» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7187 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697358 នាក់

អាជ្ញាធ​ជាតិ​អ​ប្សា​រា គាស់​កាយ​កំ​ទេស​ចោល​ជើងតាង​ក្រ​វ៉ាត កុដិ​វត្ត កង​ជុំហៅ​ព្រះអង្គ​ខ្មៅ​តម្លៃ​រាប់ម៉ឺន​ដុល្លារ តើ ជា​កំហុស​អ្នកណា​?


​សៀមរាប​៖​ព្រះអង្គ​សេង​ពេជ្រ ព្រះគ្រូ​ចៅអធិការ វត្ត​កង​ជុំ ហៅ​វត្ត​ព្រះអង្គ​ខ្មៅ ឋិត​នៅ​ភូមិ​គោក​ចាន់​សង្កាត់​គោកចក ក្រុង​សៀមរាប​ខេត្តសៀមរាប
​មាន​សង្ឃដីកា​ឲ្យ​ដឹងថា កុដិ​ចាស់​ធ្លុះធ្លាយ ទ្រុត​ទ្រោម ជា​អំណោយ សម្តេច​គិ​តិ​ព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រះអង្គ​ក៏បាន​សូម​ការ​នុ​ញាតិ ពីស​ម្តេច រុះ​ចេញ​ដើម្បី​សង្ឃ​កុដិ​ថ្មី ហើយ​ក៏បាន​សុំច្បាប់​ពី​អាជ្ញាធរ​ជាតិ​អ​ប្សា​រា ​ដោយមាន​ស៊ី​ញ៉េ​នឹង​បោះត្រា ដោយ​ឯង​ឧត្ដម ហង់​ពៅ អគ្គនាយក អាជ្ញាធ​ជាតិ​អ​ប្សា​រា ចុះ​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩​ផងដែរ ។​a absara monk2 

​ព្រះអង្គ​បន្តថា ដើមឆ្នាំ​២០២០​វត្ត បាន ជីក​ជើងតាង​នឹង​ចាក់​ក្រវ៉ាត់ ចំណាយ​ទឹកប្រាក់ ៤ ម៉ឺន​ដុល្លារ​អាមេរិក ទិញ​ដែង​នឹង​ស៊ីម៉ង់ មក​សាងសង់​ត្រូវ​សម​ត្ត​កិច្ច​អាជ្ញាធរ​ជាតិ​អ​ប្សា​រា​ឈូស​កំទេចចោល​ដោយ​មិនមាន​ការដោះស្រាយ​។ ព្រះអង្គ​សេង​ពេជ្រ​បន្តថា កាលពី​ចុះ​បឋម​សីលា បានធ្វើ​ពិធី​ធំដុំ​ហើយក៏​បាន អញ្ជើញ​ពួក​មន្ត្រី​អាជ្ញាធ​ជាតិ​អ​ប្សា​រា ចូលរួម​ក៏​ច្រើន​អ្នក​ដែរ តែ​មិន​ឮថា​ការ ជីក​ជើងតាង​នេះ​ធំ​ពេក ឫ​ជ្រៅ​ពេក​នោះទេ ? ​ស្រាប់តែ​ថ្ងៃទី ០៦ ខែមីនា ២០២០ មាន​លិខិត​មួយ​ច្បាស់ ចុះហត្ថលេខា​បោះត្រា​ដោយ ព្រះ​មេគណ​ខេត្តសៀមរាប ព្រះអង្គ​ជុំ គឹម​ឡេង ឲ្យ​ផ្អាក​ការសាងសង់​កុដិ​មួយ​ខ្នង​ដោយ​ចោទថា បាន​សាងសង់​ខុសពី​គំនួ​ស​ប្លង់​ព្រមព្រៀងគ្នា​ទាំងស្រុង ?​។

​ព្រះអង្គ​បន្តថា ការសាងសង់​ត្រូវ​ឈប់​តាម​កាលកំណត់!បន្ទាប់មក​ស្រាប់តែ​នៅ​ថ្ងៃទី ១៩​ខែមីនា ២០២០​ក៏ មានការ​ស៊ី​ញ៉េ​នឹង​បោះត្រា ពី​ព្រះអង្គ ជុំ​គឹម​ឡេង មេគណ​ខេត្តសៀមរាប​ទៀត ជម្រាបជូន​កាលបរិច្ឆេទ សម្រេច​កំណត់​យក​ថ្ងៃទី ០១ ខែមេសា ឆ្នាំ​២០២០ ដើម្បី​ឲ្យ​ព្រះចៅអធិការ​វត្ត​កង​ជុំ ដក​ជើងតាង​ចេញ​ទាំងអស់ នឹង​កប់​រណ្ដៅ​ជើងតាង​ឲ្យ​ដូច​សភាព​ដើម​វិញ​។ ​នៅ​ថ្ងៃទី​០៦​ខែមេសា ២០២០ក៏ មាន​គ្រឿងចក្រ​មក​កាយ​កំ​ទេស ម៉ត់​ឡែ​វ​?​។​

រឿង​អាជ្ញាធរ​ជាតិ​អ​ប្សា​រា​ឲ្យ​ច្បាប់​សាងសង់​តែ​មិនមាន​ចេញ​ច្បាប់​មក​ហាម​នេះ ​ព្រះអង្គ​ឆ្ងល់​ថា ហេតុអ្វី​មានតែ​លិខិត​ពី​ព្រះ​មេគុណ​ខេត្ត មិនមាន​លិខិត​ពី​អាជ្ញាធ​ជាតិ​អ​ប្សា​រា លោក​ឆ្ងល់ អា​ត្រង់​ហ្នឹង​? ។ ​រឿង​សង់​កុដិ​ដែលជា​លុយ​ពុទ្ធ​បរិ​ស​ទ័​នេះ​លោកគ្រូ​សេង​ពេជ្រ​ទទួលស្គាល់ថា ការជីក​រណ្ដៅ ជ្រៅ​បន្តិច ធំ​លើស​កំណត់ បន្តិច មែន​តែ​ហេតុអ្វី​និយាយ​គ្នា​មិនបាន ឈានទៅ​កំទេចចោល​ចឹ​ង​? ។

​ពេល​សួរថា កុដិ​នេះ​ធ្វើ​ទ​ទឺង ប៉ុនណា កំពស់​ប៉ុនណា ហើយ​អស់ប្រាក់​ប៉ុន្មាន លោកគ្រូ​ឆ្លើយថា ទ​ទឺង ១១ ម៉ែត្រ​ជាង​បណ្ដោយ​លើស​គ្នា​តិច​ទួ​ច ធ្វើ​កុដិ​ពី​ជាន់ គិត​ជា​ទឹកប្រាក់ ប្រហែល ១២ ម៉ឺន​ដុល្លារ​អាមេរិក ។ ​ករណី​យ៍​នេះ​លោក​ខុម ប្រធាន​ធម្មការ​សាសនា​ក្រុង​សៀម​រាម ឲ្យ​ដឹង​តាម​ទូ​ស័ព្ទ​ថា លោក​មានការ​សោកស្ដាយ​រឿង​វាយ​កំទេចចោល​នេះ​។ លោក​ខំ​ធ្វើ​អស់ប្រាក់​គ​គោក បើ​លើសខ្វះ តិច​តូច​ហេតុអ្វី​និយាយ​គ្នា​មិនបាន ដូចជា​ជ្រុល​ពេក​ហើយ​?​។ ឯ​លោក​ទិ​ត្យ​ឌី​រ៉ា ចៅសង្កាត់​គោកចក​ក៏បាន ដោយ​ដឹង​តាម​ទួ​ស័ព្ទ​ថា មិនគួ​ទេ​ព្រះសង្ឃ​សាង​កុដិ ដោយសារ​សប្បុរសជន ប្រគេន​ប្រាក់ ដូច្នេះ​ត្រូវតែមាន​ការយោគយល់​ដ​ល់​របស់​រួម​ផង ។

​លោក​ភុ​ន​ភេទ​ត្រា មេ​ប៉ុស្ដិ​ទន្លេ​ង​អុំ​ឲ្យ​ដឹង​តាម​ទូ​ស័ព្ទ​ថា ព្រះអង្គ​សេង​ពេជ្រ បួស​ជាង​២០​ឆ្នាំ​ហើយ បាន​ជួយ​សាសនា​នឹង​សង្គម​ច្រើនណាស់ បើ​លោក​គិតពី​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន​នោះ យកប្រាក់​ទិញ​ឡាន​ទំនើប​យូរណាស់ តែ​លោក​សាង​កុដិ​នេះ សុទ្ធតែ​ឯកឧត្ដម លោកជុំទាវ​ជួយ ដូច្នេះ​មិនគួរណា​អាជ្ញាធ អ​ប្សា​រា នឹង​ព្រះ​ទេ​គុណ​មេគណ​ធ្វើបែបនេះ​ឡើយ ។

​ករណី​យ៍​នេះ​ព្រះអង្គ ឡា​ច លាង ព្រះ​អនុគុណ​ក្រុង​សៀមរាប​មាន សង្ឃដីកា​ថា លោក​ធ្វើ​ហួសកំណត់ តែ​លោក​សូម​បិណ្ឌបាត ពី​អាជ្ញាធ​អ​ប្សា​រា​ដែរ តែ​គេ​មិន​ព្រម ?​។ ​ភ្នាក់ងារ​មាតុភូមិ ទូរ​សព្ទ័​ទៅ​អាជ្ញាធ​ជាតិ​អ​ប្សា​រា តែ​មិនមាន​អ្នកទទួល ហើយនឹង​មិនអាច​សូម​ព្រះ អង្គ​ជុំ​គឹម​ឡេង មេគណ​ខេត្ត បញ្ជាក់បន្ថែម​រឿង​ព្រះ​ស៊ី​ញ៉េ​ច​ឲ្យ​គេ​ឈូស​ជើងតាង​កុដិ​ដោយ​គ្មាន​អាជ្ញាធរ​អ​ប្សា​រា​បានទេ​ព្រោះ ព្រះអង្គ​មិន​គង់នៅ​កុដិ​? ។​a absara monk a absara monk1 


​