» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10370 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700541 នាក់

ទូត​ជប៉ុន​ជួប​លោក​កឹម​សុខា​ទូត​អាមេរិក​ជួប​សម្តេច​ក្រឡាហោម​!

 

​រាជធានី​ភ្នំពេញ​៖ លោក​ម៉ាសា​ហ៊ី​រ៉ូ​មី​កា​មិ​( Masahiro Mikami) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក៏បាន​សំដែង នូវ​ការស្វាគមន៍​ពី​ជំនួប​ថ្មីៗ​នេះ រវាង​សម្ដេច​តេ​ជោ ហ៊ុន សែន ជាមួយ លោក កឹម សុខា​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​កលោក​កឹម​សុខា​។​a kem japon 

​លោក​កឹម​សុខា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ចោទ​និង​ត្រៀមចាំ​បន្តស​វនា​កាត់ទោស​បន្ត បានទទួល​ជួប​ជាមួយ លោក​ម៉ាសា​ហ៊ី​រ៉ូ​មី​កា​មិ​( Masahiro Mikami) ​នៅ​គេហដ្ឋាន របស់លោក ក្នុង​រាជធានី​ភ្នំពេញ​មាន​រយៈពេល​ជាង ០២​ម៉ោង​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២០​នេះ ។​
​លោក កឹម សុខា បាន​សរសេរ​សារ​ផ្ញើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់លោក​ថា បាន​ផ្លាស់ប្តូរ​ទស្សនៈ និង​ស្វែងយល់​គ្នា​អំពី​ចំណងមិត្តភាព​កម្ពុជា​-​ជប៉ុន , ដំណើរការ​ប្រជាធិបតេយ្យ​, វិស័យសេដ្ឋកិច្ច និង​សង្គម ជាពិសេស​អំពី​ផលប៉ះពាល់​ដល់​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ ក្នុងពេល និង​ក្រោយពេល​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​។​

​លោក កឹម សុខា បញ្ជាក់​បន្តថា លោក Masahiro Mikami ឯកអគ្គរាជទូត​ជប៉ុន សង្ឃឹមថា ជំនួប រវាង​រូបលោក ជាមួយ​សម្តេច ហ៊ុន សែន ប៉ុន្មាន​សប្តាហ៍​មុននេះ គឺជា​ជំនួប ដ៏​មាន​សារសំខាន់ ហើយនឹង​អាច​នាំមក នូវ​លទ្ធផល​ជា​វិជ្ជមាន សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​សម្រាប់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​វិញ បាន​វាយតម្លៃ​បេសកកម្ម​ការទូត របស់​លោកប៉ា​ទ្រិ​ក​មឺ​ហ្វី​( W. Patrick Murphy )​នៅ​កម្ពុជា ធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​មាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ​ឡើង​។ សម្តេច​ក្រឡាហោម ស ខេង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជំនួប​តាម​ទូរស័ព្ទ​រវាង​សម្តេច​ហ៊ុន សែន និង​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក Mike Pompeo នាពេល​កន្លងមកនេះ ថា​បាន​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ កម្ពុជា អាមេរិក​កាន់តែ​ល្អប្រសើរ​ឡើង​។​

​សម្តេច​ឧបនាយករដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ នៅក្នុង​ឱកាស​ទទួល​ជួប​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រសៀល​ថ្ងៃ​អង្គារ ២៦ ខែឧសភា ឆ្នាំ​២០២០​នេះ​នៅ​ទីស្តីការក្រសួង​ម​ផ្ទៃ​។​

​លោក W. Patrick Murphy បាន​គាំទ្រ​ការលើកឡើង​របស់​សម្ដេច​ក្រឡាហោម ស ខេង និង​បាន​គូសបញ្ជាក់ថា​ឆ្នាំនេះ ជា​ខូ​ប​៧០​ឆ្នាំ​ទំនាក់ទំនង​ការទូត​កម្ពុជា​អាមេរិក​។ នៅក្នុង​ឆ្នាំនេះ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បានរៀបចំ​ព្រឹត្តិការណ៍​ជាច្រើន​ប្រចាំខែ​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំងពីរ​។​

​លោក​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់ថា​អាមេរិក​បាន​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​នៅក្នុង​វិស័យ​ពីរ គឺ​ស្ថាប័ន​អនុវត្ត​ច្បាប់​និង​វិស័យ​សុខាភិបាល​។​ឯកអគ្គរដ្ឋទូត​អាមេរិក​បានស្នើ​ដល់​កម្ពុជា​ធ្វើការ​ស៊ើបអង្កេត​និង​ចាប់ខ្លួន​ឃាតករ ដែល​បានសម្លាប់​ជនជាតិ​អាមេរិក​ម្នាក់​កាលពី​ឆ្នាំ​២០១៣ នៅ​កោះរ៉ុង ខេត្ត​ព្រះសីហនុ​ផងដែរ​។​​សម្តេច​ក្រឡាហោម ស ខេង បាន​ទទួលយក​សំណើ​នេះ​។ ជនជាតិ អាមេរិក​ដែល​ត្រូវ បានសម្លាប់​នៅលើ​កោះរ៉ុង​ឈ្មោះ Katherine Grgich (​ខា​ធើ​រី​ន​ហ្គ្រិ​ច​) ភេទ​ស្រី អាយុ ៥៥​ឆ្នាំ​។ ស្ត្រី​រូបនេះ បាន ចេញពីផ្ទះ​សំណាក់​នៅ​ថ្ងៃទី ២៣ ខែកញ្ញា​ឆ្នាំ​២០១៣ និង​បាន ប្រទះឃើញ​សាកសព​នៅ​ព្រឹក​បន្ទាប់​នៅ​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ​២០១៣​។​​ជនសង្ស័យ​ឈ្មោះ យ៉ាន យឿន បាន​រត់គេចខ្លួន​ទៅ ប្រទេស​ថៃ​។ សាលាដំបូង​ខេត្ត​ព្រះសីហនុ​បានចេញ​ដីកាចាប់ខ្លួន​ឈ្មោះ យ៉ាន យឿន កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៣​។​

​នៅក្នុង​ជំនួប​នេះ​បន្ត​ភាគី​ទាំងពីរ បានលើកឡើង​ពី​សេចក្តីព្រាងច្បាប់​ទប់ស្កាត់ការលាងលុយដែល​កម្ពុជា​កំពុង​បង្កើត​ដើម្បីធានា​សន្តិសុខ​សង្គម​ប្រទេសជាតិ និង​អន្តរជាតិ​ផងដែរ​៕a kem japona 


​