» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 466 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006247 នាក់

លោក ចាន់ តារា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​និង​លោក​ហេង​សំបូ​មេ​គយ​ខេត្តស្វាយរៀង​ជា​មនុស្ស​តែមួយ​ដែល​មិន​ខ្លាច​ច្បាប់​ប្រឆាំង​អំពើពុករលួយ​?


​ខេត្តស្វាយរៀង​៖​ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២១ រហូតមកដល់​ខែកុម្ភៈ ឆ្នាំ​២០២២ នេះ​ឈ្មួញ​ទាំង​តូច​ទាំង​ធំ​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ យ៉ាង​គគ្រឹកគគ្រេង​ដែល​បើតាម​តាម​តួលេខ​ផ្លូវការ​នៃ​ការរកស៊ី​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​វៀតណាម​មាន​ជិត​១០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១​។a custom vora 

ក្នុងករណី​នាំ​ទំនិញ​ចេញចូល​តាមច្រកព្រៃវល្លិនេះ​មន្ត្រី​គយ​ក្នុង​ខេត្តស្វាយរៀង បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​មានការ​បើកដៃ​ពី​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្តស្វាយរៀង ទើប​លោក ចាន់ តារា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ មិន​ញញើត​ក្នុងការ​ក្បៀស​លុយ​ពន្ធ​រដ្ឋ​តាមរបៀប​ពុករលួយ​។ ក្នង​រឿង​គ្រប់គ្រង​ប្រាក់​ពន្ធ​លោក គុណ ញឹម​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មិនបាន​ចាត់វិធានការ​រៀបចំ​ប្រព​ន្ធ័​ដើម្បី​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ហេង សំបូរ និង​លោក ចាន់ តារា ឲ្យ​មាន​តម្លាភាព​ទេ​។​

​តាម​ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង បាន​បង្ហើប​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ កាលពី​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២០ រហូតមកដល់​ពេលនេះ​គឺ​លោក ចាន់ តារា ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​។ សេចក្តីរាយការណ៍​ពី​អ្នករកស៊ី​និយាយថា​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​ពី​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ បង់ពន្ធ​មិន​ដល់​៥០​ភាគរយ​ផង​ទេ​មូលហេតុ​គឺ​លុយ​ពន្ធ​សល់​ឈ្មួញ​បែងចែក​ផលប្រយោជន៍​ជាមួយ​លោក ចាន់ តារា​មេ​គយ​ច្រក ។ ចំណែក​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្តស្វាយរៀង បណ្តោយ​ឲ្យ​លោក ចាន់ តារា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​

​ព្រោះ​ប្រសិនបើ​គ្មាន​ការ​បើកដៃ​ពី​លោក ហេង សំបូរ ប្រធាន​សាខាគយ​ខេត្តស្វាយរៀង ទេនោះ​គឺ​លោក ចាន់ តារា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ មិន​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​តាមរបៀប​ជិះសេះ​លែងដៃ​ដូច​សព្វថ្ងៃនេះ​ទេ​។ បច្ចុប្បន្ន​ឈ្មួញ​ធំៗ​សុទ្ធតែ​សុំ​ការយោគយល់​ពី​លោក ចាន់ តារា ដើម្បី​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ផលចំណេញ​ច្រើន ហើយ​ឈ្មួញ​តូចតាច​ត្រូវ​ប្រឈម​នឹង​ការ​គាប​សង្កាត់​យកលុយ​លើ​តុ​ក្រោម​តុ​គ្មាន​ទីបញ្ចប់​។

បញ្ហា​នេះ​គេ​មិនដឹងថា​តើ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែលជា​អ្នករក​ចំណូល​រដ្ឋ​ដាក់ចេញ​យុទ្ធសាស្ត្រ​បែបណា​ដើម្បី​ទប់ស្កាត់​បន្ថយ​ការ​ធ្លុះធ្លាយ​លុយ​បង់ពន្ធ​តាប​ច្រកព្រុំដែន​ព្រៃ​វល្លិ​បង្កឡើង​លោក ចាន់ តារា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ នោះ​នៅឡើយ​ទេ​?​។​មិនអាច​សុំ​ការបកស្រាយ​ពី​សេចក្តីរាយការណ៍​ខាងលើ​និង​វិធានការ​ទប់ស្កាត់​ការ​ក្បៀស​ប្រាក់​ពន្ធ​នៅ​ច្រក​ព្រៃ​វល្លិ​ពី​លោក​ព​មេ​គយ​ខេត្តស្វាយរៀង​បានទេ​!?a custom vor1 a custom vora1 a custom vora2 a custom vora3