» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3965 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668605 នាក់

អង្គភាព​អ្នកនាំពាក្យ​និង​ក្រសួង​ព័ត៌មាន​ពង្រឹង កិច្ចសហប្រតិបត្តិការ​លើ​ការ​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​


​ភ្នំពេញ ៖​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បង្ហើប​ឱ្យដឹងថា ឯកឧត្តម នឹង​ធ្វើជា​អធិបតី​ក្នុងការ​រៀបចំ​សិក្ខាសាលា​មួយ ស្តីអំពី​អ្នកនាំពាក្យ​នៅតាម​បណ្តា ខេត្ត​នៅ ពេលខាងមុខ​នេះ​។​a khiev 

នេះ​បើតាម​ឯកឧត្តម ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នក​នាំ ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជួបពិភាក្សា​ជា​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការ​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​ឱ្យមាន​ប្រសិទ្ធភាព​។​

​ឯកឧត្តម បាន​ពិគ្រោះ​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​ពី​យុទ្ធសាស្ត្រ​ក្នុងការ​បញ្ចេញ​ព័ត៌មាន​ប្រកប ដោយ​ប្រសិទ្ធភាព ដើម្បី​បន្សាប​ព័ត៌មាន ក្លែងបន្លំ ដែលនាំឱ្យ​សាធារណៈជន​ភាន់ច្រឡំ ដោយ ក្នុងនោះ ក្រុមការងារ​អ្នកនាំពាក្យ​ត្រូវ​រៀបចំ​ជា​សន្និសីទ​សារព័ត៌មាន​ជាដើម​។​ ថ្នាក់ដឹកនាំ​ស្ថាប័ន​ទាំងពីរ​ក៏បាន​ពិភាក្សា​ពី​គោលការណ៍​ពង្រឹង​សមត្ថ ភាព​អ្នកនាំពាក្យ​នៅតាម​ខេត្ត​ក្រុង ជា​ប្រយោជន៍​ឱ្យ​អ្នក​ទាំងនោះ​មាន សមត្ថភាព​ឆ្លើយឆ្លង ជាមួយ​អ្នកសារព័ត៌មាន ប្រកបដោយ​វិជ្ជាជីវៈ​។​

ឯកឧត្តម ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា រាល់​កិច្ច​ការដែល​ទីស្តីការ​សុំ​យោបល់​ពាក់ព័ន្ធ​វិស័យ​សារព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ឯកភាព​យល់ព្រម​សហការ​ល្អ លើ​ការងារ​ក្នុង​ក្របខ័ណ្ឌ វិស័យ​សារព័ត៌មាន​។ ក្រៅពី​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ព័ត៌មាន ប្រធាន​អង្គភាព អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ឆ្លៀត​យក​ឱកាស​នេះ សម្តែង​នូវ​ការគោរព​ចំពោះ​ភក្តីភាព របស់ ឯកឧត្តម រដ្ន​មន្ត្រី ខៀវ កាញារីទ្ធ ដែលជា​ថ្នាក់ដឹកនាំ​មួយរូប តែងតែ​ផ្តល់នូវ​គុណធម៌ និង​សីលធម៌ ប្រកបដោយ​វិជ្ជាជីវៈ​។​

​ឯកឧត្តម ផៃ ស៊ី​ផាន ក៏បាន ជម្រាបជូន​ឯកឧត្តម រដ្ន​មន្ត្រី ពី​ការងារ​បណ្តុះបណ្តាល សារព័ត៌មាន រយៈពេល​៣​ខែ​កន្លងមក​ដែល​និយាយ​ពី​កិច្ចការងារ​សារព័ត៌មាន ជាមួយ​វិស័យ ផ្សេងៗ ក៏ដូចជា​គោល នយោបាយ​ការបរទេស​ដើម្បីឱ្យ​អ្នកសារព័ត៌មាន មាន​សមត្ថភាព ក្នុងការ​ស្វែងរក​ព័ត៌មាន​ល្អៗ​មក​ផ្សព្វផ្សាយ​ជូន​សាធារណជន​បាន​ជ្រាប​៕a khieva 

​