
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1694 នាក់
ម្សិលមិញ 10668 នាក់
សរុប 20283709 នាក់
ភ្នំពេញ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យនារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចុះពិនិត្យ នៅទីតាំងជាក់ស្ដែង ករណីបាក់ស្រុតផ្លូវប្រវែង ១៤៦ម៉ែត្រ ទទឹង៥ម៉ែត្រ នៅចំណុចខាងត្បូង នៃស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដើម្បីឲ្យកម្លាំងជំនាញចាប់ផ្ដើមជួសជុលបឋមសិន .។
លោក សាំ ពិសិដ្ឋ ឲ្យដឹងថាលោក ឃួង ស្រេង ចុះពិនិត្យ បានណែនាំមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងជំនាញ ដាក់បារ៉ាសបិទផ្លូវ ធ្វើការបុកស៊ីផាយ ជាបន្ទាន់ជាមួយនិងការជួសជុលកំណាត់ផ្លូវដែលបាក់ស្រុតនេះឡើងវិញ។លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា កំណាត់ផ្លូវបេតុងដែលបាក់ស្រុតនេះមាន (ប្រវែង ១៤៦ម៉ែត្រ ទទឹង៥ម៉ែត្រ) ស្ថិតនៅចំណុចខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំពោះមូលហេតុនៃការបាក់ស្រុតផ្លូវនេះដោយសារភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃនេះ បណ្ដាលឲ្យទឹកហូរច្រោះដីខាងក្រោមផ្លូវ និងបានធ្វើឲ្យដីទន់ជ្រាយរអិលទាំងតួថ្នល់ និងបេតុង ទើបមានការបាក់ស្រុតបែបនេះតែម្តង៕