» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9111 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659618 នាក់

​ផ្ទាំង​ប៉ាណូ​អក្សរ​ចិន​នៅ​កណ្តាល​ក្រុង​បាងកក​ឃោសនា​ពី​ការចូល​សញ្ជាតិ​និង​ថ្វើ​លិខិតឆ្លងដែន​ត្រូវ​អាជ្ញាធរ​ថៃ​ទម្លាក់​ហើយ​!


​ថៃ​៖​លិខិតឆ្លងដែន​កម្ពុជា ឥណ្ឌូនេស៊ី តួ​ក​គី និង​វ៉ា​នូ​អា​ទូ​ត្រូវបាន​ដាក់តាំង​លើ​ផ្ទាំង​ប៉ាណូ​មួយ​ដ៏​ធំ​សរសេរ​អក្សរ​ចិន​នៅ​តំបន់ Huai Khwang ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​។ ផ្ទាំង​ប៉ាណូ​នោះបាន​បង្ហាញ​រូប​បុរស​វ័យ​ចំណាស់​ម្នាក់ និង​ដាក់​តម្លៃ​សេវា​ជា​ប្រាក់​យ័ន​នៅលើ​រូបភាព​នៃ​លិខិតឆ្លងដែន​ទាំងនោះ​។ ទន្ទឹមនឹង​ផ្តល់​សេវា​ធ្វើលិខិត​ឆ្លងដែន ផ្ទាំង​ប៉ាណូ​នោះ​ក៏បាន​ប្រាប់​ព័ត៌មាន​ពី​សេវា​ផ្តល់​សញ្ជាតិ​រហ័ស​ដែល​ចំណាយពេល​រត់ការ​ឯក​សារ​ត្រឹមតែ ៣០​ថ្ងៃ​ប៉ុណ្ណោះ​។ តាម​ការចុះផ្សាយ​របស់​បណ្តា​កាសែត​ថៃ អាជ្ញាធរ​ថៃ​បាន​ទម្លាក់​ផ្ទាំង​ប៉ាណូ​នោះ​ចុះ​កាលពី​ថ្ងៃទី​២២ កក្កដា និង​នៅ​ថ្ងៃទី​២៣ កក្កដា ប៉ូលិសអន្តោប្រវេសន៍​ថៃ​បាន​ចាប់​ឃាត់ខ្លួន​ស្ត្រីជន​ជាតិចិន​ម្នាក់​ដែលជា​អ្នក​រត់ការ​តម្លើង​ផ្ទាំង​ប៉ាណូ​ផ្សាយពាណិជ្ជកម្ម​ដ៏​ចម្រូងចម្រាស​នោះ​។​a pano pasport 

​កាសែត​បាងកក​ប៉ុស្តិ៍​បាន​ចុះផ្សាយ​ថា ស្ត្រីជន​ជាតិចិន​រូបនោះ​បាន​ប្រាប់​ប៉ូលិស​ថា នាង​ត្រូវគេ​ជួល​ពី​ហុងកុង​ឱ្យមក​សម្របសម្រួល​បោះពុម្ព និង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផ្តល់​សេវា​ធ្វើលិខិត​ឆ្លងដែន និង​សេវា​ចូលសញ្ជាតិ​នៅក្នុង​ប្រទេស​ថៃ​។ តែ​ស្ត្រី​ចិន​ម្នាក់នេះ​មិនបាន​ទទួលស្គាល់​កំហុស និង​មិនបាន​ប្រាប់​អត្តសញ្ញាណ​មេខ្លោង​ទេ​។ តាម​បាងកក​ប៉ុស្តិ៍​ដដែល អាជ្ញាធរ​ថៃ​បានសម្រេច​ចោទប្រកាន់​ស្ត្រី​ចិន​រូបនោះ​ពីបទ​ធ្វើ​ការងារ​នៅក្នុង​ប្រទេស​ថៃ​ដោយ​គ្មាន​ការអនុញ្ញាត​។ គួរបញ្ជាក់​ថា​នៅ​ប្រទេស​ណា​មិនដឹង​ទេ តែបើ​នៅ​ថៃ ការលក់​លិខិតឆ្លងដែន​របស់​ប្រទេស​ណាមួយ​ជា​អំពើ​ខុសច្បាប់​។​

​នាយករដ្ឋមន្ត្រី​ថៃ​លោក​សេដ្ឋា ថៈវី​ស៊ីន​បាន​បញ្ជា​ឱ្យ​ប៉ូលិស​ស៊ើបអង្កេត​ជាបន្ទាន់​លើ​ការផ្សព្វផ្សាយ​ផ្ទាំង​ប៉ាណូ និង​សកម្មភាព​អាជីវកម្ម​ខុសច្បាប់​ផ្សេងទៀត​ដែល​កើត​មាននៅ Huai Khwang ដែលជា​តំបន់​សម្បូរ​ការវិនិយោគ​របស់​ចិន​។ ចំណែក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ថៃ លោក Anutin Charnvirakul បានបញ្ជាក់​នៅក្នុង​ការ​ចុះផ្សាយ​របស់​កាសែត​ក្នុង​ស្រុកថៃ Khaosod នៅ​ថ្ងៃទី​២៣ កក្កដា​ថា អាជ្ញាធរ​ថៃ​ពិតជា​មានការ​បារម្ភ​ចំពោះ​ការដាក់​លក់​លិខិតឆ្លងដែន និង​ទទួល​សេវា​ចូលសញ្ជាតិ​យ៉ាង​គឃ្លើន​យ៉ាង​ដូច្នេះ​។ លោក Anutin Charnvirakul អះអាងថា រដ្ឋាភិបាល​ថៃ​ចាំបាច់​ត្រូវ​បើក​ការស៊ើបអង្កេត​ទៅលើ​អាជីវកម្ម​ទុច្ចរិត ឬ​បុគ្គល​មាន​ឥទ្ធិពល​ណា​ដែល​ហ៊ាន​ប្រើប្រាស់​ទឹកដី​ថៃ​ជា​មូលដ្ឋាន​សម្រាប់​សកម្មភាព​ខុសច្បាប់​មួយ​នេះ​។​

​ការផ្សាយពាណិជ្ជកម្ម​ល​ក់​លិខិតឆ្លងដែន​និង​សញ្ជាតិ​ជា​សាធារណៈ​នៅលើ​ដងផ្លូវ​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន​ថៃ និង​ភ្ញៀវទេសចរ​។ តាម​ការចុះផ្សាយ​របស់​កាសែត​ថៃ​ជាច្រើន ការ​ដាក់លក់​លិខិតឆ្លងដែន និង​សញ្ជាតិ​យ៉ាង​អាណាធិបតេយ្យ​នេះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ​ឯកសារ ឬ​ការ​ក្លែងបន្លំ​ផ្សេងទៀត​ដែល​ក្រុម​ជន​ទុច្ចរិត​មានបំណង​បោកប្រាស់​ភ្ញៀវ​ដែល​ស្វែងរក​សញ្ជាតិ​ថ្មី​។ ទន្ទឹមគ្នានេះ ថៃ​ក៏​បារម្ភ​ផងដែរ​ពី​លំហូរ​ភ្ញៀវទេសចរ​ខុសច្បាប់ ពិសេស​ភ្ញៀវទេសចរ​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ឧក្រិដ្ឋ ដូច​ជាការ​ក្លែងបន្លំ​ឯកសារ និង​ការបោកប្រាស់​ផ្សេងៗ​ទៀត​។​
​កម្ពុជា​តាមរយៈ​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​លោក​ទូច សុ​ឃៈ​បាន​បញ្ចេញ​ប្រតិកម្ម​នៅ​ថ្ងៃទី​២៤ កក្កដា​នេះ​ថា សេវា​ធ្វើលិខិត​ឆ្លងដែន និង​សេវា​ផ្តល់​សញ្ជាតិ​របៀបនេះ​នៅ​ប្រទេស​ថៃ​ជា​ទង្វើ​ខុសច្បាប់​ធ្ងន់ធ្ងរ និង​ថា កម្ពុជា​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ដើម្បី​តាម​ចាប់​មេខ្លោង​ឱ្យបាន​។ តាម​លោក​ទូច សុ​ឃៈ លិខិតឆ្លងដែន និង​សញ្ជាតិ​របស់​កម្ពុ​ជាមាន​តម្លៃ​ដែល​មិនអាច​ដាក់លក់​ដោយ​សេរី​ស្រេច​តែ​ចិត្ត​នោះទេ​៕​អត្ថបទ​វិទ្យុ​ង​បារាំង​a pano pasport1 
​