» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12247 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702418 នាក់

រដ្ឋមន្ត្រី​ការពារជាតិ​សឹង្ហ​បុរី និងកម្ពុជាបាន​បញ្ជាក់ថា​៖ យើង​នឹង​ធ្វើការ​រួមគ្នា​ដើម្បី​សន្តិភាព ក្នុង​តំបន់​អាស៊ាន


​សឹង្ហ​បុរី​៖ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​២១ (​កិច្ចសន្ទនា​សាំង​គ្រី​ឡា​) លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ នា​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២៤ បាន​ចូលជួប​សម្តែង​ការគួរសម លោក អឹង អេង​ហេន​(Ng Eng Hen) រដ្ឋមន្ត្រី​ការពារជាតិ​សឹង្ហ​បុរី ។​a tea seyha singapor 

​លោក ទៀ សីហា​បាន​ថ្លែងអំណរគុណ​ដល់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សឹង្ហ​បុរី ដែល​បាន​ផ្ដល់ឱកាស​ឲ្យ​គណៈប្រតិភូ​ក្រសួងការពារជាតិ​កម្ពុ​ជា​បានមក​ចូលរួម​ក្នុង​កិច្ចសន្ទនា​សាំង​គ្រី​ឡា ឆ្នាំ​២០២៤ ។ លោក​រដ្ឋមន្ត្រី​ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​ទុក្ខ​ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង ជា​អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ កម្ពុជា ជូន​ចំពោះ ឯកឧត្តម រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី ។ ជាការ​មតិ​ឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រី​ការពារជាតិ​សឹង្ហ​បុរី បាន​ផ្ដាំផ្ញើ​សាកសួរ​ទុក្ខ​ដល់ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ដែលជា​មិត្ត​ចាស់​ហើយ​ជា​អ្នក​ដែលមាន​វ័យ​ចំណាស់​ជាងគេ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​កម្ពុ​ជាតិ​អាស៊ាន (ADMM )​។​

​លោក ទៀ សីហា បានលើកឡើង​ពី​ទំនង​ទំនាក់ទំនង​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ កងទ័ព​ទាំងពីរ កម្ពុជា សឹង្ហ​បុរី ដែល​ក្នុងនោះ ទាំង​វិស័យ​ស៊ីវិល និង យោធា​ប្រទេស​សឹង្ហ​បុរី​បាន​ជួយ​បណ្ដុះបណ្ដាល​ធនធាន​បាន​យ៉ាង​ល្អប្រសើរ ហើយ​កម្ពុជា​បានទទួល​លទ្ធផល​ផ្លែផ្កា​ជាច្រើន ពី​សិក្ខាកាម​ដែល​បានបញ្ចប់​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នៅ​សឹង្ហ​បុរី ។ លោក​ទៀ​សីហា បាន​បញ្ជាក់ថា​៖​ចូល​មកដល់​ឆ្នាំ​២០២៤ នេះ បន្ទាប់ពី​មាន​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក យើង​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ពជើងទឹក ប្រទេស​ទាំងពីរ ស្រប​ពេលដែល​កម្ពុជា​បាន​បំពេញ​ជំនាញ​លើ​វិស័យ​កងទ័ពជើងទឹក ។​

​លោក ទៀ សីហា បានបញ្ជាក់​បន្ថែមថា​៖ ក្នុង​ឆ្នាំ​២០២៤ នេះដែរ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យកចិត្តទុកដាក់​លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ក្នុង​ខ​.​ភ​.​ម ការធ្វើ​ទំនើបកម្ម​លើ​រចនាសម្ព័ន្ធ និង​ជំនាញ​ដល់​កងទ័ព ។ លោក អឹង អេង​ហេន ( Ng Eng Hen) រដ្ឋមន្ត្រី​ការពារជាតិ​សឹង្ហ​បុរី បាន​សម្តែង​នូវ​ក្តី​សោមនស្ស​រីករាយ ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កងទ័ពជើងទឹក​ប្រទេស​ទាំងពីរ ដែល​ទៅ​ថ្ងៃ​ខាងមុខ យើង​នឹង​ផ្តោត​ការធ្វើ​លំ​ហាត់​សមយុទ្ធ​រួមគ្នា រវាង​កងទ័ពជើងទឹក​អាស៊ាន​ផងដែរ ។ លោក រដ្ឋមន្ត្រី​ការពារជាតិ​សឹង្ហ​បុរី បាន​បញ្ជាក់ថា​៖ យើង​នឹង​ធ្វើការ​រួមគ្នា​ដើម្បី​សន្តិភាព ក្នុង​តំបន់​អាស៊ាន​របស់​យើង ។

សូមបញ្ជាក់ថា​នៅក្រោម​ប្រធានបទ «​ការកសាង​សន្តិសុខ​សហប្រតិបត្តិការ​នៅ​អាស៊ី​-​ប៉ាស៊ីហ្វិក​» លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​ឡើង​ថ្លែង​នៅ​ចំពោះមុខ​បណ្តា​ប្រមុខ​ការពារជាតិ​របស់​ប្រទេស​ធំៗ​នៅក្នុង​ពិភពលោក​ថា កម្ពុជា​បាន​មើលឃើញ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន នៅ​តំបន់​ដើម​បូព៌ា រួមទាំង​ភាព​តានតឹង​ក្នុង​ពិភពលោក នៅក្នុង​ជ្រុង​មួយ​ផ្សេង​។​

លោក ទៀ សីហា​ឲ្យ​ដឹងថា កម្ពុជា​ជា​រដ្ឋ​តូច​ដែល​គ្មាន​សមត្ថភាព​ទៅ​បង្ហាញ​ឥទ្ធិពល ក្នុង​សំណុំរឿង​អន្តរជាតិ​ធំ​បានឡើយ​។ ផ្ទុយ​មកវិញ កម្ពុជា​តែងតែ​គាំទ្រ​ដល់​ការពិភាក្សា ស្វែងរក ការសម្របសម្រួល​គ្នា ដោយ​ដំណោះស្រាយ​ឈ្នះ​-​ឈ្នះ​។ “​បញ្ហា​ដែល​កំពុង​កើតមានឡើង​នៅក្នុង​ពិភពលោក គឺ​ចាំបាច់​ត្រូវមាន​ការផ្តួចផ្តើម​គំនិត បង្កើត​ក្រុម​សហប្រតិបត្តិ​ផ្នែក​សន្តិសុខ សម្រាប់​រក្សា​សន្តិភាព​និង​ការអភិវឌ្ឍន៍​ក្នុង​តំបន់​។​

ក្នុងនាម​ជា​ប្រទេស​សមាជិក​អាស៊ាន កម្ពុជា​តែង​រួមចំណែក ផ្តល់​អាទិភាព​ដល់​ការរក្សា​សន្តិភាព ការអភិវឌ្ឍន៍ និង​ភាពរុងរឿង ដោយយោង​ទៅលើ​គោលការណ៍​ជជែក​គ្នា និង​ការគោរព​គ្នា​ទៅវិញទៅមក​។​
​ដោយ​លើក​ពី​ករណី​ដែល​កើតឡើង​ក្នុង​តំបន់​អាស៊ី និង​ផ្ទៃក្នុង​អាស៊ាន ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា បាន​អះអាងថា អាស៊ាន​បាន​ព្យាយាម​សម្លឹង ពី​ភាព​វិជ្ជមាន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ចំពោះ​ស្ថានការណ៍​ក្នុងប្រទេស​ភូមា​វិញ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​បាន​អះអាង​ពី​ជំហរ​របស់​អាស៊ាន ដែល​នៅតែ​បន្ត​ឈរ លើ​គោលការណ៍​ជា​ឯក​ច្ឆ័​ន​ប្រាំ​ចំណុច ដើម្បី​ដោះស្រាយ​បញ្ហា​ភូមា​។​

​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី ប៉ាស៊ីហ្វិក ឬ​ហៅ​មួយបែប​ទៀតថា កិច្ចប្រជុំ​សាំង​គ្រី​ឡា ជា​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ដែល​និយាយ​ពី​បញ្ហា​សន្តិសុខ​តំបន់​និង​អន្តរជាតិ ដោយមាន​ឥស្សរជន​ជា​មេដឹកនាំ ឬ​ឋានៈ​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ចូលរួម​។ នៅ​ឆ្នាំនេះ លោក Lloyd Austin ដែលជា​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក បានបង្ហាញ​មុខជា​ថ្មី នៅក្នុង​កិច្ចប្រជុំ​សាំង​គ្រី​ឡា​។ បន្ទាប់ពី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​សិង្ហ​បុរី ប្រមុខ​ការពារជាតិ​អាមេរិក នឹង​បន្តធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃទី​០៤​មិថុនា ដើម្បី​ជួប​ជជែក​ពី​បញ្ហា​សន្តិសុខ និង​ការពារជាតិ​ជាមួយ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​៕a tea seyha singapor1 

​


​