៤២.០០០​ដុល្លារ មក​ប្រគល់ជូន​អ្នកឈ្នះ​ពីរ​នា់ក់​ដែលជា​កម្មករ​ខារ៉ាអូខេ​វិមាន​ទ្រព្យ​ដែល​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ផ្អើល​គេឯង​ថា​ថៅកែ​ចង់ស៊ី​ដាច់​នោះ ហើយ កាលពី​រសៀល​ថ្ងៃទី​១១ កក្កដា នៅ ផ្សារ​មេមត់ ស្រុក​មេមត់ ដោយមាន​សាក្សី និង​សមត្ថកិច្ច ព្រមទាំង​អាជីវករ​លក់ដូរ​ជាច្រើន បាន​ចូលរួម​ដឹងឮ​ផងដែរ ។​a oishi2 


​លោក សែន កា​ណាន់ ហៅ​តាន់ អាយុ​២៦​ឆ្នាំ ដែល​ពិការ​ជើង​ម្ខាង​បាន​ប្រាប់​ឱ្យដឹងថា គេ​មាន​ផែន​ការយក លុយ​ដែល​បាន​ពី​ការលក់​រថយន្ត​បែងចែក​២​នាក់​នេះ នឹង​យកទៅ​សាងសង់​ផ្ទះ​ឱ្យ​ម្តាយ នៅបាន​សមរម្យ​នៅ​ខេត្តតាកែវ ។ ចំពោះ​ការងារ​នៅ​ហាង​ខារ៉ាអូខេ​វិមាន​ទ្រព្យ នៅ​ភូមិ​ម៉ាស៊ីនទឹក ឃុំ​មេមត់ ស្រុក​មេមត់ គេ​នឹង​លាឈប់ ហើយ​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ ដោយបាន​បើក​របរ​រកស៊ី​តូច​ល្ម​ម ហើយ​អះអាងថា ថ្ងៃ​ណាមួយ​នឹង​រៀបការ​ប្រពន្ធ ។​

​ចំណែក​ឈ្មោះ ហែម និមល អាយុ​២៥​ឆ្នាំ បាន​រំលឹកថា កាលពី​យប់​ថ្ងៃទី​២៦ ឧសភា កន្លងទៅ​រូបគេ​នឹង​មិត្តភក្តិ​ឈ្មោះ តាន់ បាន​ទៅ​ទិញ​តែ​OISHI នៅមុខ​ផ្សារ​ស្រុក​មេមត់​ចំនួន​២​ដប មក​ផឹក​ម្នា​ក់មួយ​ដប ។ ពេលដែល​ឈ្មោះ តាន់ បាន​មួល​គំរប​ដប​ផឹក ស្រាប់តែ​ត្រូវ​រង្វាន់​រថយន្ត​១​គ្រឿង ពួកគេ​ពិតជា​មាន​ក្តីសប្បាយ​រីករាយ ហើយ​សន្យា​ចែកគ្នា​ពាក់កណ្តាល​ម្នាក់ ។ និមល​ប្រាប់​បន្តថា លុះ​ព្រឹក​ឡើង​ពួកគេ​បាន​យក​គំរប​ដប​នោះ​ទៅ​ផ្ញើទុក ។ ក្រោយមក​ពិតជា​មានរឿង​រ៉ាវ​ខ្លះ​បានកើត​ឡើង ក្នុងការ​ទាមទារ​ចំណែក​រង្វាន់​នេះ​ឈានដល់​សមត្ថកិច្ច​ធ្វើការ​ដោះស្រាយ ។ ពួកគេ​បាន​សុខចិត្ត​ព្រម​ទទួលយក​ដំណោះស្រាយ​ឈ្នះ​ឈ្នះ គឺ​ព្រម​ទទួលយក​៥០​ភាគរយ​ម្នាក់​កាលពី​ថ្ងៃទី​១៤ មិថុនា ២០១៨​កន្លងទៅ មិនមែន​ចង់​ស៊ីដាច់​ម្នាក់ឯង​ទេ ។​បាន​លុយ​គេ​នឹង​ទៅ​បើកហាង​អ៊ុតសក់​តូច​ល្មម ហើយ​លុយ​នៅសល់ នឹង​ពង្រីក​របរ​លក់ដូរ​គ្រឿង​ទេស​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ។​

​រង្វាន់​ធំ​របស់​តែ OISHI ដែលមាន​តំលៃ​ជាង​៤​ម៉ឺន​ដុល្លារ ត្រូវបាន​លោក យ៉ុង យុ​ទិ​ត្យា ជំនួយការ​គ្រប់គ្រង​ទូទៅ​ផ្នែក​ទីផ្សារ របស់​ក្រុមហ៊ុន​រួម​នឹង​សហការី​ជាច្រើន​នាក់​បាន​នាំយកមក​ប្រគល់ជូន​ដល់​ពួកគេ​ទាំង​២​នាក់ ។​​តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា រថយន្ត​នោះ​ត្រូវបាន​អ្នករស់នៅ​ក្នុង​ខេត្តកំពង់ចាម បាន​ទិញ​ក្នុង​តំលៃ​៣.៣៥០០​ដុល្លារ ៕a oishi a oishi a oishi1 
​