» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3945 នាក់

ម្សិលមិញ 14915 នាក់

សរុប 18331104 នាក់

កម្ពុជា​កាន់ទុក្ខ​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី​ទូទាំងប្រទេស​

 

​ភ្នំពេញ​៖​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​និង​ជា​សមាជិក​ក្រម​ប្រឹក្សា​ធម្នុញ​បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះជន្ម ៧៦​ព្រះវស្សា នា​វេលា​ម៉ោង ១២:៣០ នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​មន្ទីរពេទ្យ​ព្រះរាជាណាចក្រ​ថៃ ដោយ​ជរាពាធ​។a bopha

រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​យក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជា​ថ្ងៃ​កាន់ទុក្ខ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ការយាង​សោយ​ព្រះ​ពិរាល័យ​បស់ សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ដើម្បី​ជាការ​រម្លឹក​ដល់​ព្រះ​គុណបំណាច់​ដ៏​ធំធេង​របស់ ព្រះអង្គ ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា ជាពិសេស​លើ​ផ្នែក​សិល្បៈ វប្បធម៌ អរិយធម៌ និង​ជាការ​គោរព​ដល់​ព្រះរាជវង្សានុវង្ស​ផងដែរ​។​

ទូលព្រះបង្គំ​ជា​ចាងហ្វាង​នាយក​និពន្ធ​និង​បុគ្គលិក នៃ​កាសែត​មាតុភូមិ សូម​ថ្វាយ​មហា​ព្រះ រាជកុសល ថ្វាយ​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ដែល​ទ្រង់​បាន​យាង​ទៅកាន់​ទីឋាន​ព្រះ​បរម សុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។


​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ព្រះ​ប្រសូត​នៅ​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​១៩៤៣ នា​រាជធានី​ភ្នំពេញ ទ្រង់​ជា​ព្រះរាជ​បុត្រី​ច្បង នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ និង​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល នាដ​ការី នៃ​របាំ​ព្រះរាជ​ទ្រព្យ ។​សម្តេច បុប្ផា​ទេវី គឺជា​ព្រះរៀម​របស់​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ។​

​សម្ដេច​រាជបុត្រី ព្រះរៀម​បាន​ឲ្យ​កាសែត​ដឹង​ខ្លះៗ​ពី​ព្រះអង្គ​ដែល ត្រូវបាន​ចិញ្ចឹម​បីបាច់​ដោយ​ព្រះ​អយ្យកោ​គឺ សម្តេច ព្រះមហាក្សត្រី​យា​នី ស៊ីសុវត្ថិ កុសុមៈ​នារីរ័ត្ន ដែលជា​អ្នកគ្រប់គ្រង​របាំ​ព្រះរាជ​ទ្រព្យ និង​ព្រះ​អយ្យកា គឺ​សម្តេចព្រះ​នរោត្តម សុរាម្រិត​៖ “​ដោយសារ​ព្រះ​អយ្យកោ​របស់ខ្ញុំ​ជា​អ្នកមើលការខុសត្រូវ ការបង្ហាត់​របាំ​ព្រះ រាជទ្រព្យ​ជា​រៀងរាល់​ព្រឹក ។ គ្រប់គ្នា​នៅក្នុង​រាជវង្ស​ខ្ញុំ​មិន​ច្រើន​ក៏​តិច គឺជា​សិល្បករ​។ ដូច្នេះ​ខ្ញុំ​ក៏មាន​ជំនាញ​នេះ​ដូចជា​ពួក​ទ្រង់ ដែរ​”​។​

ទ្រង់​បាន​ក្លាយជា​នាដកា​ទីមួយ​នៃ​របាំ​អប្សរា​ពេលដែល​ទ្រង់មាន​ព្រះជន្ម ១៥ ឆ្នាំ​។​ពីព្រោះ​តែ​ភាព​ឆ្លៀវឆ្លាត​ក្នុង​សិល្បៈ​របាំ​ព្រះរាជ​ទ្រព្យ​នេះ ទើប​ពេលដែល​ព្រះរាជ​បុត្រី​មាន​ព្រះ​ជន​បាន ១៨ ព្រះវស្សា ព្រះមហាក្សត្រី​យ៍ ស៊ីសុវត្ថិ កុ​សមៈ​នារីរត្ន បាន​ប្រទាន​ព្រះនាម ដល់​ព្រះអង្គ​ថា ជា​នាដ​ការី​ដ៏​ស្រស់ស្អាត​។ ព្រះរាជ​បុត្រី បានបញ្ចប់​ការសិក្សា​នៅ​អនុវិទ្យាល័យ​ព្រះ​រា​ម្រិ​ត ហើយ​ទ្រង់​រៀប​អភិសេក​នៅ​ព្រះជន្ម ១៥ ព្រះវស្សា និង​មាន​បុត្រ ៥ អង្គ​។

នៅពេលនោះ​ក្រោយ​ព្រះ មហាវីរក្សត្រ​ព្រះបាទ​នរោត្តម សីហនុ បានទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង​នៅក្នុង​ឆ្នាំ ១៩៥៣ ទ្រង់​បាន ខិតខំ​យ៉ាងខ្លាំង​ក្នុងការ​អភិវឌ្ឍ​ប្រទេស និង​ផ្សព្វផ្សាយ​របាំ​នេះ​កាន់​ពិភពលោក​។ ព្រះអង្គ​បាន​នាំយក ក្រុម​របាំ​ព្រះរាជ​ទ្រព្យ​ទៅតាម​គ្រប់​ដំណើរ​ទស្សនកិច្ច​ការទូត ឬ​រៀបចំ​ឱ្យមាន​ការសម្តែង​របាំ​នេះ​សម្រាប់​ភ្ញៀវ ពិសេសៗ​នៅក្នុង​ប្រទេស​កម្ពុជា​។​

“ របាំ​ព្រះរាជ​ទ្រព្យ គឺ​ជាស​ម្ប​តិ្ត​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិខ្មែរ​។ យើង​បាន​សម្តែង​របាំ​នេះ​គ្រប់​ទីកន្លែង នៅលើ​សកលលោក​ជាពិសេស​បណ្តា​ប្រទេស​សំខាន់ៗ​។ ខ្ញុំ​មាន​អនុស្សាវរីយ៍​ល្អៗ​ជាច្រើន​។ មួយ​ក្នុងចំណោម នោះ​គឺ​នៅពេលដែល​ព្រះបិតា​របស់ខ្ញុំ​បាន​សុំឱ្យ​ខ្ញុំ​រាំ​ជាការ​ស្វាគមន៍ ឧ​ត្ត​ម​សេនីយ៍ សាល​ដឺ​ហ្គោល ក្នុង​ឆ្នាំ ១៩៦៤ ” ។ ព្រឹត្តិការណ៍​នោះ​គឺ​នៅ​ប៉ារីស បន្ទាប់ពី​ការសម្តែង​របាំ​អប្សរា នៅ Opera Garnier​។

ចាប់តាំងពី​ឆ្នាំ ១៩៦៥ ដែលជា​ឆ្នាំ​ដែល​ទ្រង់​បានប្រសូត​បុត្រ​ទី ៣ សម្តេចព្រះរៀម​បានក្លាយ​ជា​គ្រូបង្ហាត់​របាំ ព្រះរាជ​ទ្រព្យ​។ នៅពេលនោះ គឺមាន​គ្រូបង្ហាត់​របាំ​ក្បាច់បុរាណ​ខ្មែរ ៣០០ នាក់ និង​សិស្ស​របាំ ៥០០ នាក់ ដែល មកពី​ឋានៈ​ផ្សេងៗ​គ្នា​។ នៅ​ដើមឆ្នាំ ១៩៧០ របាំ​ព្រះរាជ​ទ្រព្យ​បាន​សម្តែង​ជា​ផ្លូវការ​ខ្លះ ប៉ុន្តែ​នៅ​ខែកញ្ញា ឆ្នាំ ១៩៧៣ សម្តេចព្រះ​មហាក្សត្រី​យា​នី កុសុមៈ បាន​យាង​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។ សម្តេចព្រះរៀម បាន​យាង​ទៅតាម​ព្រះបិតា​របស់​ទ្រង់​ទៅ​ប្រទេស​ចិន ហើយ​បន្ទាប់មក​ទ្រង់​បាន​យាង​បន្តទៅ​ប៉ារីស​។

ទ្រង់​បាន ត្រលប់​មកដល់​ព្រំដែន​កម្ពុជា​ថៃ កន្លែង​ដែល​ទ្រង់​បាន​បង្កើត​ថ្នាក់ បង្ហាត់​របាំ​នៅ​ជំរំ​ជនភៀសខ្លួន​។ ទ្រង់​បាន គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​អ្នក​ដែល​នៅ​រស់នៅ​ទូទាំង​ពិភពលោក​នាំគ្នា​បង្ហាត់​របាំ​ក្បាច់បុរាណ​ខ្មែរ​ឡើងវិញ​។ សម្តេចព្រះរាម បាន​យាង​ត្រលប់មក​មាតុប្រទេស​វិញ នៅ​ឆ្នាំ ១៩៩១ ជាមួយនឹង​ព្រះបិតា​របស់​ទ្រង់ ។​

បន្ទាប់ពី​របប​ប៉ុលពត មាន​អតីត​គ្រូបង្ហាត់ និង​អ្នករបាំ ប្រហែលជា ២០ នាក់ ; ប៉ុណ្ណោះ ដែល​នៅរស់​រានមាន ជីវិត​។ សម្តេចព្រះរៀម​បាន​មានបន្ទូល​បន្ថែមថា “​យើង​បាន​ខិតខំ​ទាំងអស់គ្នា ដើម្បី​ធ្វើឱ្យ​របាំ​នេះ​រស់​ឡើងវិញ ទាំង​កាយវិការ ចលនា​មូលដ្ឋាន ; តន្ត្រីបុរាណ និង​អ្វី​គ្រប់យ៉ាង​ដែល​ធ្លាប់មាន​ពីមុន​។ នេះ​គឺជា​ការងារ​ក្រុម ដែល​ប្រៀបដូចជា​គ្រួសារ​”​។​

ជា​អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​នៅ​ឆ្នាំ ១៩៩៣ និង​បន្ទាប់​មកជា​រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ នា​ឆ្នាំ ១៩៩៨ សម្តេចព្រះរៀម​បាន​ដឹកនាំ​ក្រុម​អ្នកជំនាញ​និង​សិល្បករ ដាក់​ពាក្យសុំ​បញ្ចូល​របាំ​ក្បាច់​ខ្មែរ​បុរាណ ជា​ស្នាដៃឯក​ផ្នែក​បេតិកភណ្ឌ​បញ្ចេញ​សំឡេង និង​អរូបី​ខាង​ផ្នែក​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​។​ការទទួល ស្គាល់​ជា​អន្តរជាតិ​នេះ គឺជា​ភស្តុតាង​ដ៏​សំខាន់បំផុត​នៃ​ប្រពៃណី​បញ្ចេញ​សម្លេង​និង​ការបង្ហាញ​នៃ​ទម្រង់​នៃ វប្បធម៌​ទៅគ្រប់​តំបន់​នៃ​ពិភពលោក​។ នៅ​ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០០៣ អង្គការ​យូណេស្កូ បានប្រកាស​ទទួល ស្គាល់​របាំ​ព្រះរាជ​ទ្រព្យ​ជា​ស្នាដៃឯក​ផ្នែក​បេតិកភណ្ឌ​បញ្ចេញ​សំឡេង និង​អរូបី​ខាង​ផ្នែក មនុស្សជាតិ​។​

“ ក្រុម​របាំ​នេះ គឺជា​ព្រះរាជ​ទ្រព្យ​របស់​ព្រះមហាក្សត្រ​ខ្មែរ​។ របាំ​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង ព្រះមហាក្សត្រ​។ ឥលូវ​នេះ ក្រុម​របាំ​នេះ​ជា​កម្ម​សិទ្ធ​របស់​រដ្ឋ​។ ពួក យើង​ជា​មន្ត្រីរាជការ​។ ពេលនេះ របាំ​ព្រះរាជ ទ្រព្យ​ជា​សម្បត្តិ​រដ្ឋ ហើយ​តួនាទី​របស់​យើង​គឺ​បង្ហាត់​ក្មេងៗ​អំពី​របាំ និង​វប្បធម៌​” ។​

បច្ចុប្បន្ន​ការរីកដុះដាល​នៃ​ការសម្តែង​របាំ​ក្បាច់​ខ្មែរ​បុរាណ​នៅ​ភោជនីយដ្ឋាន​ដែល​មើលទៅ​មិនល្អ​គ្រប់លក្ខណៈ ; បានប្រែក្លាយ​របាំ​ដ៏​ពិសិដ្ឋ​នេះ​ទៅជា​ផ្ទាំងទស្សនីយភាព​សម្រាប់​ភ្ញៀវទេសចរ​ដែល​ចង់​ទស្សនា​ដែល​គ្មាន​តម្លៃ សោះ​សម្រាប់​វប្បធម៌​។ ការ​រាំ​របាំ​នៅ​ភោជនីយដ្ឋាន​មិនគួរ​ទទួលយក​នោះទេ បើតាម​ព្រះរាជតម្រិះ​របស់​ទ្រង់​។​a bopha1 a bopha2 a bopha4 a bopha5 a bopha6 a bopha7